តើប្រិយមិត្តចង់ដឹង ពីអ្វីដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះទេ? តើនឹងមានអ្វីកើតឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ?
បើចង់ដឹង ថ្ងៃនេះគេហទំព័រ Knongsrok និងយកវិធីធ្វើតេស្តចិត្តសាស្ត្រ មកទស្សទាយពីសំណាង មើលពីអនាគតដ៏ខ្លីខាងមុខពីរូបព្រះច័ន្ទចិត្តសាស្ត្រដែលអ្នកចាប់អារម្មណ៍បំផុត ។
មុននិងធ្វើតេស្ត សូមបិទភ្នែកហើយធ្វើសមាធិមួយភ្លែត ហើយព្រលែងចិត្តរបស់អ្នកឲ្យធូរស្រាល បន្ទាប់មកជ្រើសរើសរូបភាពព្រះច័ន្ទដែលអ្នកមើលហើយមានអារម្មណ៍ថាចូលចិត្តបំផុត រួចរំកិលចុះទៅអានការទស្សន៍ទាយខាងក្រោម ។
រូបទី1៖ ប្រសិនបើអ្នកចូលចិត្តលេខ ១ មានន័យថា រឿងដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះគឺល្អណាស់សម្រាប់អ្នក អាចទទួលបានដំណឹងល្អ ពីអ្វីដែលអ្នកបានរង់ចាំ អាចជាបានទទួលបានការងារធ្វើ អាចទទួលបានប្រាក់ពីការអនុម័ត ឬសំណាងល្អអ្វីមួយជាក់ជាមិនខាន ។ ប្រសិនបើកាលពីអតីតកាលកំលាំងចិត្តរបស់អ្នកបានធ្លាក់ចុះ មានអារម្មណ៍ធុញទ្រាន់នឹងការរស់នៅ ចាប់ពីពេលនេះទៅកំលាំងចិត្តរបស់អ្នកនឹងត្រលប់មកវិញ ធ្វើឱ្យពិភពលោករបស់អ្នកកាន់តែភ្លឺ ។ សំណាងល្អនឹងមករកអ្នក អាចក្នុងរយៈពេលពីរបីខែខាងមុខនេះ ដូច្នេះសូមធ្វើចិត្តឲ្យសប្បាយរីករាយត្រៀមខ្លួនទទួលលាភទាំងនោះ ។
រូបទី 2៖ ប្រសិនបើអ្នកចូលចិត្តលេខ ២ មានន័យថា រឿងដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ គឺជាអ្វីដែលជោគវាសនាបានបម្រុងទុកសម្រាប់អ្នករួចទៅហើយ វាអាចនឹងមានការសាកល្បងអ្វីមួយមកប្រឆាំងនឹងអ្នក ដើម្បីពិនិត្យមើលថា តើអ្នកត្រៀមខ្លួនសម្រាប់ជំពូកថ្មីនៃជីវិតរបស់អ្នកហើយឬនៅ? ដូច្នេះពីរបីខែចាប់ពីពេលនេះទៅ អ្នកត្រូវប្រើជីវិតយ៉ាងប្រុងប្រយ័ត្ន ជាមួយអ្វីគ្រប់យ៉ាង ចូលកុំទុកចិត្តផ្លូវ កុំទុកចិត្តមនុស្សងាយពេក ដំបូងអ្នកអាចជួបឧបសគ្គខ្លះនៅក្នុងផ្លូវរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកមិនបោះបង់ ហើយបន្តប្រយុទ្ធយកជ័យជំនះ នៅទីបញ្ចប់អ្នកនឹងរកឃើញសុភមង្គលសមបំណងមិនខាន ។
រូបទី3៖ ប្រសិនបើអ្នកចូលចិត្តលេខ ៣ មានន័យថា រឿងដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ គឺជាអ្វីដែលនឹងផ្លាស់ប្តូរជីវិតរបស់អ្នកទាំងស្រុង មិនថាគម្រោងដែលអ្នកកំពុងរៀបចំឥឡូវនេះទេ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ទោះបីជាអ្នកផ្សេងមើលឃើញថា អ្នកកំពុងរំកិលដុំថ្មឡើងលើភ្នំក៏ដោយ ចូរកុំខ្វល់ ប្រសិនបើអ្នកជឿលើវា តស៊ូដល់ទីបញ្ចប់ អ្នកនឹងទទួលបានជោគជ័យនៅពេលក្រោយ ពីគ្រាប់ពូជដែលអ្នកបានខិតខំដាំនេះ អាចមិនលើសពីពីរបីខែចាប់ពីពេលនេះ អ្នកនឹងរស់នៅក្នុងជីវិតដែលអ្នកប្រាថ្នា ហើយបទពិសោធន៍ហត់នឿយ នឹងក្លាយជាមេរៀន សូមអត់ធ្មត់បន្តិចទៀត តស៊ូបន្តទៀត។
រូបទី4៖ ប្រសិនបើអ្នកចូលចិត្តលេខ ៤ មានន័យថា រឿងដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ គឺជាអ្វីដែលនឹងបង្កើតមោទនភាពសម្រាប់ខ្លួនឯង។ អាចពីរបីខែចាប់ពីពេលនេះ អ្នកទំនងជាអាចទទួលបានជោគជ័យដ៏អស្ចារ្យ ពីអ្វីដែលអ្នកវិនិយោគ ឬរង់ចាំជាយូរមកហើយ ហើយជោគជ័យនេះ នឹងធ្វើឱ្យអ្នកស្រឡាញ់ខ្លួនឯង ដឹងពីតម្លៃរបស់អ្នកច្រើនជាងមុនដូច្នេះអ្វីដែលគួរធ្វើនាពេលនេះ គឺផ្តោតលើខ្លួនឯងបន្ថែមទៀត រស់នៅដោយបន្ថយភាពខ្វល់ខ្វាយ ប្រើពេលវេលារបស់អ្នកឱ្យបានច្រើនបំផុតក្នុងផ្លូវត្រូវ ហើយអ្វីៗនឹងទទួលបានផ្លែផ្កាក្នុងពេលឆាប់ៗនេះ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក