យោងតាមអ្នកចិត្តសាស្រ្តម្នាក់បាននិយាយថា ការប្រច័ណ្ឌរបស់មនុស្សស្រីគឺមានការបំផ្លាញតិចជាងបុរស ហើយការប្រច័ណ្ឌរបស់មនុស្សស្រីគឺគ្រាន់តែសម្រាប់ការពារមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលមនុស្សប្រុសប្រចណ្ឌវិញ ពិតណាស់មិនមែនជារឿងលេងសើចឡើយ។ ខាងក្រោមនេះជាកត្តាសំខាន់មួយចំនួនដែលបណ្ដាលចិត្តបុរសប្រចណ្ឌគូស្នេហ៍៖
១. បុរសមិនជឿជាក់លើខ្លួនឯង
ដោយសារគាត់ធ្លាប់មិនដែលមានសុភមង្គលតាំងពីវ័យកុមារភាព ព្រោះតែឪពុកម្តាយបានលែងលះគ្នា ទើបធ្វើឲ្យមានអារម្មណ៍ថា គាត់កំពុងត្រូវបានគេបោះបង់ចោលកណ្ដាលផ្លូវ។ ប្រៀបដូចក្នុងករណីនេះ ដែរគាត់កំពុងខ្លាចបាត់បង់គូស្នេហ៍ ដែលក្នុងក្បាលគាត់តែងតែស្រមៃជានិច្ចនូវឈុតដ៏អភ័ព្វ ដូចជា មនុស្សដែលគាត់ស្រលាញ់កំពុងបង្ហាញក្តីស្រលាញ់ទៅអ្នកដទៃក្នុងអំឡុងពេលនិយាយជាមួយមិត្តរួមការងារ ខ្លាចនាងបោះបង់ចោលខ្លួ ដើម្បីស្វែងរកឋានសួគ៌ផ្ទាល់ខ្លួន។ ជាលទ្ធផល ទំនុកចិត្តរវាងអ្នទាំងពីរ ក៏ត្រូវបានរង្គោះរង្គើ ហើយការសង្ស័យដដែលៗក៏ឈានដល់ការប្រចណ្ឌដែលចៀសមិនរួច។
២. ដោយសារប្រពន្ធស្រស់ស្អាតជាងខ្លួន
នៅពេលដែលគូស្នេហ៍របស់គាត់មានសម្រស់ស្រស់ស្អាត មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានភាពជោគជ័យក្នុងអាជីព គាត់តែងតែព្រួយបារម្ភពីភាពអន់ខ្សោយរបស់គាត់ និងតែងមានអារម្មណ៍មួយខ្លាចនាងលួចទាក់ទងជាមួយបុរសផ្សេង។
៣. បុរសស្រឡាញ់ខ្លាំង
មានមនុស្សច្រើនណាស់ដែលបង្កើតហេតុផលផ្ទាល់ខ្លួនដើម្បីបង្ហាញការប្រច័ណ្ឌជាមួយគូស្នេហ៍ ទើបជំរុញចិត្តខ្លួនឯងឱ្យស្រលាញ់កាន់តែខ្លាំង កាន់តែងប់ងល់ ហើយក៏លួចសរសើរគូស្នេហ៍ក្នុងចិត្តថា នាងជាស្ត្រីតែម្នាក់គត់ដែលស្រស់ស្អាតជាងគេក្នុងលោក។
ប្រភព៖ បរទេស