រៀងរាល់ថ្ងៃមានទម្លាប់ជាច្រើន ដែលជឿថាគ្នាយើងមួយចំនួននៅបន្ត ហើយទម្លាប់ទាំងនោះ ដ្បិតគិតពីក្រៅទៅថាល្អ តែការពិតគឺវាប៉ះពាល់ដល់ស្បែកជាខ្លាំង។ យូរទៅនឹងធ្វើឲ្យស្បែកស្ងួត លែងមានសំណើម ហើយអ្នកខ្លួនឯងផ្ទាល់ក៏មិនដឹងពីមូលហេតុច្បាស់ថែមទៀត៖
៥) ផឹកទឹកច្រើនពេក
យើងតែងតែណែនាំឲ្យអ្នកទទួលទានទឹក តែគួរស្ថិតនៅកម្រិតបរិមាណដ៏សមរម្យមួយដែរ។ បើអ្នកផឹកទឹកច្រើនពេក វានឹងនាំឲ្យប៉ះពាល់ដល់ស្បែក ព្រោះបរិមាណទឹកចូលខ្លួនច្រើនពេក រាងកាយនឹងបាត់បង់ជាតិរ៉ែ នាំឲ្យស្បែកមើលទៅហាក់ដូចជាគ្មានជីវិត។
៤) ងូតទឹកក្តៅយូរ
ការងូតទឹកក្ដៅឧណ្ណៗ មនុស្សជាច្រើនជឿថាដើម្បីបន្ធូរអារម្មណ៍ដ៏តានតឹងរបស់ពួកគេ ប៉ុន្តែការងូតរយៈពេលយូរ វានឹងនាំឲ្យស្បែកឡើងស្ងួត ហើយលែងមានសំណើមបែបរស់រវើក។ អ្នកគួរតែងូតទឹកត្រឹមរយៈពេលខ្លី ហើយប្រើប្រាស់សាប៊ូមកត្រដុសលើស្បែកស្រាលៗ និងជ្រើសរើសរបស់ដែលមានគុណភាពល្អ។
៣) មិនប្រើស្រោមជើងពេលគេង
មនុស្សមួយចំនួនមិនចាប់អារម្មណ៍នោះទេ តែយើងណែនាំឲ្យប្រើប្រាស់ស្រោមជើងនៅពេលគេង ព្រោះវាក្រៅពីជួយឲ្យគេងលក់ស្កប់ស្កល់ ហើយក៏អាចការពារកែងជើងពីការប្រេះផងដែរ។ អ្នកគួរតែមានលាបក្រែមបន្ទន់ស្បែក ហើយប្រើស្រោមជើង ដើម្បីកាត់បន្ថយភាពស្ងួតនៅតំបន់នោះ។
២) ទទួលទានស៊ុតច្រើនពេក
ស៊ុតដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន តាមថាមិនគួរទទួលទានច្រើនពេកឡើយ ព្រោះបើកម្រិតវីតាមីន A និងប្រូតេអ៊ីនឡើងខ្ពស់ពេក វាបែរជាអាចជះឥទ្ធិពលដល់ស្បែករបស់យើងទៅវិញ។ ត្រូវប្រាកដថា កុំទទួលទានលើសពីស៊ុត ៣ គ្រាប់/ថ្ងៃ។
១) ប្រើប្រាស់ទឹកផ្តល់សំណើមខុស
ប្រភេទស្បែករបស់មនុស្សយើងគឺខុសពីគ្នា អ្នកខ្លះទៅមានមុន ខ្លះទៅស្បែកស្រអាប់ ខ្លះទៅស្បែកខ្លាញ់ច្រើន ដូច្នេះការជ្រើសរើសប្រភេទទឹកផ្តល់សំណើម ក៏មើលទៅតាមស្បែករបស់អ្នកដែរ។
គួរពិគ្រោះជាមួយអ្នកជំនាញ កុំចេះតែប្រើប្រាស់តាមការយល់ឃើញរបស់អ្នក ព្រោះវាអាចនាំឲ្យសភាពស្បែកកាន់តែជួបបញ្ហាជាងមុនទ្វេដង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក