ការទទួលទានទឹកច្រើន គឺល្អហើយ ព្រោះវាជួយដល់សរីរាង្គជាច្រើនក្នុងរាងកាយ។ តែយ៉ាងណានៅពេលវេលាទាំង ៣ ខាងក្រោម ការទទួលទានទឹកគឺជារឿងមិនល្អទៅវិញ ជាពិសេសបើទទួលទានច្រើនជោគជាំ គឺអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បេះដូង ក្រលៀន និងក្រពះជាដើម៖
៣) ពេលកំពុងហាត់ប្រាណ
មុខងារបេះដូង និងសួតត្រូវបានដំណើរការខ្លាំងនៅពេលហាត់ប្រាណ ហើយប្រព័ន្ធរំលាយអាហារក៏ចុះខ្សោយ។ ដូច្នេះកំឡុងពេលហាត់ប្រាណ ប្រសិនសម្រុកទទួលទានទឹកភ្លាមៗ គឺងាយនឹងបណ្តាលឲ្យហើមពោះ ឈឺពោះ ក្អួតចង្អោរ មិនត្រឹមតែប៉ុណ្ណឹងទេ ក៏វាដាក់បន្ទុកទៅដល់តម្រងនោម និងបេះដូងទៀតផង។
ក្នុងកំឡុងពេលហាត់ប្រាណ សូដ្យូមត្រូវបាត់បង់តាមរយៈញើស ហើយការស្រេកទឹក វាជារឿងធម្មតាទេ តែប្រភេទជំងឺមួយ ឲ្យឈ្មោះថា Hyponatremia ក៏ងាយនឹងកើតមាន ដែលនាំឲ្យខួរក្បាល សួត ធ្លាក់ចុះមួយរំពេច បណ្តាលឲ្យស្លាប់បាន។ យកល្អ គួរទុកចន្លោះ ១៥ ទៅ ៣០ នាទីបន្ទាប់ពីការហាត់ប្រាណ សឹមទទួលទានទឹកគឺល្អបំផុត។
២) កំឡុងពេលទទួលទាន
ពេលទទួលទានអាហារ មាត់នឹងបញ្ចេញទឹកមាត់ច្រើន ជួយដល់ការរំលាយអាហារ និងរំអិលអាហារ។ ដូច្នេះការទទួលទានទឹក កំពុងពេលញុាំអាហារ និងត្រូវកាត់បន្ថយកំហាប់នៃទឹកមាត់ ហើយធ្វើឲ្យទឹកក្រពះមួយផ្នែករលាយប៉ះពាល់ដល់ការរំលាយអាហារ ដែលវាមិនល្អនោះទេ។
១) នៅពេលប្រើថ្នាំលេបមួយចំនួន
ឱសថត្រូវលេបជាមួយទឹកជារឿងធម្មតាហើយ ប៉ុន្តែក៏មានថ្នាំខ្លះ ប្រសិនទទួលទានជាមួយទឹក វានឹងកាត់បន្ថយប្រសិទ្ធភាព ហើយថែមទាំងបង្កជាជំងឺមកកាន់រាងកាយវិញទៀតផង។ ដូច្នេះត្រូវប្រាកដនៅគ្រប់ឱសថដែលទទួលទាន គឺគេណែនាំឲ្យទទួលទានវាជាមួយទឹក ប្រសិនមិនចាំបាច់ទទួលទានជាមួយទឹកទេ ដូច្នេះគួរកុំប្រើប្រាស់ទឹក ពេលលេបថ្នាំនោះអី។
ដើម្បីទទួលបានសុខភាពល្អ អ្នកក៏ត្រូវប្រាកដថាផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់រាងកាយ មុនទទួលទានឱសថណាមួយ ជារួមគឺ ១,៥ លីត្រ ទៅ ២ លីត្រជាប្រចាំ។ ទម្លាប់នៃការទទួលទានទឹកល្អបំផុត ៨ លើក/ថ្ងៃ គឺរួមមាន៖
ទទួលទានក្រោយភ្ញាក់ពីគេង ចន្លោះម៉ោង ៦-៧ ព្រឹក
ទទួលទានកែវទី ២ ចន្លោះម៉ោង ៨-៩ ព្រឹក
ទទួលទានកែវទី ៣ ចន្លោះម៉ោង ១១-១២ រសៀល
ទទួលទានកែវទី ៤ ចន្លោះម៉ោង ១៣-១៤ រសៀល
ទទួលទានកែវទី ៥ ចន្លោះម៉ោង ១៥-១៦ រសៀល
ទទួលទានកែវទី ៦ នៅម៉ោង ១៧ រសៀល
ទទួលទានកែវទី ៧ នៅម៉ោង ១៩-២០ រសៀល
ទទួលទានកែវទី ៨ មុន ៣០ នាទី ចូលគេង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក