ទឹកឃ្មុំប្រៀបបានដូចជាឱសថទិព្វពីធម្មជាតិ ហើយគ្រួសារជាច្រើនប្រើប្រាស់នៅតម្រូវការផ្សេងៗពីគ្នា ដោយវាក៏ល្អចំពោះសុខភាពលើផ្នែកមួយចំនួនផងដែរ។ យ៉ាងណាការប្រើប្រាស់ ក៏ទាមទារឲ្យប្រើប្រាស់ត្រឹមត្រូវតាមបែបបទ មិនដូច្នោះទេ ទឹកឃ្មុំអាចនឹងប្រែជារបស់មិនល្អចំពោះសុខភាពយើងទៅវិញ៖
៥) ផឹកទឹកឃ្មុំពេលភ្ញាក់ពីគេង
នៅពេលដែលពោះទទេ អ្នកមិនគួរប្រញាប់ទទួលទានទឹកឃ្មុំនោះទេ មិនថាតែទឹកឃ្មុំលាយជាមួយទឹកក្ដៅឧណ្ហ៍ៗ ឬទឹកឃ្មុំលាយជាមួយទឹកក្រូចឆ្មារ ព្រោះវាអាចដាក់បន្ទុកលើប្រព័ន្ធរំលាយអាហារ នាំឲ្យប៉ះពាល់ដល់ក្រពះ។
លើសពីនេះដូចអ្នកដឹងស្រាប់ហើយ ទឹកឃ្មុំមានជាតិស្ករច្រើន វាក៏អាចបណ្ដាលឲ្យឡើងកម្រិតជាតិស្ករក្នុងឈាមផងដែរ ជាពិសេសសម្រាប់អ្នកទឹកនោមផ្អែម ពេលទទួលទានវាទឹកព្រឹក គឺគ្រោះថ្នាក់ខ្លាំងណាស់។
៤) រក្សាទុកទឹកឃ្មុំខុសរបៀប
ទឹកឃ្មុំមានមុខងារពិសេសអាចប្រឆាំងនៅបាក់តេរីមួយចំនួន អាចបញ្ចៀសមិនឲ្យរាងកាយឆ្លងជំងឺ។ ដោយឡែកក៏លុះត្រាអ្នករក្សាទុកវាឲ្យបានល្អផងដែរ។
វិធីល្អបំផុតក្នុងការរក្សាទុកទឹកឃ្មុំ គឺត្រូវដាក់វានៅក្នុងកែវកញ្ចក់ ឬកែវណាមួយ ហើយបិទគម្របឲ្យតឹង រួចរក្សាទឹកនៅកន្លែងត្រជាក់ហើយស្ងួត ដោយល្អបំផុតអាចក្រោម ១០ អង្សាសេ ឬចន្លោះ ១០ ទៅ ២០ អង្សាសេ នោះគឺល្អបំផុតហើយ។
៣) ឲ្យក្មេងអាយុក្រោម ១ ឆ្នាំទទួលទាន
ដោយសារកុមារតូចៗមុខងាររំលាយអាហារ និងរំលាយជាតិខ្លាញ់ពួកគេនៅខ្សោយ ដូច្នេះមិនគួរទទួលទានទឹកឃ្មុំឡើយ ព្រោះវាអាចបណ្តាលឲ្យពុល។ កុមារលើសពី ១ ឆ្នាំឡើងទៅ ឪពុកម្តាយក៏ត្រូវប្រុងប្រយ័ត្នដែរ ដោយត្រូវផ្តល់ឲ្យនៅកម្រិតបរិមាណដ៏សមរម្យមួយបានហើយ។
២) លាយទឹកឃ្មុំជាមួយខ្ទឹមបារាំង
ទឹកឃ្មុំនៅពេលចូលប្រតិកម្មជាមួយអាស៊ីដអាមីណូក្នុងខ្ទឹមបារាំង វានឹងបង្កទៅជាសារធាតុពុល បណ្តាលឲ្យរលាកក្រពះ ឬរាករូស ដូចជាពុលអាហារអ៊ីចឹង។
១) លាយទឹកឃ្មុំជាមួយទឹកក្តៅ
ការលាយទឹកឃ្មុំ ជាមួយទឹកក្តៅ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ដែលមនុស្សជាច្រើននៅតែបន្តធ្វើ។ ព្រោះនៅពេលលាយជាមួយទឹកក្តៅនៅសីតុណ្ហភាពខ្ពស់ពេក វានឹងធ្វើឲ្យបាត់បង់នូវសមាសធាតុអាហារូបត្ថម្ភជាច្រើនដែលមាននៅក្នុងទឹកឃ្មុំ។
អ្នកគួរប្រើប្រាស់ទឹកក្ដៅឧណ្ហ៍ៗ ចន្លោះពី ៤០-៥០ អង្សាសេគឺខ្ពស់បំផុត ពោលគឺត្រូវក្រោម ៦០ អង្សាសេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក