រូបភាពនៃបេះដូងវាក៏អាចបង្ហាញពីទស្សនៈរបស់អ្នកចាប់អារម្មណ៍ អាចទាយពីបុគ្គលិកលក្ខណៈស្នេហានិងអាចប្រាប់ថាយើងជាគូស្នេហ៍ប្រភេទណា។ ដូច្នេះសូមប្រិយមិត្តជ្រើសរើសរាងបេះដូងដែលអ្នកចូលចិត្តពីប្រភេទណាមួយក្នុងចំណោម៤ប្រភេទ សឹមចូលអាចចម្លើយតេស្តខាងក្រោម។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
1.ជាគូស្នេហ៍ដ៏ក្តៅគគុក៖ អ្នកគឺជាមនុស្សដែលមានថាមពលខ្ពស់នៅក្នុងខ្លួន ពេលគិតចង់ធ្វើអ្វីមួយតែងតែតាំងចិត្តធ្វើទាល់តែចប់ចុងចប់ដើម ហើយបើអ្នកស្រឡាញ់នរណាម្នាក់ អ្នកនឹងលង់ស្នេហ៍ម្នាក់នោះខ្លាំងទាំងដែលដឹងហើយថាស្រលាញ់ខ្លាំងឈឺក៏ខ្លាំងតែក៏នៅតែហាមចិត្តខ្លួនឯងមិន ខឹងគេតែបើគេលួងតែបន្តិចដឹងតែចិត្តមិនដាច់លើកលែងឲ្យភ្លាម ។
2. ជាគូស្នេហ៍ចិត្តមួយថ្លើមមួយ៖ អ្នកជាមនុស្សទន់ភ្លន់ខ្លាំងណាស់ ជាមនុស្សមានទឹកចិត្តស្មោះសរ ទើបធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានមន្តស្នេហ៍ចំពោះអ្នកជុំវិញខ្លួន ទើបមិនចម្លែកទេដែលទៅដល់ណាអ្នកតែងតែមានមិត្តថ្មីដល់ទីនោះ ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តទៅទាក់ទងជាមួយនរណាម្នាក់ អ្នកនឹងស្មោះត្រង់នឹងអ្នកនោះជានិច្ច ការទុកចិត្ត ភាពស្មោះត្រង់ជាកត្តាចម្បងសំរាប់ទំនាក់ទំនងស្នេហា ។
3. ជាគូស្នេហ៍ដែលគួរឲ្យស្វែងយល់៖ អ្នកមិនមែនជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំងប៉ុន្មានទេ ប៉ុន្តែភាពទាក់ទាញរបស់អ្នកគឺជាអាថ៌កំបាំងដែលធ្វើឱ្យអ្នកក្លាយជាមនុស្សគួរឱ្យចាប់អារម្មណ៍ក្នុងការស្វែងយល់ អ្នកមិនមែនជាមនុស្សដែលងាយបង្ហាញធាតុពិតឲ្យអ្នកដទៃឃើញងាយៗឡើយ ភាពទាក់ទាញរបស់អ្នកបែបនេះធ្វើឲ្យមនុស្សក្បែរខ្លួនលង់ស្នេហ៍ដកចិត្តមិនរួច រីឯខ្លួនអ្នកផ្ទាល់ក៏មិនមែនជាមនុស្សងាយបើកបេះដូងទទួលយកនរណាម្នាក់ងាយៗដែរ នេះជាចំណុចដែលល្អឥតខ្ចោះរបស់អ្នកព្រោះវាជាវិធីការពារខ្លួនពីការឈឺចាប់ តែបើនរណាម្នាក់អាចទទួលបានបេះដូងរបស់អ្នក អាចធានាបានថាអ្នកនោះពិតជាសំណាងលើសគេហើយ ។
4. ជាគូស្នេហ៍ដែលចេះលះបង់៖ ការលះបង់វាជាអ្វីដែលអ្នកប្រើដើម្បីបង្កើតទំនាក់ទំនងស្នេហាជាមួយដៃគូ អ្នកនឹងចំណាយលើការបង្កើតបរិយាកាសល្អៗសម្រាប់មនុស្សជាទីស្រលាញ់ ព្រោះអ្នកជាប្រភេទមនុស្សរ៉ូមែនទិកណាស់ អ្នកជឿថាស្នេហាមិនមែនជាការលេងហ្គេមទេ ស្នេហាគឺជាការផ្តល់ឲ្យ សម្រាប់អ្នកការផ្តល់ឲ្យមនុស្សជាទីស្រលាញ់នូវសេចក្តីសុខវាក៏ជាសុភមង្គលដ៏ពេញលេញសម្រាប់អ្នកដែរ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក