ថើប​មាត់​ថើប​ថ្ពាល់​បាន តែ​កុំ​ប៉ះពាល់​តំបន់​ទាំង ៤ នេះ ប្រយ័ត្ន​អាយុ​ខ្លី

ការ​ថើប​គឺ​ជា​សិល្បៈ​មួយ​របស់​មនុស្ស​សម្រាប់​បន្ថែមឱជារសស្នេហ៍ ហើយ​ការ​ថើប​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ការ​ថើប​ខ្លះ​ពុំ​បាន​ផ្តល់​ក្តី​សុខ​ឲ្យ​ដៃ​គូ​ម្ខាង​ទៀត​ទេ ផ្ទុយ​ទៅ​វិញ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​សម្រាប់​អ្នក​ទាំង​សង​ខាង​ទៀត​ផង។

តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ បាន​បង្ហើប​ថា​ដៃ​គូ​ស្នេហា​ទាំង​អស់​សូម​បញ្ចៀស​ឲ្យ​បាន​នៅ​ការ​ថើប​តំបន់​ទាំង ៤ នេះ ព្រោះជាការពិតវាអាចប៉ះពាល់ដល់អាយុជីវិតបាន៖

១) ការ​ថើប​ត្រចៀក

1

ត្រចៀក​ជា​ផ្នែក​តូច​មួយ​នៃ​រាងកាយ ហើយ​បណ្តុំ​ទៅ​ដោយ​សរសៃប្រសាទ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​រំញោច​និង​រសើប​លឿន​បំផុត។ ប៉ុន្តែ​តាម​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​លោក Levi Reiter នៃ​សកលវិទ្យាល័យ Hofstra របស់​សហរដ្ឋអាមេរិក ស្រាវជ្រាវ​ឃើញ​ថា​ការ​យក​បបូរ​មាត់​ទៅ​ថើប​ត្រង់​ផ្នែក​ត្រចៀក អាច​បណ្តាល​ឲ្យ​ដៃ​គូ​ម្ខាង​ទៀត​មាន​ជំងឺ​ថ្លង់ ឬ​ងាយ​ខូច​ត្រចៀក​បាន។

២) ការ​ថើប​ក

2

​កញ្ចឹង​ក​គឺ​ជា​ផ្នែក​ខ្សោយ​បំផុត​នៃ​រាងកាយ ហើយ​ផ្នែក​ប្រហោង​ឆ្អឹង​ទាំង​សង​ខាង​មាន​ផ្ទុក​សរសៃ​ប្រសាទ​ដែល​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ គ្រប់គ្រង​សម្ពាធ​ឈាម​និង​ចង្វាក់​បេះដូង។ នៅ​ពេលដែលអ្នកបបោសថើប ឬ​ប៉ះពាល់ត្រង់​ផ្នែក​នោះ អាច​ធ្វើ​ឲ្យ​វា​មាន​សភាព​ខ្សោយ​លែង​ដំណើរការ ហើយ​ពិបាក​ដក​ដង្ហើម រហូត​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង។ ពេល​ខ្លះ​ក៏​អាច​ធ្វើ​ឲ្យ​ដៃ​គូ​ដង្ហើម​ខ្លី និង​សូម្បី​តែ​បេះដូង​ក៏​ឈប់​លោត​ក្រោយ ១០ វិនាទី​នៃ​ការ​ថើប។

៣) ការ​ថើប​ផ្នែក​ផ្ចិត

3

នៅ​លើ​ដង​ខ្លួន​មនុស្ស​ទង​ផ្ចិត​ជា​កន្លែង​ដែល​មាន​ភាព​កខ្វក់​បំផុត ព្រោះ​វា​ផ្ទុក​បរិមាណ​បាក់តេរី​ច្រើន​ដែល​ពិបាក​ក្នុង​ការ​សម្អាត។ ដោយសារ​តែ​រូបរាង​មូល​នៃ​ទម្រង់​ផ្ចិត ទើប​ក្លាយ​ជា​កន្លែង​ដែល​ប្រមូល​ផ្តុំ​បាក់តេរី​បាន​ឆាប់​រហ័ស​បំផុត ជា​ពិសេស​អ្នក​ដែល​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន ហើយ​ប្រសិន​អ្នក​ថើប​នោះ​ប្រៀប​បាន​នឹង​លេប​បាក់តេរី​ចូល​ខ្លួន​អ៊ីចឹង។

៤) តំបន់​គ្រោះថ្នាក់​ខាង​ក្រោម

Orgasmo K8dG 1240x698@abc

ប្រហាក់ប្រហែល​នឹង​ទង​ផ្ចិត​ដែរ តំបន់​នៃ​ប្រដាប់​បន្ត​ពូជ​ក៏​ជា​ជម្រក​នៃ​បាក់តេរី​យ៉ាង​ច្រើន​ដូច​គ្នា។ មិន​ថា​អ្នក​បាន​សម្អាត​ស្អាត​បែប​ម៉េច​ក៏​ដោយ ក៏​វា​ពិបាក​នឹង​យក​បាក់តេរី​ចេញ​ទាំង​អស់​ដែរ បែប​នេះ​វា​អាច​បង្ក​ជំងឺ​ជា​ច្រើន​ដល់​ដៃ​គូ​ម្ខាង​ទៀត ទាំង​ការ​ចម្លង​មេរោគ​ចូល​ទៅ​ក្នុង​នោះ និង​ការ​ទាញ​បាក់តេរី​មក​ក្នុង​ខ្លួន​របស់​អ្នក​ថើប​វិញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក