ដើម្បីរក្សារាងឱ្យមានតុល្យភាពជានិច្ច អ្នកមិនចាំបាច់ទាល់តែតមអាហារនោះឡើយ ដោយគ្រាន់តែទទួលទាននូវអាហារសម្រន់ទាំង៥មុខនេះ ក៏អាចជួយឱ្យអ្នករក្សារាង និងស្បែកភ្លឺថ្លាស្រស់ស្អាតបានដែរ។
ចំពោះម្សៅទាបតែសម្បូរជាតិសរសៃ និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងៗទៀត ដំឡូងជ្វា សារាយសមុទ្រ ស្ត្រប៊ឺរី…ជាអាហារសម្រន់ដែលសមស្របសម្រាប់ស្ត្រីក្នុងការទទួលទានរាល់ថ្ងៃ ដោយមិនចាំបាច់បារម្ភពីការឡើងទម្ងន់។
ប្រសិនបើអ្នកមានអារម្មណ៍ឃ្លាននៅពាក់កណ្តាលយប់ អ្នកគួរតែទទួលទានផ្លែស្ត្របឺរី ព្រោះនេះគឺជាផ្លែឈើដែលសក្តិសមបំផុតក្នុងការញុំាធ្វើជាអាហារពេលល្ងាច ឬអ្នកអាចច្របាច់គ្រប់ពេលដោយមិនខ្លាចឡើងទម្ងន់។
ក្រៅពីមានជាតិសរសៃខ្ពស់ និងមានជាតិស្ករទាប ផ្លែស្ត្របឺរីក៏សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតផងដែរ។ ការទទួលទានផ្លែនេះជាប្រចាំគឺល្អសម្រាប់សុខភាព ជាទូទៅ និងសំណើមបន្ថែមជាពិសេសសារជាតិ pectin ដែលសម្បូរទៅដោយផ្លែស្ត្របឺរីអាចជួយសំយោគកូឡាជែន ជួយការពារភាពចាស់ ស្បែករលោងស្រស់ថ្លា។
ទឹកដោះគោជូរក៏ជាអាហារដែលសក្តិសមបំផុត សម្រាប់ស្ត្រីក្នុងការទទួលទានអាហារសម្រន់ ព្រោះវាល្អសម្រាប់សុខភាព និងល្អសម្រាប់ស្បែក។ លើសពីនេះ ទឹកដោះគោ ឬយ៉ាអួក៏សម្បូរទៅដោយប្រូតេអុីន ជួយបង្កើតឱ្យមានអារម្មណ៍ឆ្អែតបានយូរបន្ទាប់ពីទទួលទានរួច។
ទោះជាយ៉ាងណាក៏ដោយ ស្ត្រីគួរកត់សម្គាល់ថា ដើម្បីជួយឱ្យមានភាពរឹងមាំពួកគេគួរតែប្រើតែទឹកដោះគោជូរដែលមានជាតិស្ករទាប ឬគ្មានជាតិស្ករតាមដែលអាចធ្វើបាន។ ហើយដើម្បីជួយបំបាត់ភាពធុញទ្រាន់ ឬជួយបង្កើនរសជាតិអ្នកអាចបន្ថែមម្ហូបនេះទៅផ្លែឈើដែលមានជាតិស្ករទាបមួយចំនួនដូចជាស្ត្រប៊ឺរីជាដើម។
សារ៉ាយសមុទ្រត្រូវបានគេចាត់ទុកថាជាអាហារដែលមានជីវជាតិច្រើនបំផុត។ ការទទួលសារាយសមុទ្រនៅពេលទទួលទានអាហារ មិនខ្លាចឡើងទម្ងន់ និងជួយផ្តល់ដល់រាងកាយនូវសារធាតុចិញ្ចឹមសំខាន់ៗ ខណៈពេលដែលជួយស្ត្រីឱ្យស្រកទម្ងន់បានយ៉ាងឆាប់រហ័ស ធ្វើឱ្យស្បែក និងរាងកាយបានល្អឥតខ្ចោះ។
ជាពិសេសសារ៉ាយសមុទ្រមានសារជាតិ alginate ខ្ពស់ ដែលត្រូវបានគេចាត់ទុកថាជាប្រភេទជាតិសរសៃ ដែលរារាំងរាងកាយមិនឱ្យស្រូបយកជាតិខ្លាញ់។ ដូច្នេះការទទួលទានសារាយសមុទ្រជាប្រចាំ (ចម្អិនស៊ុប ឬស្ងួត) បន្ថែមពីលើការជួយសម្រកទម្ងន់ ក៏បន្ថែមវីតាមីន និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀត ជួយឱ្យស្បែករបស់អ្នករលោង និងក្មេងជាងវ័យ។
មានមនុស្សតិចណាស់ដែលដឹងថាដំឡូងជ្វា គឺជាអាហារសម្រន់មួយក្នុងចំណោមបញ្ជីអាហារដែលជួយសម្រកទម្ងន់ និងរក្សារាងឱ្យសម។ ដំឡូងជ្វាល្អណាស់សម្រាប់ការរំលាយអាហារ ហើយមិនបណ្តាលឱ្យឡើងទម្ងន់ទេ ដូច្នេះស្ត្រីអាចញ៉ាំវានៅពេលណាក៏បាន។
ដោយសារតែវាមានផ្ទុកជាតិកាបូអ៊ីដ្រាតតិចតួច ប៉ុន្តែមានជាតិសរសៃខ្ពស់ខ្លាំងពេកការជំនួសអាហារឥតប្រយោជន៍ដទៃទៀតជាមួយដំឡូងជ្វា នឹងជួយធ្វើឱ្យរាងកាយរបស់អ្នកឆ្អែត និងល្អឥតខ្ចោះ។ ដំឡូងជ្វាឆ្អិន ឬចំហុយគឺជាមុខម្ហូបដែលមាននៅក្នុងបញ្ជីអាហារសម្រន់ប្រចាំថ្ងៃ។
អាល់ម៉ុន គ្រាប់ស្វាយចន្ទី ផ្លែឈើ ... ក៏ត្រូវបានណែនាំដោយអ្នកជំនាញអាហារូបត្ថម្ភជាប្រចាំ ព្រោះវាសម្បូរទៅដោយជាតិសរសៃ ប៉ុន្តែមានកាឡូរីតិចតួចណាស់ មិនថាអ្នកញ៉ាំច្រើនប៉ុនណាទេ អ្នកមិនខ្លាចឡើងទម្ងន់បាត់បង់រាងឡើយ។
ស្ត្រីគួរតែទុកប្រភេទគ្រាប់ធញ្ញជាតិទាំងនេះនៅក្នុងផ្ទះឱ្យជាប់ជាប្រចាំ សម្រាប់ទទួលទានជាអាហារសម្រន់។ ការបរិភោគគ្រាប់ដែលមានជីវជាតិទាំងនេះ អាចជួយបំពេញបន្ថែមជាតិសរសៃ និងផ្តល់ឱ្យរាងកាយនូវអាស៊ីត ខ្លាញ់ដែលចាំបាច់សម្រាប់សុខភាព៕
ប្រភព ៖ Bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)