មុនក្បាលខ្មៅដែលកើតលើមុខវារំខានអ្នកណាស់ត្រូវទេ។ ពួកវាអាចមើលទៅដូចជាកខ្វក់ដែលជាប់នៅក្នុងស្បែករបស់អ្នក ប៉ុន្តែវាមានអ្វីលើសពីអ្វីដែលអ្នកគិតទៀត។ វាមានពណ៌ខ្មៅដោយសារតែមានការកើតឡើងនៅពេលដែលរន្ធញើសត្រូវបានស្ទះដោយភាពកខ្វក់ហើយត្រូវបានប៉ះពាល់នឹងខ្យល់ចេញចូល។
១. វិធីសម្អាត
-យកផ្នែកពណ៌សនៃស៊ុតមកធ្វើជាម៉ាស: ស៊ុតចំនួន ២ គ្រាប់យកតែស៊ុតស ហើយយកវាមកលាបលើមុខរបស់អ្នកថ្មមៗ។ ទុករយៈពេល ២នាទីរហូតដល់វាស្ងួត។ ទុកស្រទាប់ស៊ុុតដែបាបានបិទនៅលើមុខរបស់អ្នករយៈពេល២០ នាទី។ យកទឹកក្តៅឧណ្ហៗមកលាងសម្អាតចេញពីស្បែកមុខរបស់អ្នក។ ស៊ុតពណ៌សជួយរឹតបន្តឹងរន្ធញើសហើយទាញស្បែកកខ្វក់ដែលផ្តល់ឱ្យអ្នកនូវស្បែករលោង និងកម្ចាត់មុនក្បាលខ្មៅ។
-ប្រើទឹកឃ្មុំនិងម្សៅស៊ីណាមុន: លាយម្សៅស៊ីណាមុន(ម្សៅសំបកឈើឯម) កន្លះស្លាបព្រាកាហ្វេ លាយជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ។ លាបល្បាយនេះនៅលើមុខរបស់អ្នកក្នុងចលនាជារាងជារង្វង់។ ត្រដុសយ៉ាងហោចណាស់ឱ្យបាន ៣ នាទី។ ខណៈពេលដែលក្លិនស៊ីណាមុនបានដើរតួនាទីលាងសម្អាតមុខ ហើយទឹកឃ្មុំកម្ចាត់ភាពកខ្វក់ពីរន្ធញើស ហើយក៏ដើរតួជាអង់ទីប៊ីយ៉ូទិចធម្មជាតិ។
២. វិធីកម្ចាត់
-ទឹកក្រូចឆ្មារ ទឹកឃ្មុំ និងអំបិល: បង្កើតទឹកលាងសម្អាតដោយលាយទឹកក្រូចឆ្មា អំបិលមួយស្លាបព្រាបាយ ទឹកដោះគោមួយចាន និងទឹកឃ្មុំ។ លាបវាលើមុខដោយប្រើចលនារាងជារង្វង់ ជុំវិញតំបន់ដែលមានមុនក្បាលខ្មៅ។ រក្សាការត្រដុសប្រហែល ៣ នាទីហើយលាងជម្រះជាមួយទឹកក្តៅឧណ្ឌៗ។
-ម្សៅទឹកដោះគោ: លាយម្សៅទឹកដោះគោ មួយស្លាបព្រាបាយ (ជាពិសេស buttermilk) លាយជាមួយម្សៅ nutmeg ធម្មជាតិ។ លាបល្បាយនេះនៅលើផ្ទៃមុខរបស់អ្នកល្បាយនេះមានឥទ្ធិពលលាងសំអាតយ៉ាងល្អ ដើម្បីកម្ចាត់ការកកស្ទះដ៏ជ្រៅក្នុងរន្ធញើសរបស់អ្នក។ ទុកចោលរយៈពេល ៣ នាទីបន្ទាប់មកលាងសម្អាតចេញដោយទឹកក្តៅតិចៗ។
-ប្រើម្សៅសូដា: ម្សៅសូដាអាចរកបាននៅផ្ទះបាយរបស់យើង។ ដើម្បីធ្វើឱ្យវាអ្នកគ្រាន់តែដាក់ម្សៅសូដាលាយជាមួយទឹកកូរឱ្យទៅជាល្បាយ។ លាបនៅលើមុខរបស់អ្នកដោយប្រើចលនារាងជារង្វង់ឱ្យបានសប់ ទុកចោលប្រហែល ៥ នាទីហើយបន្ទាប់មកលាងជម្រះចេញដោយទឹកស្អាត។
៣. ការព្យាបាលដោយប្រើផលិតផលគីមី
-ប្រើក្រែមកម្ចាត់មុន: ក្រែមទាំងនេះសម្បូរទៅដោយវីតាមីន A ដោយជួយដល់ការលូតលាស់នៃស្បែក និងសម្អាតជាតិខ្លាញ់នៅលើស្បែក។ វាត្រូវបានគេណែនាំឱ្យប្រើវា ២-៣ ដងក្នុងមួយសប្តាហ៍។
៤. វិធីសាស្រ្តដទៃទៀត
-ប្រើឧបករណ៍សម្រាប់ញិចមុន: ក្រោយពីលាងសម្អាតមុខរបស់អ្នកសូមដាក់ឧបករណ៍ញិចមុនដាក់នៅលើក្បាលមុនខ្មៅ។ សង្កត់វាបន្តិចហើយទាញឧបករណ៍ចុះក្រោម។ នេះគួរតែធ្វើឱ្យមុនក្បាលខ្មៅលេចចេញពីរន្ធ។ ចូរកុំសង្កត់ខ្លាំងពេកព្រោះវាអាចធ្វើឱ្យរលាត់ស្បែករបស់អ្នក។ បន្ទាប់ពីការយកមុនក្បាលខ្មៅចេញសូមកុំភ្លេចសម្អាតមុខ និងឧបករណ៍របស់អ្នកឱ្យបានស្អាត។
៥. របៀបជៀសវាងកុំឱ្យកើតមុនក្បាលខ្មៅ
-លាងសម្អាតស្បែកមុខរបស់អ្នកឱ្យបានទៀងទាត់
-លាងសម្អាត ម្សៅ(Make up)ពីមុខរបស់អ្នកមុនចូលគេង
-ងូតទឹកឱ្យស្អាតបន្ទាប់ពីអ្នកបែកញើស
-លាងសម្អាតខ្លាញ់ចេញពីផ្ទៃមុខរបស់អ្នកដោយប្រើសាប៊ូ ដែលត្រូវជាមួយមុខរបស់អ្នក៕
ប្រែសម្រួលដោយ៖ វីរៈ | ប្រភព៖ BrightSide