ប្រសិនអ្នកមានទម្លាប់ទទួលទានទឹកក្ដៅឧណ្ហ៍ៗ លាយនឹងក្រូចឆ្មារ ១-២ ចំណិតច្របាច់ចូល ច្របល់ចូលគ្នា ទទួលទានរាល់យប់មុនពេលចូលគេង តើអ្នកនឹងទទួលបានប្រយោជន៍អ្វីខ្លះ?
ស្តាប់ទៅងាយ ហើយទាំងពេលវេលានិងថវិកាគឺចាយតិចមែនទែន តែទៅមើលប្រយោជន៍ផ្តល់មកវិញគឺច្រើនលើសពីការស្មាន៖
៥) ជួយដល់ការគេង
សម្រាប់អ្នកគេងមិនសូវលក់ ឬពិបាកក្នុងការគេង អ្នកជំនាញផ្នែកសុខភាពណែនាំឲ្យអ្នកទទួលទានទឹកក្រូចឆ្មារ ១ កែវមុនពេលចូលគេង នោះអ្នកនឹងឃើញប្រសិទ្ធភាព។
ក៏ដោយសារវាមាននូវវីតាមីន និងសារធាតុរ៉ែចាំបាច់សម្រាប់រាងកាយ ជួយឲ្យអ័រម៉ូនមានស្ថិរភាព និងបង្កើនថាមពលរាងកាយ ឲ្យអ្នកគេងលក់ស្រួលទាំងកំឡុងពេលគេង និងក្រោយក្រោកមកពេលព្រឹក។
៤) ជួយបង្កើនប្រសិទ្ធភាពប្រព័ន្ធរំលាយអាហារ
វានឹងជួយជំរុញដល់ចលនាពោះវៀន ធ្វើឲ្យការរំលាយអាហារដំណើរការបានកាន់តែល្អ ហើយក៏អាចកម្ចាត់កាកសំណល់មិនល្អទៅខាងក្រៅបានយ៉ាងងាយទៀតផង។
បន្ថែមពីនេះអាស៊ីតដែលមាននៅក្នុងក្រូចឆ្មារ បើអ្នកអាចលាយជាមួយទឹកឃ្មុំបន្តិចទៀត នោះវានឹងកាន់តែល្អ អាចជួយការពារការកើតជំងឺគ្រួសតម្រងនោម និងការពារប្រព័ន្ធទឹកនោមឲ្យដំណើរការល្អ។
៣) ជួយឲ្យស្រកទម្ងន់
វាក៏ចូលទៅដុតបំផ្លាញកាឡូរី និងបំបាត់ជាតិខ្លាញ់លើសបានយ៉ាងឆាប់រហ័ស។ នេះជាវិធីសាស្រ្តសម្រកទម្ងន់មួយដ៏មានប្រសិទ្ធភាព ហើយគេទទួលស្គាល់ច្រើនបំផុត។
២) ពង្រឹងប្រព័ន្ធភាពសាំរាងកាយ
វាក៏ផ្តល់នូវវីតាមីន និងសារធាតុរ៉ែដែលជួយឲ្យរាងកាយរឹងមាំ ពោលគឺប្រព័ន្ធភាពសាំ ហើយល្អសម្រាប់ស្បែក។ លើសពីនេះវីតាមីន C ដែលមាននៅក្នុងនោះ ក៏ជួយពង្រឹងកោសិកាឈាម ដែលជាកត្តាសំខាន់មួយនៃប្រព័ន្ធភាពសាំដូចគ្នា។
១) ពង្រឹងសុខភាព
ជាមួយបរិមាណទឹកដែលយើងទទួលបាន ក៏ជួយដល់ដំណើរការបន្សាបជាតិពុលនៅពេលយប់ ឲ្យវាមានប្រសិទ្ធភាពបន្ថែមមួយកម្រិតទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក