11 និស្ស័យរបស់នារីស្អាតទាំងកាយទាំងចិត្ត នេះហើយជានារីមានគុណភាព ដែលនរណាៗក៏ចង់បានជាគូគ្រង

11 និស្ស័យរបស់នារីស្អាតទាំងកាយទាំងចិត្ត នេះហើយជានារីមានគុណភាព ដែលនរណាៗក៏ចង់បានជាគូគ្រង

D92ef96c 53ab 11eb 84b3 E7426e7b8906_image_hires_125931.jpeg

1. មិនបោះបង់ដោយងាយៗ

ជាការពិតណាស់ភាពជោគជ័យដែលមនុស្សជាច្រើនប៉ងប្រាថ្នាវាមិនងាយស្រួលទេ វាត្រូវការការព្យាយាម ហើយក៏ត្រូវជួបការខកចិត្តជាច្រើនដែរ ដូច្នេះការធ្វើអ្វីមួយពិតជាគ្មានពាក្យងាយស្រួលនោះទេ តើនារីៗធ្លាប់លឺពាក្យនេះទេ easy come, easy go so! ប្រសិនបើអ្នកចង់ជោគជ័យ ចូលកំណត់គោលដៅហើយតស៊ូជាមួយវា ហត់បានតែកុំបោះបង់ ។

2. មិនពន្យារពេល

តើអ្នកធ្លាប់និយាយពាក្យ "ចាំតិចទៀត" ឬ "ចាំធ្វើ​នៅ​ថ្ងៃ​ស្អែកទៅ" ឬស្វែងរកលេសផ្សេងៗ សម្រាប់ខ្លួនឯង ឬឲ្យនរណាម្នាក់ឬទេ? ភ្ញាក់រឭកឡើងនារីៗឈប់​ប្រព្រឹត្ត​បែប​នេះ​ទៅវាមិន​ឡូយទេ ការពន្យារពេលប៉ះពាល់ដល់អាកប្បកិរិយាអវិជ្ជមានឲ្យមនុស្ស​ជា​ច្រើន​ទៀត​ធ្វើ​តាម ដូចជាការបញ្ជូន​ការងារ​មិនទាន់​ពេល បែររក​លេស​នេះរកលេសនោះមកដោះសារ ការធ្វើ​វា​ជា​ញឹក​ញាប់​នឹង​ធ្វើ​ឱ្យ​អ្នក​ជឿ​លែងទុក​ចិត្ត​អ្នក ហើយពាក្យ​សម្ដីដែលចេញពីមាត់អ្នកវានឹងសាបទៅបន្តិចម្តងៗរហូតអស់តម្លៃ ។

Np_20180827_scrich27s2c8_4235716

3. ធ្វើការឱ្យល្អបំផុតតាមដែលអ្នកអាចធ្វើបាន

បើចង់ជោគជ័យ ត្រូវចាប់ផ្តើមពីគុណភាពការងារ ការធ្វើការឲ្យតែផុតៗពីដៃកុំស្មានអ្នកដទៃគេមិនដឹងណា ប៉ុន្តែប្រសិនបើអ្នកព្យាយាមធ្វើអស់ពីបេះដូង ដាក់ចិត្តធ្វើមួយរយភាគរយ ធ្វើឲ្យគេអាចទទួលស្គាល់ថាអ្នកកំពុងព្យាយាម ឲ្យតែធ្វើបែបនេះបានជោគជ័យនឹងនៅមិនឆ្ងាយប៉ុន្មានទេ ចុងក្រោយត្រូវ​តែបាន​តំណែង​ជា​ថៅកែ​ស្រី​ ដែល​មនុស្ស​ជា​ច្រើន​ច្រណែនជាក់ជាមិនខាន ។

4. មានសុទិដ្ឋិនិយម មើលពិភពលោកក្នុង​ផ្លូវវិជ្ជមាន

សុទិដ្ឋិនិយមមានអាកប្បកិរិយាល្អក្នុងជីវិត

គឺជាការចាប់ផ្តើមនៃអ្វីគ្រប់យ៉ាង នៅពេលអ្នកមានអារម្មណ៍ល្អ ងាយញញឹម មើលពិភពលោកក្នុងផ្លូវវិជ្ជមាន អ្នកណាៗក៏ចង់នៅជិតដែរ តែផ្ទុយទៅវិញបើសូម្បីតែមុខឡើងក្រៀម​ក្រំ មានតែអារម្មណ៍អស់សង្ឃឹម គិតតែពីរឿងអវិជ្ជមាន តើអ្នកណាចង់ទៅជិត? ដូច្នេះហើយនារីៗត្រូវផ្លាស់ប្តូរទស្សនៈរបស់ខ្លួន ហើយក្លាយជាមនុស្សវិជ្ជមាន ការគិតវិជ្ជមានគឺជាច្បាប់ស្រូបទាញរឿងល្អៗចូលមកក្នុងជីវិត ។

0be0d4ae 9424 448c A16c 6bb2e51b1203_4f84d803

5. ក្លាហានហ៊ានប្រឈមមុខ

ទាំងនេះគឺជាគុណសម្បត្តិរបស់អ្នកឈ្នះ ដែលហ៊ានប្រឈមមុខនឹងឧបសគ្គគ្រប់យ៉ាង ចូលកុំ​គេច​ទៀត​! បើអ្នកជួប​ឧបសគ្គ​ឬបន្លា ត្រូវគិតថាវាជាការធ្វើតេស្តដែលបង្កើនកម្លាំងរបស់អ្នកទ្វេដង ដូច្នេះការប្រឈមមុខនឹងឧបសគ្គ មិនមែនជារឿងអាក្រក់នោះទេ។

6. រួសរាយរាក់ទាក់ ចេះបន្ទាបខ្លួន

ដើម្បីក្លាយជាមនុស្សដែលមានទេពកោសល្យ និងស្រស់ស្អាត អ្នកត្រូវតែជាមនុស្សដែលមានចរិតល្អ គុណភាព​របស់​នារី​ស្រស់​ស្អាត​គឺ​ភាព​រួសរាយ​រាក់ទាក់និងចេះបន្ទាបខ្លួន មិនក្រអឺតក្រទម ទោះបីជាអ្នកឈានជើងទៅរកភាពជោគជ័យក៏ដោយ ឬមានសមត្ថភាពខ្លាំងជាងគេក៏ដោយ ​បើ​អ្នក​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ឲ្យ​បាន​ល្អ អ្នក​នឹង​ទទួល​បាន​ចិត្ត និង​សេចក្តី​ស្រឡាញ់យ៉ាងងាយ ត្រូវធ្វើ​ជា​ស្រី​ស្អាត​ថ្លៃថ្នូរ ហើយត្រូវតែមានតម្លៃថ្លៃចំពោះសកម្មភាពផងដែរ។

Editorial_generic_co.thumbnail.overview Image.730.411

7. ហ៊ាននិយាយថាសុំទោស / អរគុណ

បើយើងធ្វើខុសឬត្រូវការនិយាយរកជំនួយពីអ្នកដ៏ទៃ មិនមែនមានន័យថាអ្នកមិនឆ្លាត មិនឡូយ ឬមើលទៅមិនល្អទេ តើអ្នកធ្លាប់លឺទេ? ដំរីជើងបួនគង់តែមានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់តែមានភ្លេច គ្រប់គ្នាសុទ្ធតែធ្លាប់មានកំហុស ប៉ុន្តែ​បើ​ធ្វើ​ខុសហើយធ្វើមិនដឹង មិននិយាយមិនស្តីមិនមាត់មិនក មិន​ចេះស្តាយ​ក្រោយ វាមើលទៅ​មិន​ឡូយ​ទាល់តែសោះ ដូច្នេះល្បិចទីមួយគឺនិយាយថាសុំទោសនិងអរគុណ វា​ជា​អ្វី​ដែល​អ្នក​គួរ​និយាយ​ជាប់​នឹង​មាត់ ពាក្យ​សាមញ្ញ​ដែល​នឹង​ទទួល​បាន​បេះដូង​អ្នក​ជុំវិញខ្លួន ។

