អ្នកម្ដាយដែលកំពុងតែមានផ្ទៃពោះ គួរចៀសវាងជាដាច់ខាតនូវភេសជ្ជៈទាំង៤ប្រភេទនេះ ព្រោះវានឹងធ្វើឱ្យអ្នកគេងមិនលក់។
កាហ្វេផ្ទុកជាតិកាហ្វេអ៊ីនច្រើន បានរំញោចប្រព័ន្ធសរសៃប្រសាទដែលជាមូលហេតុនៃការគេងមិនលក់សម្រាប់មនុស្ស។ ជាពិសេសស្ត្រីមានផ្ទៃពោះ ដោយសារតែផលប៉ះពាល់ជាច្រើននៃរាងកាយរបស់ពួកគេ វាធ្វើឱ្យអ្នកមិនអាចគេងលក់ស្រួលឡើយ រឹតតែសំខាន់ វាអាចបង្កគ្រោះថ្នាក់ថែមទៀតផង។
លើសពីនេះ ប្រសិនបើស្ត្រីមានផ្ទៃពោះផឹកកាហ្វេ ពួកគេអាចបណ្តាលឱ្យមានជំងឺពុកឆ្អឹង ឈឺរាងកាយ អស់កម្លាំងល្ហិតល្ហៃ ទល់លាមកជាដើម ...។
នៅក្នុងសមាសភាពនៃភេសជ្ជៈថាមពលមានសារធាតុរំញោច ទោះបីជាវាជាភេសជ្ជៈពេញនិយមនៅលើទីផ្សារក៏ដោយ ភេសជ្ជៈថាមពលនៅតែមាននៅក្នុងបញ្ជីភេសជ្ជៈដែលអាចបណ្តាលឱ្យគេងមិនលក់។ លើសពីនេះ ដោយសារតែពួកគេមានជាតិស្ករខ្ពស់ វាងាយបង្កឱ្យមានការថប់បារម្ភ ឆាប់ខឹងមិនស្រួលក្នុងខ្លួន ... ដូច្នេះអ្នកម្តាយមានផ្ទៃពោះ មិនគួរប៉ះ ឬផឹកភេសជ្ជៈប៉ូវកម្លាំងនេះឡើយ ដើម្បីការពារសុខភាពម្តាយ និងកូនរបស់អ្នក។
នៅពេលដែលម្តាយដែលមានផ្ទៃពោះ ត្រូវការនៅឱ្យឆ្ងាយពីភេសជ្ជៈតែ សូម្បីតែទឹកក្រូចឆ្មា ឬទឹកតែទឹកដោះគោក៏មិនល្អសម្រាប់សុខភាព និងប្រព័ន្ធសសៃប្រសាទរបស់ស្ត្រីមានផ្ទៃពោះដែរ។ ភេសជ្ជៈទាំងនេះងាយបង្កភាពរំជើបរំជួល ធ្វើឱ្យម្តាយមានផ្ទៃពោះគេងមិនលក់ស្រួល។ លើសពីនេះទៀត នៅពេលដែលអ្នកផឹកតែច្រើន វានឹងធ្វើឱ្យស្ត្រីមានផ្ទៃពោះទៅបង្គន់កាន់តែច្រើន និងបណ្តាលឱ្យអស់កម្លាំងផងដែរ។
ទឹកផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ដូចជាផ្លែក្រូច ក្រូចថ្លុង ផ្លែស្ត្របឺរីជាដើម…ល្អណាស់សម្រាប់សុខភាពបង្កើនភាពធន់ នឹងម្តាយមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។ ទោះជាយ៉ាងណាក៏ដោយ ម្តាយមានផ្ទៃពោះមិនគួរផឹកច្រើន និងផឹកនៅពេលយប់ទេ។
មូលហេតុគឺថាទឹកប្រភេទនេះ មានសភាពធូរស្បើយណាស់ ធ្វើឱ្យស្ត្រីមានផ្ទៃពោះទៅបង្គន់ច្រើន ប៉ះពាល់ដល់ដំណេកធ្វើឱ្យពិបាកគេង៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)