ត្រឹមឆ្ពុង​ម្តង​ក្នុង​មួយ​សប្តាហ៍ ផ្ទៃ​មុខ​របស់​អ្នក​នឹងកើតឡើងអភូតហេតុអស្ចារ្យ ៧ យ៉ាងនេះ-v2

ការបំពុលខ្យល់ក្នុងបរិយាកាសកំពុងកើនឡើង ផ្សែងអ័ព្ទជ្រាបចូលទៅក្នុងស្បែកមុខ អ្នកត្រូវការឡេការពារកម្តៅថ្ងៃដើម្បីការពារវាពីកាំរស្មី UV ហើយអាហារកែច្នៃមិនបានផ្ដល់វីតាមីនគ្រប់គ្រាន់ផ្ទៃមុខទាល់តែសោះ។ នេះ​ជា​មូលហេតុ​ ដែល​វា​សំខាន់​ជាង​ពេល​ណា​ៗ​ក្នុង​ការ​ថែរក្សា​ផ្ទៃមុខ​របស់​អ្នក ហើយ​វិធីសាស្ត្រ​មួយ​ដែល​មាន​ប្រសិទ្ធភាព​គឺស្ទីមផ្ទៃមុខរបស់អ្នក។ ការណ៍នេះអាចសម្អាត ជួយបន្ធូរ និងបន្ថយការខូចខាតនៅលើស្បែក។

ដូច្នេះគេហទំព័រ Knongsrok សូមធ្វើការចែករំលែកអត្ថប្រយោជន៍មួយចំនួនដែលអ្នកនឹងទទួលបាននៅលើស្បែកមុខរបស់អ្នក ប្រសិនបើអ្នកស្ទីមផ្ទៃមុខជាប្រចាំ។

1. លុបបំបាត់ និងសម្អាតភាពកខ្វក់

216b375497b49c5fafebdd4668

នៅពេលអ្នកស្ទីមផ្ទៃមុខរបស់អ្នក ចំហាយទឹកក្តៅនឹងបន្ធូរ និងពង្រីករន្ធញើសរបស់អ្នក។ នៅពេលដែលរន្ធញើសបើកឡើង ភាពកខ្វក់ និងជាតិខ្លាញ់ដែលកកកុញនៅខាងក្នុងត្រូវបានសម្អាតចេញ។

ជាធម្មតា ភាពកខ្វក់ទាំងនេះអណ្តែតលើបរិយាកាសជុំវិញខ្លួនយើង។ គុណភាពខ្យល់នៅក្នុងទីក្រុង ផ្សែងរថយន្ត ព្រមទាំងកម្ដៅថ្ងៃ។ អ្នកប្រាកដជាគិតថាក្រែមនឹងផ្តល់សំណើម គ្រឿងសម្អាង និងឡេការពារកម្តៅថ្ងៃដែលអ្នកលាបប្រចាំថ្ងៃអាចជួយការពារផ្ទៃមុខរបស់អ្នកបាន។ ប៉ុន្តែគ្រឿងសម្អាងទាំងនេះ​ក៏​អាចមានផលប៉ះពាល់ និងធ្វើឱ្យអ្នកឡើងមុនប្រសិនបើវាមិនត្រូវនឹងស្បែកមុខរបស់អ្នក។

តាមរយៈការឆ្ពុង ឬស្ទីមលើផ្ទៃមុខ វាអាចកំណត់បរិមាណនៃជាតិខ្លាញ់ដែលយើងមាន ជម្រះរន្ធញើសរបស់អ្នក លទ្ធផលចុងក្រោយនឹងបានផ្ទៃមុខស្អាត ភ្លឺថ្លា!

2. ជម្រះបាក់តេរី និងកោសិកាងាប់ដែលបណ្តាលឱ្យកើតមុនពីផ្ទៃមុខ

A25a5d50c5af1b10c7e8f09956

ស្បែករបស់អ្នកគឺជាសរីរាង្គដ៏ធំបំផុតនៃរាងកាយរបស់អ្នក ហើយដូចទៅនឹងរាងកាយរបស់អ្នកភាគច្រើនដែរ វាឆ្លងកាត់ដំណើរការនៃការបង្កើតឡើងវិញជាបន្តបន្ទាប់ ដែលបណ្តាលឱ្យបាក់តេរីកើតនៅលើផ្ទៃមុខរបស់អ្នក បាក់តេរីបានធ្វើឱ្យស្បែកមុខមិនសូវមានអុកស៊ីហ្សែន។

នៅពេលដែលអ្នកស្ទីមផ្ទៃមុខ អ្នកនឹងកម្ចាត់បាក់តេរីមួយចំនួនចេញ សម្អាតផ្លូវឱ្យអុកស៊ីហ្សែងចូលទៅក្នុងស្បែកមុខរបស់អ្នក ដើម្បីធ្វើឱ្យស្បែកមុខមើលទៅភ្លឺថ្លាជាងមុន។

3. ស្បែកមុខរបស់អ្នកនឹងទទួលបានអុកស៊ីសែនកាន់តែច្រើន

Bf1998595682561a7567c8a28d

មនុស្សមួយចំនួនប្រហែលជាមិនចូលចិត្តស្ទីមផ្ទៃមុខ ដោយសារទទួលរងពីអាឡែស៊ី ដូចជា rosacea ជាដើម។ ដោយសារស្បែកមុខ មនុស្សខ្លះស្ដើងពេកធ្វើ​ឱ្យ​ស្បែក​ឡើង​ក្រហម និង​រលាក។

កុំអាលភ័យពេក នោះដោយសារតែអត្ថប្រយោជន៍មួយនៃការស្ទីមផ្ទៃមុខរបស់អ្នកគឺការពង្រីកសរសៃឈាមដែលកើតឡើង ដែលផ្តល់ឱ្យផ្ទៃមុខរបស់អ្នកនូវការកើនឡើងនូវអុកស៊ីហ្សែន។ នៅ​ពេល​អ្នក​ស្ទីមរួច​ហើយ​មើល​ទៅ​អាចក្រហម​ តែកុំភ័យអី! វា​មាន​ន័យ​ថា​អ្នក​បាន​បូម​អុកស៊ីហ្សែន​​មួយ​ចំនួន​បញ្ចូល​លើ​ផ្ទៃមុខ​របស់​អ្នក។

4. កាត់បន្ថយស្នាមជ្រួញ

C54d675a51bee7edddda605715

ស្នាមជ្រួញគឺជាអ្វីដែលស្ត្រីរាប់លាននាក់ចង់បំបាត់ចោល។ គ្រឿងសម្អាង ថ្នាំរាប់ពាន់មុខផ្សាយថាមានគ្រឿងផ្សំ 2 ដែលត្រូវបានគេស្គាល់ថាជា collagen និង elastin ។ ប្រសិនបើអ្នកចង់ទទួលទានថ្នាំមាន collagen ទេ ការស្ទីមផ្ទៃមុខអាចជាជម្រើសដ៏ល្អ។ វាជំរុញចលនាឈាមរត់របស់អ្នកទ្វេដង ដូច្នេះកាន់តែជំរុញការផលិត collagen និង elastin ផ្តល់ឱ្យអ្នកនូវស្បែកដែលបត់បែន និងពន្យារការលេចឡើងនៃស្នាមជ្រួញលើផ្ទៃមុខ។

5. ផ្តល់ជាតិទឹកលើផ្ទៃមុខដោយធម្មជាតិ

76375f543e8f81aacc831a2927

ការបញ្ចេញជាតិខ្លាញ់ និងប្រេងទាំងអស់ បង្ខំឱ្យរាងកាយរបស់អ្នកផលិតប្រេងធម្មជាតិបន្ថែមទៀត ដែលផ្តល់សំណើមដល់ស្បែក និងបង្កើនកម្រិតជាតិទឹករបស់អ្នក។ លើសពីនេះ ការស្ទីមបង្កើនភាពជ្រាបចូលស្បែករបស់អ្នក ដូច្នេះវាអនុញ្ញាតឱ្យសំណើមឆ្លងកាត់ស្បែកមុខរបស់អ្នកដោយរលូន។

6. ស្រូបយកផលិតផលថែរក្សាស្បែករបស់អ្នកបានប្រសើរជាងមុន

4783485ed7ac4fd00dc4bbf5d2

ការស្ទីមស្បែកមុខត្រូវបានគេមើលឃើញថាជាផ្នែកសំខាន់នៃការថែរក្សាស្បែកទាំងមូលរបស់អ្នក។ រឿងដ៏អស្ចារ្យនៃការស្ទីមផ្ទៃមុខ អ្នកនឹងទទួលបានការសម្អាតគ្រឿងសម្អាង ឡេ ទាំងអស់ដែលអ្នកតែងតែលាបលើផ្ទៃមុខរបស់អ្នក។

អត្ថប្រយោជន៍នេះគឺដោយសារតែជួយសម្រួលដល់របត់ឈាមប្រសើរឡើង និងអុកស៊ីសែននៃស្បែករបស់អ្នក។ ដោយសាររន្ធញើសមានសេរីភាព វាអាចស្រូបយកបានកាន់តែច្រើន។ ជាចុងក្រោយ ដោយសារតែស្បែករបស់អ្នកមានសំណើម នៅពេលដែលអ្នកបន្ថែមសេរ៉ូម វានឹងធ្វើឱ្យស្បែកមុខរបស់អ្នកកាន់តែល្អឥតខ្ចោះ៕

ប្រែសម្រួលដោយ៖ វីរៈ | ប្រភព៖ បរទេស