8. មិនមែនជាមនុស្សលក្ខណៈទឹកពេញកែវ/ តែងតែស្វែងរកចំណេះដឹងឥតឈប់

ការស្វែងរកចំណេះដឹងជានិច្ចនឹងបង្កើតតម្លៃ ទៅខ្លួនអ្នក យើងរស់នៅក្នុងសង្គមដែលមានមនុស្សមានទេពកោសល្យច្រើន ដូច្នេះយើងកាន់តែ​ត្រូវ​រៀន នារី​ស្អាតៗ​មិន​ពិបាក​រក​ទេ ប៉ុន្តែមនុស្សស្រីហើយឆ្លាតលក្ខណៈ Limited Edition វាកាន់គួរឱ្យចាប់អារម្មណ៍ជាងអ្វីទាំងអស់ ។

9. យល់និងទទួលយកការខកចិត្តខ្លួនឯង

ធ្វើជាស្ត្រីដែលឆ្លាតនិងថ្លៃថ្នូ គឺជាស្ត្រីដែលហ៊ានទទួលយកនិងយល់ពីការពិត ការខកចិត្តយំស្រែកធ្វើឱ្យខ្លួនដុនដាប វា​មិន​មែន​ជា​វិធី​របស់​ស្រី​ស្អាត​ទាល់​តែ​សោះ ដោយ​សារ​លង់​ក្នុង​ការ​ខក​ចិត្ត​និង​ការ​ឈឺ​ចាប់ វានឹងធ្វើឱ្យជីវិតកាន់តែអាក្រក់ទៅៗ ដូច្នេះឈប់យំទៅហើយបន្តទៅមុខទៀត ទៅចាប់យកឱកាសដែលរង់ចាំយើងនៅខាងមុខ។

Chinese Singapore Girls

10. ជាមនុស្សមានហេតុផល

មនុស្សគ្រប់គ្នាចូលចិត្តនៅក្បែរមនុស្សមានហេតុផល បើនាង​ជា​ស្រី​ស្អាតប៉ុន្តែ​គ្មាន​ហេតុផល វានឹងឱ្យនារីនោះមើលទៅមិនថ្លៃថ្នូរទាល់តែសោះ ប៉ុន្តែប្រសិនបើអ្នកមានហេតុផលហើយបន្តរស់នៅយ៉ាងមានក្តីសុខ ការ​ស្ថិត​នៅ​ក្រោម​ហេតុនិងផល វានឹងអ្នកទៅរកជីវិតប្រសើរឡើងជាងមនុស្សអត់ហេតុផល ។

11. ថែរក្សាខ្លួនឯង

ច្បាប់ចុងក្រោយគឺឈដោយសមត្ថភាពខ្លួនឯង ការថែរក្សាខ្លួនឯងបាននេះហើយ ដែលធ្វើឲ្យយើងមើលទៅឡូយ តែឈប់សិន!! ត្រូវយល់បែបនេះនេះសិន ក្នុងន័យនេះវាមិនមែនថាអ្នកត្រូវតែធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង ឬឈប់សុំជំនួយពីអ្នកដ៏ទៃទេ អ្នកអាចសុំជំនួយពីអ្នកដទៃ និងអាចសងគេវិញបាន ។

យ៉ាងណាមិញសុំបន្ថែមបន្តិចទៀត ក្នុងករណីបើអ្នកមានសមត្ថភាពជួយអ្នកដទៃបាន គឺត្រូវជួយតាមកម្លាំងដែលអ្នកមាន តែកុំធ្វើឱ្យខ្លួនឯងពិបាក ឬនាំរឿងដាក់ខ្លួនឲ្យសោះ ៕

ប្រភព៖ Knongsrok