កាលពីខែកុម្ភៈកន្លងមកនេះ ពុកម៉ែបងប្អូនក៏បានឃើញហើយថា ព្រះនាងតូច នរោត្តម ជេនណា បានចាប់ដៃជាមួយនឹងអ្នកនាង ឆម ស្រីផាច ធ្វើនំបញ្ចុកសម្លខ្មែរចែកជូនបងប្អូនក្នុងភូមិមួយនៅក្នុងខេត្តសៀមរាប ក៏ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ ដែលបានធ្វើឱ្យកក្រើកពេញផ្ទៃប្រទេស បងប្អូនទាំងក្នុង និងក្រៅស្រុកសុទ្ធតែលាន់មាត់សរសើរគ្រប់ៗគ្នា ហើយក៏បានសរសើរដល់បុណ្យសំណាងរបស់ ស្រីផាច ដែលទទួលបានការអនុញ្ញាតដ៏កក់ក្ដៅមួយនេះ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១០ មីនា ២០២៤ ម្សិលមិញនេះ ស្រីផាចក៏បានទទួលបានការអញ្ជើញសាជាថ្មីដើម្បីជួបជាមួយព្រះនាងតូច ជេនណា នៅទីក្រុងភ្នំពេញវញម្ដង ដោយស្រីផាចបានធ្វើដំណើរតាមជើងហោះហើរ សៀមរាប - ភ្នំពេញ ក្នុងឱកាស Surprise ថ្ងៃខួបរបស់ព្រះនាងតូច ដែលមានការរៀបចំដោយក្រុមការងារ។ ក្នុងនោះ ក្រុមការងារ ក៏បានរៀបចំ ជាកាដូមិត្តភាពជាខ្សែ.ក ២ ខ្សែដូចគ្នា គឺ សម្រាប់ស្រីផាច និង ព្រះនាងតូច។ អ្វី ដែលរំភើបទៀតនោះ ព្រះនាងតូច ក៏បានយកខ្សែកនោះ បំពាក់ដល់ស្រីផាចថែមទៀតផង។
រឹតតែពិសេសជាងនេះទៅទៀត នៅក្នុងថ្ងៃនេះដែរ ស្រីផាច ក៏បន្តនៅរហូរតដល់កម្មវិធីទទួលទានអាហារពេលល្ងាចជាមួយព្រះនាង និងមនុស្សជិតស្និទ្ធជាច្រើន និងមានការច្រៀងចម្រៀងរួមគ្នា ជាមួយនឹងព្រះនាងតូចបន្លឺរសំឡេងពីរោះរណ្ដំ ស្ដាប់មិនជិនណា៕