បើរំឮកពីវ័យកុមារភាព កាលសម័យរៀនបឋមសិក្សា រៀនព្យញ្ជនៈ អ្នកប្រាកដជាសុទ្ធតែបានដឹងហើយថា តួអក្សរ ឍ (អានថា ធ) មានពាក្យប្រកបតែមួយគត់នោះគឺ សត្វ ឍាមរា ដែលរូបរាងវាជាសត្វបក្សីអម្បូរដូចជាសត្វទា តែគ្រប់គ្នាប្រហែលជាបានត្រឹមឃើញរូបភាពហើយមិនដែលឃើញសោះនៅក្នុងរូបពិតស្ទើរតែមួយជីវិតទៅហើយ។ ច្បាស់ណាស់ សូម្បីតែលោកគ្រូអ្នកគ្រូក៏មិនដែលនិយាយ ឬប្រាប់ពីសត្វនេះដែរ ពោលគឺទុកឱ្យយើងឆ្ងល់ពីតូចរហូតដល់ធំតែម្តង។
ការពិតទៅសត្វ ឍាមរា ( Cormorant) ស្ថិតក្នុងអម្បូរបក្សីទឹក ដែលអាស្រ័យផលនៅនឹងទឹក រកស៊ីចំណីសត្វក្នុងទឹកជាអាហារ ដោយក្នុងនោះមានការស្រាវជ្រាវឃើញថា សត្វប្រភេទនេះដាច់ពូជប្រមាណជា ១០០ ទៅ ៣០០ឆ្នាំទៅហើយ។
តាមរយៈគណនីហ្វេសប៊ុកផេក Saint បានរៀបរាប់ថា៖ « ដោយសារទើបតែពិភាក្សាជាមួយមិត្តភក្តិថ្ងៃមុន។ មានដែលឆ្ងល់អត់ថា ឍាមរាហ្នឹងមុខម៉េច? ម៉េចយើងអត់ដែលឃើញ? គ្រូបឋមអត់ប្រាប់ទុកឲ្យយើងឆ្ងល់ដល់ឥឡូវ។
វចនានុក្រមបកប្រែឍាមរាថាក្ងាន ឬហង្ស តែខ្ញុំផ្ទាល់គ្រាន់តែគិតថាឍាមរាដូចនឹង Dodo bird រឿងថាផ្លូវការ ឬអត់ មិនហ៊ាននិយាយទេ។ អាចស្រាវជ្រាវបន្តហើយពិចារណាដោយខ្លួនឯង។ អរគុណ »។
ដូច្នេះដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពនៃការរៀបរាប់ពីសត្វ ឍាមរា នេះទាំងអស់គ្នាដូចខាងក្រោម ៖
ប្រភពរូបភាព៖ Saint
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក