ភ្នំពេញ៖ កាលពីមុនប្រសិនជាអ្នកចង់ទទួលទានស្រាក្រឡុក Cocktail ដ៏មានរសជាតិឆ្ងាញ់ពិសា និងកន្លែងស្រស់ស្រាយ ច្បាស់ណាស់ ប្រាកដជាត្រូវចំណាយច្រើនទៅលើហាងទំនើបៗមួយចំនួនដូចជា Sky Bar ជាដើម។
តែពេលនេះក្នុងបច្ចុប្បន្នចង់រកកន្លែងកម្សាន្តសប្បាយលំហែអារម្មណ៍ ស្តាប់ភ្លេង ផឹកស្រាមួយកែវមិនចាំបាច់ចំណាយលុយច្រើនទេ ព្រោះហាងតូចៗជាច្រើនបានរីកដុះដាលដូចផ្សិតក្នុងពេលបច្ចុប្បន្នឯតម្លៃក៏សមរម្យទៀត។
ដូច្នេះថ្ងៃនេះ ក្នុងស្រុក សុំណែនាំហាងបើកថ្មីមួយកន្លែងមានឈ្មោះថា Color Cup (Old School Bar) ដែលកំពុងតែទទួលបានការពេញនិយមជាច្រើនពីសំណាក់យុវវ័យដែលចូលចិត្តកន្លែងថ្មីៗប្លែក ហើយអាចជួបជុំមិត្តភក្តិបានយ៉ាងរីករាយផងដែរ។
Color Cup កាលពីមុនគ្រាន់តែជាហាងតាមចិញ្ចើមផ្លូវតូចមួយដែលបម្រើស្រាក្រឡុកមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះ តែពេលនេះបាន Update ថ្មីដោយបើកលើទីតាំងថ្មីកាន់តែធំ និងស្អាតជាងមុន ដោយការជ្រើសរើសអគារចាស់មួយកន្លែង តុបតែងតាមបែប Classic ពោលគឺសុទ្ធសឹងតែរូបភាព និងរបស់ប្រើប្រាស់ចាស់ៗមកកែច្នៃទាំងអស់ ឯបរិយាកាសគឺប្លែកអារម្មណ៍តែម្តង។ នៅពេលថ្ងៃអ្នកអាចមកទទួលទានកាហ្វេ ឬភេសជ្ជៈផ្សេងៗបាននៅក្នុងអគារ ដែលមានកន្លែងថតរូបស្អាតៗជាច្រើនមានឈ្មោះថា April Cafe។ តែពេលយប់គឺកាន់តែញាក់សាច់ ដោយតួអគារទាំងមូលមានការតុបតែងភ្លើងគ្រប់ពណ៌ស្រស់ស្អាត និងមានតុតម្រៀបគ្នាជាច្រើនសម្រាប់ស្វាគមន៍អតិថិជនមកជួបជុំក្រេបស្រាក្រឡុកប្រកបដោយភាពរីករាយ។
អ្នកអាចស្វែងរក Color Cup ឬ April Cafe នៅទីតាំងផ្លូវលេខ ២៥៤ កែងផ្លូវ ៥៥ ម្ដុំខាងក្រោយក្រុមហ៊ុន CellCard ផ្លូវព្រះសីហនុ ក្បែរវិមានឯករាជ្យ សូមទំនាក់ទំនងទូរស័ព្ទលេខ 010 23 30 20៕
អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក