តាមរយៈអាថ៌កំបាំងថែរក្សាសម្រស់ដូចបង្ហាញខាងក្រោមទាំង ៥ ចំណុច ធានាអាចជួយឲ្យអ្នកនឹងមានសម្រស់ក្មេងជាងវ័យកាន់ឆ្នាំ៖
១) ការផ្គត់ផ្គង់វីតាមីននិងសារធាតុរ៉ែដែលត្រូវការ
វីតាមីន C: វាដើរតួជួយបង្កើនភាពធន់ដល់រាងកាយ ជួយឲ្យប្រព័ន្ធឈាមរត់ស្រួលនិងជំរុញដល់ការផលិតកូឡាជែនយ៉ាងមានប្រសិទ្ធភាព។ ជារួមវាមានសារៈសំខាន់ខ្លាំងណាស់ ដែលមិនអាចខ្វះបានក្នុងដំណើរការថែរក្សាស្បែក។
វីតាមីន A: វាដើរតួក្នុងការបញ្ចៀសការឡើងមុន និងការគ្រប់គ្រងក្រពេញ Sebaceous។ ទន្ទឹមនេះ វាក៏ជំរុញដល់ការផលិតកោសិកាថ្មីផងដែរ។
វីតាមីន E: វាជួយប្រឆាំងស្បែកស្ងួត ជ្រីវជ្រួញ និងកោសិកាងាប់។ ការបន្ថែមវីតាមីន E នឹងជួយឲ្យស្បែកមានសភាពទន់ល្មើយ និងការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេ។
២) ការធ្វើលំហាត់ប្រាណ
គួរឆ្លៀតធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ មិនថាតែលំហាត់ប្រាណស្រាលដូចជាយូហ្គាជាដើមនោះ ក៏អាចកាត់បន្ថយបញ្ហាស្រ្តេស ធ្វើឲ្យចរន្តឈាមដើរល្អ និងបន្ថែមភាពរឹងមាំសម្រាប់រាងកាយរបស់យើងទៀតផង។
៣) គេងលក់ស្កប់ស្កល់
ត្រូវធានាថាខ្លួនឯងអាចគេងលក់បានគ្រប់គ្រាន់ ព្រោះកង្វះការគេង នឹងធ្វើឲ្យអសមត្ថភាពដល់ការផលិតអ័រម៉ូនចាំបាច់មួយចំនួនបណ្តាលឲ្យស្បែកឡើងខ្មៅ ស្រអាប់ និងកើតមុន។ ស្បែកត្រូវការសម្រាក និងជួសជុលបង្កើតឡើងវិញនៅកំឡុងពេលគេងនេះឯង ដូច្នេះការគេងលក់ស្កប់ស្កល់និងគ្រប់គ្រាន់ក៏ជាចំណែក ចូលរួមចិញ្ចឹមស្បែកបានយ៉ាងល្អផងដែរ។
២) ទទួលទានអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម
វិធីងាយបំផុតគឺជ្រើសរើសអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូចជាប៉េងប៉ោះ បឺរី ខ្ទឹមស ខ្ញី ដែលនេះជាប្រភេទអាហារអាចប្រឆាំងអុកស៊ីតកម្មខ្ពស់ ហើយអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមផ្សេងទៀតដូចជាស៊ុត សាច់ត្រី និងមាន់ជាដើម។
១) បន្ធូរអារម្មណ៍តាមរយៈការទទួលទានតែ
សារធាតុប៉ូលីហ្វេណុលដែលមាននៅក្នុងតៃបៃតង ត្រូវបានគេរកឃើញថាមានប្រយោជន៍ដល់ក្រពះពោះវៀន និងជួយបន្ធូរអារម្មណ៍យើងបានយ៉ាងល្អ។ លើសពីនេះវាក៏សម្បូរទៅដោយវីតាមីន C និងសារធាតុរ៉ែខ្ពស់ ដែលជួយចិញ្ចឹមស្បែក ឲ្យឡើងតឹងណែនល្អ ហើយបំបាត់រង្វង់ខ្មៅ និងស្នាមជ្រួញមួយចំនួនទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក