ក្នុងនាមជាឪពុកម្ដាយ! ត្រូវតែមាន ៣ យ៉ាងនេះចំពោះកូនចៅ ដើម្បីឱ្យកូនចៅរស់នៅទទួលបានពរជ័យធំ ចម្រុងចម្រើនលក្នុងគ្រួសារ

ដើម្បីជួយបង្កើនពរជ័យដល់កូនចៅជំនាន់ក្រោយ ឪពុកម្ដាយគ្រប់រូបត្រូវតែមានគុណសម្បត្តិធំទាំង ៣ ចំណុចនេះ ដែលនឹងអាចជួយចម្រុងចម្រើនដល់កូនចៅជំនាន់ក្រោយ។

Cover Copy

១. សម្របសម្រួល និងអត់ឱន

ក្នុងនាមជាគ្រួសាររស់នៅជាមួយគ្នា អ្នកគួរតែធ្វើតាមគោលការណ៍៖ អត់ធ្មត់មួយនាទី បញ្ហានឹងស្ងប់ស្ងាត់ ថយមួយជំហាន មេឃខ្ពស់សមុទ្រធំទូលាយ។ យើងអាចជ្រើសរើសមិនអត់ឱនចំពោះអ្នកខាងក្រៅ ប៉ុន្តែយើងត្រូវមានការអត់ឱនចំពោះសមាជិកគ្រួសារ។ រស់នៅក្រោមដំបូលតែមួយ មិនចាំបាច់មានគំនុំនឹងគ្នាទេ។

បើ​អ្នក​អត់​ឱន​ឱ្យ​ខ្ញុំ ខ្ញុំ​សម្របសម្រួល​ជាមួយ​អ្នក ហើយ​ភាគី​ម្ខាង​ៗ​ដើរ​ថយ​ក្រោយ ទំនាក់ទំនង​គ្រួសារ​នឹង​មិន​ចុះ​អន់​ថយ​ទាល់​តែ​សោះ។ នៅក្នុងសង្គមនេះ វាពិតជាពិបាកសម្រាប់មនុស្សចាស់ជាច្រើនក្នុងការអត់ឱនដល់គ្នា។ ហេតុផលគឺថាពួកគេត្រូវបានជះឥទ្ធិពលដោយគំនិតនៃឋានានុក្រម និងអាយុ។ ពួក​គេ​មាន​ជំនឿ​ថា ដោយសារ​ពួក​គេ​មាន​អាយុ​ច្រើន ទើប​ពួក​គេ​មាន​សិទ្ធិ​កំណត់​ជោគ​វាសនា​របស់​កូន​ចៅ​។ ទំនាក់​ទំនង​រវាង​មនុស្ស​មិន​ថា​ស្និទ្ធ​ស្នាល​យ៉ាង​ណា​នោះទេ ​គឺ​សុទ្ធ​តែ​មាន​តុល្យភាព។ លុះត្រាតែអ្នកចេះអត់ឱនដល់គ្នាទើបអ្នកដទៃព្រមទទួលអ្នក។

D0c915e8c0cc50be5161b3cd45a049e6

២. ផ្ដល់សិទ្ធសេរីភាពដល់កូនចៅ

ពេល​មនុស្ស​ចាស់​ទៅ គឺ​ត្រូវចេះ​លែង​ដៃ​ឱ្យកូនចៅដើរហើរចេញក្រៅដោយខ្លួនឯង។ ទាក់ទងនឹងជម្រើសរបស់កូនៗ និងអ្វីដែលពួកគេចង់ធ្វើ ឪពុកម្តាយគួរតែណែនាំ និងមិនត្រូវជ្រៀតជ្រែក បិទសិទ្ធសេរីភាពកូនចៅឡើយ។ មួយ​ជំនាន់​ទៅមួយជំនាន់អាច​ថែរក្សា​កិច្ចការ​របស់​មួយ​ជំនាន់​បាន ប៉ុន្តែ​តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ថែរក្សា​កិច្ចការ​ទាំងអស់​របស់​មនុស្ស​ពីរ​ជំនាន់​បាន​?

ឪពុកម្តាយមានរបៀបធ្វើការរៀងៗខ្លួន កូនៗក៏មានរបៀបធ្វើការរៀងៗខ្លួនដែរ ឱ្យតែភាគីទាំងពីរគោរពគ្នាទៅវិញទៅមក។ ឪពុកម្តាយ​ដែលនៅតែឱបក្រសោបកូនចៅ មិនចេះលែងដៃ អ្នកនឹងត្រូវរស់នៅ​យ៉ាង​វេទនា។ ស្រមៃមើលថា ប្រសិនបើអ្នកជ្រៀតជ្រែកក្នុងជីវិតរបស់កូន ហើយគាត់អន់ចិត្តនឹងអាកប្បកិរិយានោះ តើគាត់នឹងសប្បាយចិត្តរស់នៅជាមួយអ្នកដែរទេ?

តាមទស្សនៈផ្លូវចិត្ត មនុស្សគ្រប់រូបមានទំនោរធ្វើការជ្រើសរើសដោយសេរី ហើយមិនចង់មានការជ្រៀតជ្រែក ឬរងឥទ្ធិពលពីអ្នកដទៃឡើយ។ នៅពេលដែលកូនបះបោរប្រឆាំងនឹងឪពុកម្តាយ ហើយមិនស្មោះត្រង់នឹងពួកគេ វាប្រហែលជាមិនមែនដោយសារតែពួកគេមិនឱ្យតម្លៃលើការស្រលាញ់គ្រួសារនោះទេ ប៉ុន្តែគ្រាន់តែដោយសារតែពួកគេមិនអាចទប់ទល់នឹងការគ្រប់គ្រងរបស់អ្នកដទៃបាន។

B3be6d902e567476188ad8458072cff3

៣. ស្មោះត្រង់ជាមួយអ្នកដទៃ និងខ្លួនអ្នក

នៅពេលដែលមនុស្សប្រាស្រ័យទាក់ទងគ្នា ភាពស្មោះត្រង់ជារឿងដែលល្អបំផុតគឺការគោរពខ្លួនឯង និងអ្នកដទៃ ដោយដឹងពីរបៀបឈរលើទស្សនៈរបស់អ្នកដទៃ ហើយដាក់ខ្លួននៅក្នុងស្ថានភាពរបស់អ្នកដទៃ យកចិត្តគេដាក់ចិត្តឯង។ នោះជាគោលការណ៍ ប៉ុន្តែការពិតមានមនុស្សតិចណាស់ដែលអាចគោរពខ្លួនឯង និងអ្នកដទៃបាន៕