សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតនៃភាពជាម្តាយរបស់អ្នក តាមរយៈការជ្រើសរើសរូបភាពម្តាយកូនមួយនៅក្នុងរូបដែលដូចអ្នកបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
ទី1៖ អ្នកគឺជាម្តាយដែលពូកែចរចាជាមួយកូន មានភាពគិតគូរផ្លូវដើរសម្រាប់កូនច្រើន លើសពីនេះអ្នកក៏ជាអ្នកម៉ាក់ដែលចេះលើកទឹកចិត្តកូនៗឲ្យទទួលបានការអប់រំល្អៗដូចជាការចេះគោរពចាស់ទុំ ឬការនិយាយស្តីជាដើម ហើយអ្នកច្រើនតែប្រើវិធីនិយាយលក្ខណៈជាមិត្តនឹងកូនៗ ជាជាងប្រើសិទ្ធម្តាយចាំតែបង្គាប់នេះបង្គាប់នោះ ។
ទី2៖ រង្វាន់ម្តាយដែលឡូយបំផុតបានទៅលើអ្នកហើយ អ្នកជាម៉ាក់ៗដែលមានភាពស្វាហាប់ មានចរិតលេងសើចដូចកូនក្មេង ហើយមានទំនោរតាមចិត្តកូនដោយសារចិត្តសប្បុរស តែទោះជាអ្នកជាម្តាយដែលមានភាពសាមញ្ញៗក៏ដោយ ពេលដែលត្រូវកាចអ្នកក៏កាចខ្លាំងដែរ ជាពិសេសពេលបង្រៀនកូនម្តងៗមានច្បាប់ក្រិត្យក្រមណាស់ ។
ទី3៖ អ្នកត្រូវបានគេចាត់ទុកថាមនុស្សមានលក្ខណៈជាមាតាច្រើនជាងគេបំផុត ព្រោះអ្នកជាមនុស្សមានការបារម្ភច្រើន ខ្លាចកូនមិនល្អ មិនស្អាត ហូបមិនឆ្ងាញ់ មានអារម្មណ៍រសើបខ្លាំងនៅពេលកូនមានបញ្ហាអ្វីមួយកើតឡើង អ្នកព្យាយាមគ្រប់យ៉ាងធ្វើយ៉ាងណាឲ្យកូនបានរស់នៅស្រួលដូចជាព្រះនាង ឬព្រះរាជបុត្រ ។
ទី4៖ អ្នកគឺជាអ្នកម្តាយម្ចាស់នៃកិច្ចការច្រើនក្នុងពេលតែមួយ ឬហៅថាមាតាដៃ 100 ថែមមានជំនាញគ្រប់គ្រង ដឹកនាំកូនៗបានយ៉ាងល្អ អ្នកម្តាយដូចអ្នកកើតមកដើម្បីណែនាំកូនៗនឹងនៅក្បែរដើម្បីចិញ្ចឹមមើលថែកូនគ្រប់ជំហាន ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok