ក្នុងចំណោមអាហារដែលយើងទទួលទានទាំងអស់ គឺមានអាហារ ៣ មុខ ដែលយើងមិនគួរទទួលទានវាទៀតទេ ប្រសិនបើយើងញ៉ាំមិនអស់ ហើយបានទុកចោលរយៈពេលមួយយប់ទៅហើយនោះ ព្រោះវាអាចបង្កបញ្ហាច្រើនដល់សុខភាពរបស់អ្នក។
អាហារមួយក្នុងចំណោមអាហារដែលអ្នកមិនគួរទុកចោលមួយយប់ គឺបន្លែស្លឹកបៃតង។ មូលហេតុគឺថាបន្លែស្លឹកបៃតងខ្លះមានផ្ទុកនូវជាតិនីត្រាតច្រើន ប្រសិនបើទុកចោលយូរបន្ទាប់ពីចម្អិនអាហារ នីត្រាតនឹងត្រូវបានកាត់បន្ថយទៅជានីត្រាតក្រោមការរលួយនៃបាក់តេរី ដែលមានឥទ្ធិពលបង្កជំងឺមហារីក។
លើសពីនេះទៀត នៅពេលដែលអ្នកដាក់បន្លែពណ៌បៃតងនៅក្នុងទូទឹកកក ហើយបន្ទាប់មកដាំឱ្យពុះពួកគេញុំា វានឹងងាយបំបែកវីតាមីនដោយគ្មានសារធាតុចិញ្ចឹមច្រើន។ ដូច្នេះ មិនថាសម្លនៅសល់ច្រើនយ៉ាងណាទេ ក៏មិនគួរណាស្ដាយវានោះដែរ។
ម្ហូបនេះមានជាតិកាល់ស្យូម ជាតិដែក វីតាមីន choline ដូច្នេះវាល្អសម្រាប់ការអភិវឌ្ឍមនុស្សជាតិ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបរិភោគស៊ុតដែលមិនទាន់ឆ្អិនពេញលេញ ឬស៊ុតទុកចោលមួយយប់ពួកវានឹងងាយទទួលរងការវាយប្រហារពីបាក់តេរី ដែលងាយនឹងធ្វើឱ្យក្រពះពិបាក និងទទួលជាតិពុលពីអាហារនេះ។
ហេតុដូច្នេះហើយ នៅពេលស៊ុតត្រូវបានចម្អិនអ្នកគួរបរិភោគវាទាំងអស់ក្នុងពេលតែមួយ។ កុំដាក់វានៅក្នុងទូទឹកកក ហើយបន្ទាប់មកញុំាវាម្តងទៀត វានឹងបង្កគ្រោះថ្នាក់ដល់សុខភាពអ្នក៕
ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)