តោះប្រិយមិត្តរបស់គេហទំព័រ Knongsrok មកឆែកមើលរាសីស្នេហាបន្តិចមើល៍ ចង់ដឹងថាតើមនុស្សដែលអ្នកលួចស្រលាញ់ គេពិតជា Single ពិតមែនអត់?! ឬគេមានម្ចាស់បេះដូងរួចហើយ? សូមធ្វើចិត្តឲ្យស្ងប់ហើយរើសរូបបេះដូងមួយដែលអ្នកចាប់អារម្មណ៍ ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
បេះដូងទី1៖ ទើបតែបែកគ្នាមកថ្មីៗជាមួយនឹងទំនាក់ទំនងអតីតកាល បែកលក្ខណៈប្រេះស្រាំខ្លាំងទៀតផង ទើបធ្វើគេឆ្អែតនឹងស្នេហា គេនៅតែមិនទាន់ចង់ទាក់ទង ឬរញ៉េរញ៉ៃជាមួយអ្នកណាទេ ដូច្នេះហើយក្នុងអំឡុងពេលនេះ អ្នកគួរតែរង់ចាំសិន រង់ចាំឱកាសមកដល់សឹមដើរចូលទៅក្នុងជីវិតរបស់គេ ។
បេះដូងទី2៖ គេម្នាក់នោះកំណត់លក្ខណៈពិសេសខ្ពស់ណាស់ ជញ្ជាំងនៃបេះដូងរបស់គេក៏ខ្ពស់ដែរ ការសម្លឹងរបស់គេនឹងមើលទៅឆ្ងាយ រកមើលថាតើមាននរណាម្នាក់ដែលល្អឥតខ្ចោះសម្រាប់គេឬអត់? ម្ល៉ោះហើយទើបធ្វើឲ្យគេមើលរំលងអ្នកនៅក្បែរកាយ សរុបទៅបើរើសយ៉ាងហ្នឹងមានគូទើបចម្លែក ។
បេះដូងទី3៖ គេមានម្ចាស់បេះដូងស្រាប់រួចទៅហើយ តែស្ថិតក្នុងស្ថានភាពមិនចុះសម្រុងគ្នា ទំនាក់ទំនងស្ថិតក្នុងជម្លោះ ត្រង់ចំណុចនេះបើអ្នកចាំគេបាន អ្នកអាចនឹងមានឱកាសក្លាយជាមនុស្សស្អំបេះដូងរបស់គេ ។
បេះដូងទី4៖ ប្តូរពីសំណួរថាតើគាត់មាននរណាឬអត់? មកជាគាត់មានទាក់ទងគេប៉ុន្មាននាក់ល្អជាង? ទាំងដៃគូពិត ទាំងដៃគូលេងសើច ទាំងមិត្តភ័ក្ដិគឺហ៊ុំព័ទ្ធទាំងអស់ សូមប្រយ័ត្នកុំលង់ស្នេហ៍អ្នកដែលមានម្ចាស់ដោយចៃដន្យ វានឹងធ្វើអោយអ្នកឈឺចាបបាន ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក