សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះ តាមរយៈការជ្រើសរើសរូបផ្កាឈូកមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
រូបភាពផ្កាឈូកទី 1
អ្នកជាមនុស្សមានលាភមានជ័យ មានបុណ្យវាសនាខ្ពស់ នឹងមានឋានៈបុណ្យស័កិ្តល្អមានបរិវារឆ្វេងស្តាំ ប៉ុន្តែអ្នកជាមនុស្សដែលធ្វើបុណ្យជាមួយនរណាមិនដែលចម្រើនទេ ធ្វើបុណ្យច្រើនតែបានទោស តែការធ្វើអំពើល្អគឺជាបុណ្យកុសលមួយ ព្រោះជោគវាសនារបស់អ្នកធ្លាក់ទឹកមិនលិច ធ្លាក់ភ្លើងមិនឆេះ ទោះមនុស្សដែលអ្នកជួយធ្វើទុក្ខបុកម្នេញអ្នកមែន ក៏នៅមានអ្នកដទៃជួយជ្រោមជ្រែងអ្នកដែរ ។
បើនិយាយពីបុគ្គលិកលក្ខណៈវិញ អ្នកជាមនុស្សមានចិត្តទូលាយ ចិត្តបុណ្យ រួសរាយរាក់ទាក់ តែក៏ជាមនុស្សហ្មតចតហ៊ានស៊ីហ៊ានសងដែរ ជាមនុស្សមានតិចចាយតិច មានច្រើនចាយច្រើន មានភាពជាអ្នកដឹកនាំ មានទំនុកចិត្តលើខ្លួនឯងខ្ពស់ ស្រលាញ់សេរីភាព មានឧត្តមគតិ មានសីលធម៌ល្អបញ្ញាល្អតែចិត្តក្តៅ ស្រលាញ់កិត្តិយសខ្លាំង ។
រូបភាពផ្កាឈូកទី 2
អ្នកជាគាត់ជាមនុស្សដែលមានភាពទាក់ទាញ ស្រឡាញ់កិត្តិយសស្មើរជីវិត ពេលមានទុក្ខព្រួយតែងតែមានអ្នកដទៃលូកដៃមកជួយ រីឯបុគ្គលិកលក្ខណៈរបស់អ្នករើសខនេះ ជាមនុស្សមានមនោសញ្ចេតនាខ្ពស់ ជាមនុស្សសម្តីផ្អែមពូកែបញ្ចុះបញ្ចូល តែចិត្តរាងរេដូចចុងស្រល់បន្តិច ថ្វីត្បិតតែស្លូតបូតប៉ុន្តែឆាប់ខឹងក៏ឆាប់បាត់ដែរ ។ ហើយបើទោះជាអ្នកជាមនុស្សស្រឡាញ់ការតែងខ្លួន តែអ្នកក៏ចេះគិតគូរដែរអ្នកដឹងថាអ្វីគួរមិនគួរសមរម្យឬមិនសមដែរ មិនមែនចេះតែខ្ជះខ្ជាយប៉ាតណាប៉ាតណីទេ ។
រូបភាពផ្កាឈូកទី 3
អ្នករើសខនេះជាមនុស្សមានចិត្តបុណ្យ ទើបធ្វើឲ្យអ្នកទទួលបានលាភសំណាងសិរីសួស្តី មានលាភមានជ័យ ញាតិមិត្តស្រឡាញ់រាប់អានច្រើន តែមនុស្សដូចអ្នកបែរជាមានបញ្ហារឿងគូស្នេហ៍ឬអភ័ព្វគូគ្រងទៅវិញ វាមិនមែនដោយសារអ្នកមិនល្អទេ តែមកពីអ្នកជាមនុស្សល្អទាំងព្រម ទើបធ្វើឲ្យមនុស្សល្មមៗមិនហ៊ានចូលមកចែចង់អ្នក ។
បើនិយាយពីបុគ្គលិកលក្ខណៈវិញ អ្នកជាមនុស្សមានបេះដូងកក់ក្តៅចេះយកចិត្តទុកដាក់អ្នកជុំវិញខ្លួន ជាមនុស្សនឹងធឹងមានស្ថេរភាព ប្រកាន់ខ្ជាប់ចំណុចត្រូវ ជាមនុស្សស្រឡាញ់យុត្តិធម៌ បើតាំងចិត្តធ្វើអ្វីហើយមិនងាយប្តូរទេ ។
រូបភាពផ្កាឈូកទី 4
អ្នកជាមនុស្សមានជោគវាសនាមុតមាំណាស់ ទោះជួបសំណាងអាក្រក់ ជួបការលំបាកឬជួបឧបសគ្គព្យុះភ្លៀងយ៉ាងណាក៏ដោយ ក៏អ្នកនៅតែអាចក្រោកឈរឡើងហើយឈានជើងទៅមុខបានយ៉ាងល្អ សូម្បីតែមនុស្សដែលព្យាបាទអ្នកចុងក្រោយក៏ត្រូវចាញ់ដែរ។
ចំពោះបុគ្គលិកលក្ខណៈ មានភាពជាអ្នកដឹកនាំខ្ពស់ រឹងរូស ស្រលាញ់កិត្តិយស ប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ និងមិនដែលគិតកេងចំណេញពីអ្នកណាឡើយ។ អ្នកជាមនុស្សស្មោះត្រង់ ឧស្សាហ៍ព្យាយាម អត់ធ្មត់ ធ្វើការបានល្អណាស់ ជាមនុស្សមិនងាយខឹងទេតែបើខឹងហើយមិនងាយរំសាយឡើយ ថែមជាមនុស្សមានពិភពឯកជនខ្ពស់មិនងាយទុកចិត្តនរណាងាយៗទេ ៕
ប្រភព៖ បរទេស / កែសម្រួល៖ Knongsrok