ម៉ៅ ហាជី រងការរិះគន់យ៉ាងដំណំ បន្ទាប់ពីចេញចម្រៀងថ្មីមួយបទ តែយកទំនុកភ្លេងជាតិ ដែលជាព្រះរាជនិពន្ធរបស់សម្ដេចសង្ឃ ជួន ណាត ធ្វើឱ្យខូចខាតទម្រង់ដើម

មហាជនខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងប្រចាំផលិតកម្ម ថោន លោក ម៉ៅ ហាជី បានចេញចម្រៀងថ្មីមួយបទនៅថ្ងៃទី ៦ មីនា ២០២៤ ថ្មីៗនេះ ដែលមានចំណងជើងថា Tea ទឹកត្នោតជូ ។ ចម្រៀងមួយបទនេះដែរ គឺមានទំនុកច្រៀងរៀបរាប់អំពីការផឹកស៊ី ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនរិះគន់យ៉ាងចាស់នោះគឺ ចម្រៀងនេះ បានយកទំនុកភ្លេងជាតិ ដែលជាព្រះរាជនិពន្ធរបស់សម្ដេចសង្ឃ ជួន ណាត បានយកមក Remix ធ្វើឱ្យខូចទម្រង់ដើម។

Cover

ភ្លាមៗដែរ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះ បានព្រមានទៅកាន់តារាចម្រៀង ម៉ៅ ហាជី ត្រូវតែលុបបទចម្រៀង ដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម និងត្រូវសុំទោសជាសាធារណៈ ហើយក្រសួងជាបន្ទាន់៕

431436908_424832846870505_637267939119869811_n

431436911_424832820203841_1217827353118202469_n

429786612_424832903537166_8430139345153740243_n

430983911_424832790203844_3501493570641819656_n

431269600_424832686870521_2916603298120428186_n

Screenshot 2024 03 07 At 3.21.06 PM