ស្នេហាអាចនាំមកនូវភាពរីករាយ និងសុភមង្គល ប៉ុន្តែវាក៏អាចត្រូវបំផ្លាញដោយទម្លាប់អាក្រក់របស់ដៃគូរណាម្នាក់បានដែរ។ ហើយខាងក្រុមនេះគឺសុទ្ធតែជាទម្លាប់អាក្រក់ដែលតារានិករទាំង១២ តែងតែធ្វើនៅក្នុងទំនាក់ទំនងស្នេហា រហូតធ្វើឲ្យមានការបាក់បែក ឬ ប្រះស្រាំជាដើម។
១. Aries
- ធ្វើអ្វីៗដោយអន្ទះអន្ទែង និងមិនគិតឲ្យបានច្បាស់
- ខ្វះការអត់ធ្មត់ និងការអត់ឱន
- ក្តៅក្រហាយ និងអារម្មណ៍តែងតែខុសប្រក្រតី
- អាត្មានិយមនិងមានចរិតកូនក្មេង
២. Taurus
- រឹងរូស និង សម្បូរហេតុផលពេក
- ពេលខ្លះក្លាយជាមនុស្សគ្មានមនោសញ្ចេតនា
៣. Gemini
- ស្រឡាញ់ដូចមិនស្រឡាញ់
- ចូលចិត្តអធិប្បាយ ខ្វះភាពរឹងមាំ មិនពូកែរងសម្ពាធ ងាយនឹងធ្វើខុស
៤. Cancer
- ខ្មាស់អៀនពេកក្នុងរឿងស្នេហា ជួនកាលខ្វល់ខ្វាយពីរឿងអត់ប្រយោជន៍
- ខ្វះទំនុកចិត្តលើខ្លួនឯង ពូកែច្រណែន និងស្រមើលស្រមៃហួសហេតុពេក
៥. Leo
- ក្រអឺតក្រទម គិតថាអ្វីដែលខ្លួនធ្វើត្រឹមត្រូវជានិច្ច
- ស្រឡាញ់តែរឿងឥតប្រយោជន៍ ហើយតែងតែបញ្ជាអ្នកដទៃ
៦. Virgo
- ពេលខ្លះការគិតខ្សោយ ឆេវឆាវ ខ្វះទំនុកចិត្ត
- ទុកអ្នកដទៃជាមនុស្សតូចតាច និងជាមនុស្សអាត្មានិយម
៧. Libra
- ភាពស្ទាក់ស្ទើរ មិនច្បាស់លាស់ ពេលខ្លះមើលងាយអ្នកដទៃ
- ពេលខ្លះអ្នកមិនដឹងថាត្រូវធ្វើអ្វីមុនគេ
៨. Scorpio
- មានចំណង់ចង់គ្រប់គ្រងអ្នកដទៃ
- ចូលចិត្តរុញអ្នកដទៃឲ្យអស់ផ្លូវ និងតែងតែខ្វល់ពីអ្វីដែលអ្នកដទៃគិត
៩. Sagittarius
- ឲ្យតម្លៃមិត្តភាពជាងស្នេហា មិនសូវចេះថែរក្សា
- ពេលខ្លះច្របូកច្របល់ និងនិយាយដោយមិនគិត
១០. Capricorn
- មិនចេះបញ្ចេញមតិ ខ្វះមនោសញ្ចេតនា និងចូលចិត្តគិតច្រើនពេក
- ពេលខ្លះតែងតែប្រថុយខុសរឿង
១១. Aquarius
- ចូលចិត្តគិតអ្វីលើសការរំពឹងទុក
- ចូលចិត្តភាពឯករាជ្យ ស្អប់ការបិទសេរីភាពមិនថាក្នុង នាក់ទំនងណាក៏ដោយ
១២. Pisces
- ពេលខ្លះគ្មានទំនួលខុសត្រូវ
- ងាយនិយាយស្តីខ្វះការគិត ៕
ប្រភព៖ បរទេស