របស់​ងាយ​រក​ ៥ អាច​ទទួល​ទាន​ជំនួស​បាយ ថែម​ទាំង​ល្អ​សម្រាប់​ក្រពះ/ពោះវៀន

មាន​អាហារ​សាមញ្ញ​ជា​ច្រើន ដែល​យើង​អាច​ទទួល​ទាន​ដើម្បី​បំពេញ​ថាមពល​ជំនួស​បាយ ហើយ​វា​ថែម​ទាំង​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម និង​ល្អ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ទៀត​ផង។ យើង​ណែនាំ​អាហារ​ទាំង ៥ ដូច​ខាង​ក្រោម៖

៥) ដំឡូង​ជ្វា

1

បើ​ធៀប​ទៅ​នឹង​បាយ ដំឡូង​ជ្វា​មាន​ជាតិ​ខារ៉ូទីន​ខ្ពស់ ហើយ​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ជាង​ដែរ ពោល​វា​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ​និង​បញ្ចៀស​ការ​ទល់​លាមក។

លើស​ពី​នេះ​ដំឡូង​ជ្វា​ក៏​មាន​កាឡូរី​ទាប​ជាង​ដំឡូង​បារាំង និង​បាយ ហើយ​ក៏​មាន​បរិមាណ​ស្ករ​ធម្មជាតិ​នៅ​ក្នុង​នោះ​តិច​ជាង ដែល​ល្អ​ទាំង​ស្រុង​ចំពោះ​សុខភាព​ជាង​ការ​ទទួល​ទាន​បាយ។

៤) ពោត

2

ពោត​គឺ​ជា​កាបូអ៊ីដ្រាត​ស្រដៀង​ទៅ​នឹង​ស្រូវ​អង្ករ​ដែរ។ យ៉ាង​ណា​ពោត​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ (Fiber) ហើយ​ខ្លាញ់​ល្អ Omega-3 និង Omega-6។ យ៉ាង​ណា​វា​មាន​ជាតិ​ប្រូតេអ៊ីន​ទាប បើ​យល់​ល្អ​គួរ​លាយ​វា​ជាមួយ​អាហារ​ដទៃ​ទៀត ដូច​ជា​ស៊ុត សាច់ ទឹកដោះគោ​ជា​ដើម។

៣) ស្ពៃក្តោប

4

ស្ពៃក្តោប​គឺ​ជា​បន្លែ​ដែល​អាច​បរិភោគ​ជំនួស​បាយ​បាន​យ៉ាង​អស្ចារ្យ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាត​សរសៃ វីតាមីន C, K, កាល់ស្យូម និង​ម៉ាញេសូម។ អ្នក​អាច​យក​ស្ពៃក្តោប​មក​ស្រុះ​ដោយ​មិន​ប្រើប្រាស់​ខ្លាញ់ ដើម្បី​បន្ថែម​ជីវជាតិ និង​ងាយស្រួល​ទទួល​ទាន។

២) ផ្កា​ខាត់ណា

5

ផ្កា​ខាត់ណា សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម និង​ជា​ជម្រើស​ល្អ ជំនួស​បាយ ដោយ​វា​មាន​សារធាតុ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់។ អ្នក​អាច​យក​វា​ទៅ​ស្ងោរ យក​មក​ទទួល​ទាន​ក៏​ល្អ​ដែរ។

១) ប្រភេទ​សណ្តែក

3

វា​មាន​ជាតិ​កាបូអ៊ីដ្រាត​ខ្ពស់ ប្រូតេអ៊ីន​កម្រិត​មធ្យម និង​ខ្លាញ់​ធាត់​តិចតួច​បំផុត។ ជាង​នេះ​វា​ក៏​ជួយ​បំពេញ​ភាព​ឃ្លាន ជួយ​ឲ្យ​យើង​ឆ្អែត​បាន​រយៈ​ពេល​យូរ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក