ផ្ញើជូនស្រីៗជាពិសេស! ក្រែមលាបមុខ ៤ ប្រភេទផ្សំតាមបែបធម្មជាតិ ជួយជួសជុលស្បែកមុខ ធ្វើឱ្យស្បែកមុខស្រស់ភ្លឺថ្លា និងរឹងមាំ-v2

អាកាសធាតុត្រជាក់ ភាពតានតឹង និងផលិតផលតុបតែងមុខដែលមានក្លិនក្រអូបខ្លាំងអាចជះឥទ្ធិពលដល់សុខភាពស្បែករបស់យើង។ ការជ្រើសរើសប្រើម៉ាសបិទមុខបែបធម្មជាតិអាចជួយឱ្យស្បែករបស់អ្នកស្រស់ថ្លា និងភ្លឺរលោង។ ទម្លាប់ប្រចាំថ្ងៃជាមួយការលាងសម្អាតមុខទាំងអស់សុទ្ធតែជួយថែរក្សា និងអាចធ្វើឱ្យស្បែករបស់អ្នកស្រស់ស្អាតជាមួយនឹងគ្រឿងផ្សំដូចជាទំពាំងបាយជូរ និងស៊ុត។

យោងតាមគេហទំព័រ Bright Side បានប្រមូលនូវវិធីល្អបំផុតមួយចំនួនដើម្បីការពារស្បែកមុខរបស់អ្នកដោយប្រើផលិតផលធម្មជាតិប្រចាំថ្ងៃ។

1. ប៉េងប៉ោះ និងត្រសក់

6 Natural Face Cleaners You Can Find in Your Pantry

ផ្លែត្រសក់មួយ និងប៉េងប៉ោះធំមួយ ចិតជាចំណិតៗដាក់កិនក្នុងម៉ាស៊ីនក្រឡុក។ បន្ទាប់មកដាក់ក្នុងទូរទឹកកកក្លាសេ ៣ ថ្ងៃក្នុងកែវ ឬខ្លង។ ដើម្បីប្រើប្រាស់អ្នកគ្រាន់តែលាបថ្នមៗនៅលើផ្ទៃមុខនិងករបស់អ្នក។ ទុកចោល ៥ នាទីមុនពេលលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ឌ ៗ ។

សារធាតុប្រឆាំងអុកស៊ីតកម្មពីប៉េងប៉ោះជួយឱ្យស្បែកប្រឆាំងនឹងបាតេរី រក្សាផ្ទៃមុខឱ្យមានសុខភាពល្អ និងស្រស់ផូរផង់។

2. ចំណិតប៉េងប៉ោះ

6 Natural Face Cleaners You Can Find in Your Pantry

រោយស្ករស ១/៥ នៃស្លាបព្រាកាហ្វេលើចំណិតប៉េងប៉ោះ។ ម៉ាស្សាមុខរបស់អ្នកយឺត ៗ ជាមួយប៉េងប៉ោះដោយប្រើចលនារាងជារង្វង់។ ប៉ុន្តែសូមម៉ាស្សាដោយថ្នមៗបើមិនដូច្នោះទេវាអាចធ្វើឱ្យស្បែករបស់អ្នករលាកបន្តិច។ បន្ទាប់មកអ្នកត្រូវលាងសម្អាតមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ឌៗ។

វិធីនេះមានប្រសិទ្ធភាព លឿន និងងាយស្រួលប្រើដែលល្អឥតខ្ចោះមុនពេលចូលគេង ផ្តល់ឱ្យស្បែកមុខរបស់អ្នកនូវការជម្រុញសុខភាពបន្ថែម។

3. ទំពាំងបាយជូរ និងពងមាន់

6 Natural Face Cleaners You Can Find in Your Pantry

ពងមាន់មួយគ្រាប់ផ្សំជាមួយទំពាំងបាយជូរ ៧ គ្រាប់ដាក់ក្នុងម៉ាស៊ីនក្រឡុក។ ត្រូវប្រាកដថាពងមាន់ និងទំពាំងបាយជូរក្រឡុកលាយបញ្ចូលគ្នាយ៉ាងល្អដើម្បីឱ្យអ្នកទទួលបានប្រេងទាំងអស់ពីគ្រាប់ទំពាំងបាយជូរ។ លាបល្បាយដែលបានក្រឡុករួចលើផ្ទៃមុខ និងករបស់អ្នកឱ្យបានសប់ផ្ទៃមុខ។ ទុកចោលរយៈពេល ១៥ នាទីបន្ទាប់មកលាងសម្អាតចេញ។

សារធាតុចិញ្ចឹមនៅក្នុងផ្លែទំពាំងបាយជូរអាចជួយការពារស្បែកមុខរបស់អ្នកពីកាំរស្មីយូវី។ ក៏មានផ្ទុកទៅដោយវីតាមីន C ខ្ពស់ផងដែរមានន័យថាវានឹងបង្កើតជាកូឡាជែនហើយជួយឱ្យស្បែកអ្នករលោង និងភ្លឺថ្លា។

4. ផ្លែគីវី

6 Natural Face Cleaners You Can Find in Your Pantry

ផ្លែគីវី ១ ផ្លែយកតែសាច់ទៅលាយជាមួយស្ករត្នោត ២ ស្លាបព្រា និងប្រេងអូលីវពីរបីដំណក់។ លាបល្បាយនេះនៅលើផ្ទៃមុខរបស់អ្នកថ្នមៗដោយប្រើចលនាជារង្វង់រយៈពេល ៣-៥ នាទី។ បន្ទាប់មកលាងសម្អាតចេញដោយប្រើទឹកក្តៅឧណ្ឌ ៗ ។

ផ្លែគីវីសំបូរទៅដោយអាស៊ីដអាមីណូ និងវីតាមីន C ដែលអាចជួយកាត់បន្ថយជាតិប្រេងនៅក្នុងស្បែក។ ស្ករត្នោតនឹងដើរតួជាថ្នាំបំបាត់ស្នាមលើស្បែកដែលងាប់ រីឯប្រេងអូលីវមានលក្ខណៈប្រឆាំងនឹងបាក់តេរីធ្វើឱ្យស្បែករបស់អ្នកមានភាពរឹងមាំ។

តើអ្នកនឹងសាកល្បងវិធីណាមុនគេ?

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside