ការថើបគឺជាសិល្បៈមួយរបស់មនុស្សសម្រាប់បន្ថែមឱជារសស្នេហ៍ ហើយការថើបមានច្រើនប្រភេទ ប៉ុន្តែត្រូវចាំថាការថើបខ្លះពុំបានផ្តល់ក្តីសុខឲ្យដៃគូម្ខាងទៀតទេ ផ្ទុយទៅវិញអាចបង្កគ្រោះថ្នាក់ដល់ជីវិតសម្រាប់អ្នកទាំងសងខាងទៀតផង។
តាមការណែនាំពីអ្នកជំនាញ បានបង្ហើបថាដៃគូស្នេហាទាំងអស់សូមបញ្ចៀសឲ្យបាននៅការថើបតំបន់ទាំង ៤ នេះ ព្រោះជាការពិតវាអាចប៉ះពាល់ដល់អាយុជីវិតបាន៖
១) ការថើបត្រចៀក
ត្រចៀកជាផ្នែកតូចមួយនៃរាងកាយ ហើយបណ្តុំទៅដោយសរសៃប្រសាទជាច្រើនដែលធ្វើឲ្យមនុស្សឆាប់រំញោចនិងរសើបលឿនបំផុត។ ប៉ុន្តែតាមការណែនាំពីវេជ្ជបណ្ឌិតលោក Levi Reiter នៃសកលវិទ្យាល័យ Hofstra របស់សហរដ្ឋអាមេរិក ស្រាវជ្រាវឃើញថាការយកបបូរមាត់ទៅថើបត្រង់ផ្នែកត្រចៀក អាចបណ្តាលឲ្យដៃគូម្ខាងទៀតមានជំងឺថ្លង់ ឬងាយខូចត្រចៀកបាន។
២) ការថើបក
កញ្ចឹងកគឺជាផ្នែកខ្សោយបំផុតនៃរាងកាយ ហើយផ្នែកប្រហោងឆ្អឹងទាំងសងខាងមានផ្ទុកសរសៃប្រសាទដែលគ្រប់គ្រងសីតុណ្ហភាពរាងកាយ គ្រប់គ្រងសម្ពាធឈាមនិងចង្វាក់បេះដូង។ នៅពេលដែលអ្នកបបោសថើប ឬប៉ះពាល់ត្រង់ផ្នែកនោះ អាចធ្វើឲ្យវាមានសភាពខ្សោយលែងដំណើរការ ហើយពិបាកដកដង្ហើម រហូតអាចប៉ះពាល់ដល់អាយុជីវិតទៀតផង។ ពេលខ្លះក៏អាចធ្វើឲ្យដៃគូដង្ហើមខ្លី និងសូម្បីតែបេះដូងក៏ឈប់លោតក្រោយ ១០ វិនាទីនៃការថើប។
៣) ការថើបផ្នែកផ្ចិត
នៅលើដងខ្លួនមនុស្សទងផ្ចិតជាកន្លែងដែលមានភាពកខ្វក់បំផុត ព្រោះវាផ្ទុកបរិមាណបាក់តេរីច្រើនដែលពិបាកក្នុងការសម្អាត។ ដោយសារតែរូបរាងមូលនៃទម្រង់ផ្ចិត ទើបក្លាយជាកន្លែងដែលប្រមូលផ្តុំបាក់តេរីបានឆាប់រហ័សបំផុត ជាពិសេសអ្នកដែលមានខ្លាញ់ក្បាលពោះច្រើន ហើយប្រសិនអ្នកថើបនោះប្រៀបបាននឹងលេបបាក់តេរីចូលខ្លួនអ៊ីចឹង។
៤) តំបន់គ្រោះថ្នាក់ខាងក្រោម
ប្រហាក់ប្រហែលនឹងទងផ្ចិតដែរ តំបន់នៃប្រដាប់បន្តពូជក៏ជាជម្រកនៃបាក់តេរីយ៉ាងច្រើនដូចគ្នា។ មិនថាអ្នកបានសម្អាតស្អាតបែបម៉េចក៏ដោយ ក៏វាពិបាកនឹងយកបាក់តេរីចេញទាំងអស់ដែរ បែបនេះវាអាចបង្កជំងឺជាច្រើនដល់ដៃគូម្ខាងទៀត ទាំងការចម្លងមេរោគចូលទៅក្នុងនោះ និងការទាញបាក់តេរីមកក្នុងខ្លួនរបស់អ្នកថើបវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក