នៅពេលព្រឹក បន្ទាប់ពីភ្ញាក់ពីគេង អ្នកគ្រាន់តែញុំាផឹកទឹកក្តៅឧណ្ហៗមួយកែវ ដើម្បីជួយសម្អាតរាងកាយ និងការពារជំងឺជាច្រើន។ ខាងក្រោមនេះ គឺជាគុណសម្បត្តិជាច្រើន ដែលអ្នកនឹងទទួលបានពីការទទួលទានទឹកក្ដៅ ជឿថា អ្នកមិនធ្លាប់ដឹង និងច្បាស់ជានឹកស្មានមិនដល់ទេថា វានឹងល្អខ្លាំងដល់ថ្នាក់នេះ។
អត្ថប្រយោជន៍ដែលមិនបានរំពឹងទុក នៃការផឹកទឹកក្តៅនៅពេលព្រឹក!
នៅពេលដែលអ្នកញុំាទឹកក្ដៅឧណ្ហៗ វានឹងជួយកម្ចាត់កាកសំណល់បាក់តេរីមិនល្អ ដែលបង្ករោគ ឬបាក់តេរីដែលបង្កជាជំងឺមួយចំនួននៅក្នុងខ្លួន។ ប្រសិនបើយើងញុំាទឹកក្ដៅឧណ្ហៗនៅពេលពោះទទេ ប្រព័ន្ធភាពស៊ាំនឹងត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ដោយហេតុនេះ វានឹងជួយឱ្យរាងកាយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។
អ្នកគ្រាន់តែញុំាទឹកក្ដៅឧណ្ហៗមួយកែវពេលព្រឹក នៅពេលភ្ញាក់ពីគេង នៅពេលពោះទទេ វានឹងជួយគ្រប់គ្រងមុខងាររំលាយអាហាររបស់ជាតិស្ករក្នុងខ្លួនឱ្យបានល្អ។ ទន្ទឹមនឹងនេះ ការជួយប្រព័ន្ធពោះវៀននឹងរំសាយកាកសំណល់ទៅខាងក្រៅដោយជួយឱ្យរាងកាយសម្អាត និងសម្អាតប្រព័ន្ធរំលាយអាហារ។
បន្ទាប់ពីគេងលក់ស្កប់ស្កល់ អ្នកភ្ញាក់ពីគេងហើយ គ្រាន់តែផឹកទឹកក្ដៅឧណ្ហៗមួយកែវពេលព្រឹក វានឹងជួយឱ្យទឹកនោមបញ្ចេញចេញបានកាន់តែច្រើន កំណត់ការបង្កើតក្រួសក្នុងតម្រងនោមក្នុងប្លោកនោម។
សម្រាប់ស្ត្រីដែលចង់ស្រកទម្ងន់ អ្នកមិនគួររំលងការទទួលទានទឹកក្តៅនៅពេលព្រឹកក្រោយពេលភ្ញាក់ពីគេងនោះឡើយ។ ដោយសារតែទឹកក្ដៅឧណ្ហៗ នឹងធ្វើឱ្យសីតុណ្ហភាពរាងកាយរបស់អ្នកកើនឡើង ដូច្នេះវានឹងបង្កើនការរំលាយអាហាររបស់អ្នក និងអនុញ្ញាតឱ្យរាងកាយអ្នកដុតបំផ្លាញកាឡូរីបានច្រើន។
ទឹកក្តៅមួយកែវនៅពេលព្រឹក គឺជាវិធីដ៏ល្អមួយដើម្បីជួយកម្ចាត់ជាតិពុលក្នុងខ្លួន។ នៅពេលដែលអ្នកផឹកទឹកក្ដៅឧណ្ហៗ នោះសីតុណ្ហភាពរាងកាយរបស់អ្នកចាប់ផ្តើមកើនឡើង ហើយញើសជួយធ្វើឱ្យជាតិពុល និងសម្អាតរាងកាយបានស្អាតល្អ។
ទឹកក្តៅជួយកម្ចាត់ជាតិពុលដែលធ្វើឱ្យស្បែកឆាប់ចាស់ ដែលជាមូលហេតុមួយជួយអ្នកគួរបញ្ចេញជាតិពុលចេញពីរាងកាយអ្នក។ ការទទួលទានទឹកក្តៅឧណ្ឌ ៗ នឹងជួយអ្នកក្នុងការគ្រប់គ្រងកោសិកាស្បែក បង្កើនការបត់បែនស្បែក និងកាត់បន្ថយផលប៉ះពាល់នៃរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់។ ជាលទ្ធផលស្បែកដែលខូចខាតរបស់អ្នកនឹងប្រែជារលោង។
អត្ថប្រយោជន៍មួយទៀតនៃការផឹកទឹកក្តៅជាប្រចាំនៅពេលព្រឹក នឹងជួយឱ្យពោះវៀនមានសុខភាពល្អ ដំណើរការបានរលូន និងមិនសូវឈឺចាប់។ កង្វះទឹកនៅក្នុងខ្លួនអាចនាំឱ្យមានបញ្ហាទល់លាមករ៉ាំរ៉ៃ។ ដូច្នេះអ្នកគួរតែផឹកទឹកក្តៅមួយកែវជារៀងរាល់ព្រឹកនៅពេលពោះទទេ នេះពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ពោះវៀនរបស់អ្នក៕
ប្រភព ៖ Phunutoday/Knongsrok