តម្រងនោមគឺជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយ ហើយយើងត្រូវតែមានការថែរក្សាវាឲ្យបានល្អ ព្រោះបើវាមានការចុះខ្សោយសមត្ថភាព នោះនឹងប៉ះពាល់ដល់ផ្នែកជាច្រើនទៀតក្នុងរាងកាយទាំងមូល។ ខាងក្រោមគេហទំព័រ Knongsrok បង្ហាញពីវិធីសង្កេតមើលថាតម្រងនោមអ្នកនៅល្អឬអត់ តាមសញ្ញាទាំង ៥៖
៥) នោមទៀងទាត់
ពេលក្រោកពីគេងភ្លាម មនុស្សទូទៅគឺរត់ទៅបន្ទប់ទឹក មានអារម្មណ៍ចង់ឈឺនោមភ្លាម ដូច្នេះបើអ្នកស្ថិតក្នុងប្រភេទដូចជាពួកគេ គឺជាសញ្ញាល្អហើយ។ នោះមានន័យថា តម្រងនោមដល់ពេលត្រូវបញ្ចេញកាកសំណល់ទឹកនោម ក៏ដូចជាជាតិពុលផ្សេងៗបានល្អទាំងព្រឹកព្រលឹម ដោយវាមិនកកស្ទះរំខានថ្ងៃថ្មីរបស់អ្នកនោះទេ។
ចំណាំមើល មនុស្សដែលងើបមក មិនឈឺបត់ជើងតូច ឬឈឺនោម សភាពរាងកាយរបស់ពួកគេ តែងដំណើរការមិនស្រួលឡើយ ហើយពណ៌នៃស្បែក ក៏រំលេចចេញមក មិនជាភ្លឺស្អាតនោះដែរ ព្រោះតែមានការកកស្ទះនូវជាតិពុលខាងក្នុងខ្លួន។
៤) នោមមកគ្មានពពុះ
ពេលតម្រង់ទៅបន្ទប់ទឹក ឈឺនោម ចូរអ្នកចាំមើលទៅសភាពនៃទឹកនោម បើវាគ្មានពពោះ ឬពពុះតិចតួច ពណ៌លឿងថ្លាធម្មតា នោះគឺជាសញ្ញាល្អណាស់ សម្រាប់សុខភាព។
ផ្ទុយទៅវិញបើនោមចេញមក មានពពុះ ទឹកនោមប្រែឡើងពណ៌ស្រអាប់ងងឹត នោះជាសញ្ញាមិនឡើយឡើយ ដែលមានន័យថា តម្រងនោមរបស់អ្នកកំពុងមានបញ្ហាហើយ បែបនេះ ចូរប្រញាប់ទៅពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យ ឬសាកសួរនាំអ្នកជំនាញផ្នែកតម្រងនោមជាបន្ទាន់។
៣) រាងកាយពោរពេញដោយថាមពល
តម្រងនោមមានតួនាទីបន្សាបជាតិពុល និងធ្វើមេតាបូលីស ដូច្នេះបើរាងកាយពិបាកកម្ចាត់ជាតិពុល និងកាកសំណល់មិនល្អចេញទៅខាងក្រៅ នោះវានឹងធ្វើឲ្យរាងកាយមានអារម្មណ៍ថា ងើបមកហត់នឿយ អស់កម្លាំងទាំងព្រឹក។ ប៉ុន្តែបើអ្នកងើបមក ហាក់ដូចមានកម្លាំងស្រស់ស្រាយធម្មតា នោះយើងក៏សូមអបអរ តម្រងនោមអ្នកកម្ចាត់ជាតិពុលពេញមួយយប់បានយ៉ាងល្អ និងមានប្រសិទ្ធភាពត្រឹមត្រូវ។
២) ទទួលទានអាហារពេលព្រឹកជាធម្មតា
អាហារពេលព្រឹកសំខាន់ណាស់ បើយើងងើបមកហើយ យើងអាចទទួលទានវាដោយមានឱជារស ទទួលទានចូលជាធម្មតា មិនមានការក្អួតចង្អោរអ្វីជាដើមនោះ ក៏មានន័យថា តម្រងនោមយើងនៅល្អផងដែរ។
ផ្ទុយទៅវិញ បើងើបមក ហាក់មិនស្រេក មិនឃ្លាន អាហារពេលព្រឹក ក្នុងពោះទទេ តែគ្មានអារម្មណ៍ចង់ទទួលទានអាហារ នោះរាប់ចូលជាសញ្ញាមិនល្អ ដែលអ្នកគួរតែប្រុងប្រយ័ត្ន។
១) រាងកាយមិនហើម
ពេលតម្រងនោមមានបញ្ហា ជាតិពុលកកកុញក្នុងខ្លួន យើងនឹងមានអារម្មណ៍ថារាងកាយប្រែប្រួលឡើងហើមនៅផ្នែកណាមួយជាមិនខាន។ ប៉ុន្តែបើងើបមក សភាពរាងកាយនៅធម្មតាគ្មានឡើងហើមអ្វីនោះ ជាសញ្ញាល្អពាក់ព័ន្ធនឹងតម្រងនោមនោះឯង។
សរុបមក បើអ្នក ២ ទៅ ៣ ចំណុចដូចបានរៀបរាប់ ក៏ហៅចូលបាន ថាអ្នកជាមនុស្សមានតម្រងនោមនៅល្អ តែបើទាំង ៥ ចំណុចឥតមានទាំង ៥ អ្នកគួរតែប្រញាប់ទៅសាកសួរអ្នកជំនាញ ជាជាងមិនអើពើ នាំឲ្យសភាពរាងកាយ ធ្លាក់ទៅចំណុចកាន់តែអាក្រក់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក