ជាបុណ្យសំណាងធំក្នុងជីវិត ដែលយើងអាចរកបានមិត្តល្អ ៣ ប្រភេទនេះ

រាប់អានមិត្តតែបែបណា យើងក៏ជាមនុស្សបែបនោះដែរ ដូច្នេះហើយ មុននឹងរាប់អាននរណាម្នាក់ជាមិត្ត ត្រូវតែគិតឱ្យបានល្អិតល្អន់ កុំឱ្យរាប់អានខុស នាំគ្រោះដាក់ខ្លួនឯង។ យ៉ាងណាមិញ បើអ្នកមានមិត្ត ៣ ប្រភេទនេះ ជីវិតអ្នកពិតជាមានបុណ្យសំណាងធំណាស់។

Cover Copy

១. មនុស្សដែលយល់ពីយើង

ចាប់ពីអាយុ ៤០ ឆ្នាំឡើងទៅ មនុស្សភាគច្រើនមានបន្ទុកជាច្រើនក្នុងជីវិត ខណៈពេលដែលនៅតែត្រូវដើរទៅមុខបន្តទៀត។ អ្វី​ដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ស្រណុក​ចិត្ត​គឺ​ថា​ពេល​នេះ​យើង​នៅ​តែ​មានមិត្តដែល​តែងតែ​យល់​ពី​យើង​។ ទោះបីជាពេលខ្លះ អ្នកទាំងពីរមានបញ្ហា ការឈ្លោះប្រកែកគ្នាក៏ដោយ តែយ៉ាងហោចណាស់ក៏អ្នកមានឱកាសជាច្រើនដើម្បីជឿជាក់ចំពោះគ្នា ដោយចែករំលែកជាមួយគ្នានូវរឿងតូចតាចនៅក្នុងជីវិតនេះ។ មានតែមិត្តបែបនេះទេដែលអាចហែលចេញពីភាពសោកសៅដែលតែងតែសង្កត់លើបេះដូងរបស់យើង ហើយចែករំលែកជាមួយយើងនូវភាពរីករាយ ទុក្ខព្រួយ ជោគជ័យ និងបរាជ័យក្នុងជីវិត។

5e092dc226777bdc10bb8c8bb01e05b7

២. មនុស្សដែលតែងតែចាំក្រើនរំឭកយើង

ក្នុង​ជីវិត​នេះ មនុស្ស​គ្រប់​គ្នា​មាន​អារម្មណ៍​ច្របូកច្របល់ និង​វង្វេង​ទិស។ ប្រសិន​បើ​នៅ​ពេល​នេះ​មាន​នរណា​ម្នាក់​ដែលចាំជួយផាត់ពពកអួរអាប់ដល់យើង ជួយបង្ហាញទិសដ៏ត្រឹមត្រូវ​ ជីកប្រឡាយកាយផ្លូវឱ្យយើងដើរ នោះគឺជារឿងដែលល្អប្រពៃណាស់។ មិត្ត​បែប​នេះ​ពេល​យើងឡើងខ្ពស់ ​តែងតែចាំ​រំឭក​យើង​កុំ​ឱ្យ​ក្រអឺតក្រទម​ពេក កុំភ្លើយភ្លើនភ្លេចខ្លួន។ ពេល​យើងធ្លាក់ខ្លួន តែងតែចាំលើកទឹកចិត្តដល់យើង ការដែលមានមិត្តល្អបែបនេះនៅក្បែរ យើងមិនបាច់ខ្លាចអ្វីទាំងអស់។

5ca0f8060dda473ee09fbd09250bcd0a

៣. តែងតែមានឆន្ទៈជួយយើង

មានប្រភេទមនុស្សផ្សេងៗគ្នារាប់មិនអស់នៅលើពិភពលោក ហើយមនុស្សជាច្រើនគិតអំពីអត្ថប្រយោជន៍នៅពេលបង្កើតទំនាក់ទំនង។ មនុស្សបែបនោះ នៅពេលដែលយើងជោគជ័យ នឹងនៅខាងយើងចែករំលែកភាពជោគជ័យទាំងអស់របស់យើង។ ប៉ុន្តែ​ពេល​លំបាក ពួកគេនឹងរត់យករួចខ្លួន ដោយមិនខ្វល់ពីយើងនោះឡើយ។

ប៉ុន្តែ​ក៏មាន​មនុស្ស​ដែល​ពេល​គេ​ឃើញ​អ្នក​ជោគជ័យ គេក៏ចូលមកអបអរ រីករាយសប្បាយជំនួសយើង ក្នុងគ្រាលំបាក ពួកគេនៅតែជួយអ្នកអស់ពីចិត្ត។ មនុស្សបែបនេះនឹងនៅក្បែរយើងគ្រប់ពេលដើម្បីជួយយើង។ នៅពេលដែលអ្នកជំពប់ដួល ពួកគេគឺជាមនុស្សដែលគ្មានថ្ងៃបោះបង់យើងចោលឡើយ។ ជីវិតគឺដូចជាផ្លូវដែលកាន់តែដើរ គឺកាន់តែចង្អៀត។ ដំបូងឡើយ តែងតែមានមនុស្សជាច្រើនអមដំណើរយើង ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចចូលទៅដល់ទីបញ្ចប់បាន៕