សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការបុគ្គលិកលក្ខណះគូព្រេងនៅថ្ងៃអនាគតរបស់អ្នក តាមរយៈការជ្រើសរើសចិញ្ចៀនមួយ ដែលអ្នកចាប់អារម្មណ៍បំផុតនៅ ហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
ចិញ្ចៀនទី1៖ អត្តសញ្ញាណគូព្រេងរបស់អ្នក មានពណ៌សម្បុរស, រាងមានសាច់មានឈាមបន្តិច តែអ្នកខ្លះក៏អាចជួបមនុស្សរាងស្គមបន្តិចដែរ ហើយវាអាចជាសេចក្តីស្រឡាញ់តាំងពីជួបគ្នាគ្រាដំបូង មានបុគ្គលិកលក្ខណៈកក់ក្តៅ សុភាពរាបសារ ចេះយកចិត្តយកថ្លើម ចេះនិយាយគួរសម រួសរាយរាក់ទាក់ មានឋានៈសមរម្យ ឬអាចមានឱកាសជួបជនបរទេស ជាមនុស្សមកពីចម្ងាយ និយាយភាសាផ្សេង ឬជាអ្នកជំនួញ ម្ចាស់អាជីវកម្ម ។
ចិញ្ចៀនទី2៖ អត្តសញ្ញាណគូព្រេងរបស់អ្នក មានរូបរាងល្អ ខ្ពស់ ឆ្លាត ស្បែកស្រអែម មានអត្តចរិតល្អ ហ៊ានសម្រេចចិត្ត ម៉ុងម៉ាត់ ចូលចិត្តនិយាយត្រង់ទៅត្រង់មក អាចជាទីប្រឹក្សាដ៏ល្អ ។ ចំពោះអាជីពរបស់គាត់ ប្រហែលជាអ្នកបម្រើការក្នុងជួរយោធា ឬប៉ូលីស ហើយគាត់គឺជាមនុស្សចេះយកចិត្តទុកដាក់លើការកសាងជំហរនិងស្ថិរភាព ក៏ជាមនុស្សរើសច្រើនផងដែរ ។
ចិញ្ចៀនទី3៖ អត្តសញ្ញាណគូព្រេងរបស់អ្នក មានសម្បុរស្បែកពីរពណ៌លំអៀងទៅខាងសបន្តិច គាត់មិនសូវជាជឿជាក់លើខ្លួនឯង ទាំងដែលខ្លួនឯងមានទេពកោសល្យក៏ដោយ ថែមទាំងចូលចិត្តយកសម្តីអ្នកដ៏ទៃមកដេកគិត តែមានចិត្តល្អ ចូលចិត្តជួយយកអាសារអ្នកដទៃ តែពេលខ្លះក៏មានចរិតពូកែគ្រប់គ្រង ត្រួតត្រា គាត់អាចកំពុងបម្រើក្នុងក្រុមរដ្ឋាភិបាលណាមួយ ឬការងារទំនាក់ទំនង ក៏អាចធ្វើការជាឈ្មួញកណ្តាលដែរ ។
ចិញ្ចៀនទី4៖ អត្តសញ្ញាណគូព្រេងរបស់អ្នក មានសម្បុរពីរពណ៌ ស-ក្រហម ចូលចិត្តនិយាយតិច តែចិត្តល្អ ចេះយកចិត្តទុកដាក់មនុស្សជាទីស្រឡាញ់ និងចេះយល់ចិត្តអ្នកដទៃ តែមនុស្សម្នាក់នេះពេលមានបញ្ហាម្តងៗមិនចូលចិត្តដោះស្រាយទេ ភាគច្រើនចូលចិត្តនៅស្ងៀម អាចមានអាជីពជាអ្នកការទូត ការងារសេវាកម្ម ឬជាអ្នកគ្រប់គ្រងមុខរបរផ្ទាល់ខ្លួន ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok