ក្រូចឆ្មារទឹកឃ្មុំជួយបានតិចទេ បើបន្ថែមផ្លែឈើ ២ នេះទៀត នឹងស្រកទម្ងន់ដោយប្រសិទ្ធភាពទ្វេដង

ក្បួនសម្រកទម្ងន់នរណាក៏ដឹងដែរថា ការទទួលទានទឹកក្រូចឆ្មារលាយទឹកឃ្មុំជាប្រចាំអាចជួយបាន ប៉ុន្តែបើអ្នកចេះច្នៃបន្ថែមផ្លែឈើ ២ ប្រភេទនេះចូលទៀត នោះធានាថាប្រសិទ្ធភាពនឹងអាចកើតឡើងបានទ្វេដង៖

១) លាយជាមួយផ្លែផាស់សិន

1

ចូរអ្នកលាយវាជាមួយផ្លែផាស់សិន នោះនឹងជួយឲ្យអ្នកកាន់តែក្មេងជាងវ័យ ហើយជួយសម្រកទម្ងន់បានលឿនជាងមុន។

ក៏ដោយសារនៅក្នុងផ្លែផាស់សិនមានសារធាតុចិញ្ចឹម ដែលមានកាឡូរីទាប ហើយជាតិសរសៃច្រើនដែលត្រូវម៉ាច់សម្រាប់អ្នកចង់ស្រកទម្ងន់។ ជាងនេះវាក៏មាននូវវីតាមីន A អាស៊ីតអាមីណូមួយចំនួន ដែលបន្ថែមប្រសិទ្ធភាពខ្ពស់បំផុត។ យ៉ាងណាអ្នកមិនគួរផឹកវាច្រើនពេកទេ ដោយត្រឹម ២ កែវក្នុងមួយថ្ងៃ គឺល្អបំផុត។

២) លាយជាមួយផ្លែព័រ

Cach Chua Ho Bang Trai Le Va Mat Ong Min 1340

ផ្លែព័រជាឱសថធម្មជាតិមួយ ដែលជួយបន្ថយការកើនឡើងសម្ពាធឈាម ដូច្នេះវាល្អណាស់សម្រាប់មនុស្សដែលមានរាងវ័យចំណាស់ និងសុខភាពរាងខ្សោយ ហើយចង់ស្រកទម្ងន់។

អ្នកគ្រាន់តែយកផ្លែព័រមកឆ្កឹះយកគ្រាប់ចេញ ហើយដាក់ច្របល់ជាមួយទឹកឃ្មុំ និងទឹកក្រូចឆ្មារលាយគ្នា រួចកូរវាឲ្យសព្វហើយលើកមកទទួលទានជាការស្រេច៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក