ប្រុសៗកុំភ័យខ្លាចក្រ ឱ្យតែអ្នករកបានប្រពន្ធដែលមានលក្ខណៈសម្បត្តិទាំង ៥ នេះ អ្នកពិតជាសំណាង ក្លាយជាអ្នកមានបានស្ដុកស្ដម្ភឆាប់ៗ

បុរសអ្នកពិតជាសំណាងខ្លាំងណាស់ មិនយូរមិនឆាប់គង់តែក្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ឱ្យតែអ្នករកបានប្រពន្ធដែលមានលក្ខណៈសម្បត្តិទាំង ៥ ចំណុចនេះ មួយជីវិតអ្នកមិនក្រនោះឡើយ។

Cover Copy

១. ចេះទុកមុខឱ្យប្តី

ស្ត្រី​អាច​ធ្វើ​ជា​មហាក្សត្រី​នៅផ្ទះ​ប្រាប់​ប្តី​ឱ្យ​ធ្វើ​បែប​នេះធ្វើបែបនោះ តែ​ពេល​ចេញ​ទៅ​ក្រៅ ក្នុងជាប្រពន្ធល្អ ត្រូវចេះ​រក្សា​មុខឱ្យ​ប្តី ។ ធ្វើ​ជា​ភរិយា​ដែល​ស្លូតបូត ចេះ​ស្តាប់​បង្គាប់ ដាច់ខាតមិន​ឈ្លោះ​ជាមួយ​ប្តី​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​ឡើយ។ សូម​ឱ្យ​គាត់​មាន​មោទនភាព​ជានិច្ច​ដែល​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ដែល​ពូកែ​ទំនាក់ទំនង ឆ្លាត និង​មាន​ទេពកោសល្យ​គ្រប់គ្រាន់​ដើម្បី​ជម្នះ​ព្យុះ​ភ្លៀង​ជាមួយ​ស្វាមី​។ គ្រាន់តែចាំពាក្យថាមិនថាមានរឿងអ្វីកើតឡើងទេ ប្ដីប្រពន្ធនឹងបិទទ្វារនិយាយគ្នាក្នុងផ្ទះ នោះអាពាហ៍ពិពាហ៍នឹងមិនមានបញ្ហាធំដុំនោះឡើយ។

២

២. ចំណាយដោយប្រាជ្ញា ចេះគ្រប់គ្រងគ្រួសារបានល្អ

ជាធម្មតា ភរិយា​តែង​តែ​ទទួល​ភារកិច្ច​គ្រប់គ្រង​លុយកាក់​សម្រាប់​គ្រួសារ។ ដូច្នេះហើយ បុរសពិតជាពេញចិត្តចំពោះស្ត្រីដែលចេះចាយលុយដោយភាពឆ្លាតវៃ និងដឹងពីរបៀបធ្វើឱ្យត្រីមាសហិរញ្ញវត្ថុរបស់ពួកគេរីកចម្រើនជានិទស្សន្ត។ បុរស​មិន​ត្រឹម​តែ​ត្រូវ​ការ​ប្រពន្ធ​ដើម្បីបង្កើតកូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​ការ​ដៃ​គូ​ដើម្បី​សាង​អាជីព​ឱ្យ​កាន់​តែ​ជោគជ័យ​ជា​រៀង​រាល់​ថ្ងៃផងដែរ។

៣. ស្អាតបាត រៀបរយ

មិន​បាច់​ផ្ទះ​ធំ មិន​បាច់​មាន​ប្រពន្ធ​ស្អាត​ដូច​តារា ប្រុសៗ​នៅតែចង់​មក​ផ្ទះ​ ដរាបណាផ្ទះស្អាត​ មានសណ្ដាប់ធ្នាប់ រៀបរយ។ ផ្ទះមួយមិនត្រឹមតែជាកន្លែងសម្រាប់រស់នៅ និងដេកប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរក្សាទុកនូវអនុស្សាវរីយ៍ជាច្រើនក្នុងជីវិតអាពាហ៍ពិពាហ៍ និងគ្រួសារផងដែរ។ បន្ទាប់ពីថ្ងៃនឿយហត់ពីការងារ ពេលដែលអ្នកត្រលប់មកផ្ទះវិញឃើញខោអាវបោះចោលជុំវិញនោះ បុរសៗប្រាកដជាធុញទ្រាន់កាន់តែខ្លាំង។

១

៤. ជាកូនកត្តញ្ញូ

មិន​ត្រឹម​តែ​បុរស​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​មើល​ថែ​គ្រួសារ​តូច​ៗ​ប៉ុណ្ណោះ​ទេ ពួកគេ​ក៏​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​មើល​ថែ​ឪពុក​ម្ដាយ​ផង​ដែរ។ នោះហើយជាមូលហេតុដែលនៅពេលជ្រើសរើសប្រពន្ធ បុរសយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ត្រីដែលគោរពឪពុកម្តាយរបស់នាង។ ពួកគេជឿថា បើនាងស្រលាញ់ឪពុកម្តាយហើយ ក្រោយពេលរៀបការ នាងនឹងប្រកាន់ភ្ជាប់នឹងឪពុកម្តាយខាងប្តី ហើយនឹងមិនរុញច្រានជម្លោះរវាងម្តាយក្មេក និងកូនប្រសាឱ្យឈានដល់ចំណុចកំពូលដោយសារតែរឿងតូចតាចនោះឡើយ។

៥. ដឹងពីរបៀបថែរក្សាខ្លួននាង

ពេល​អ្នក​ចេះ​មើល​ថែ​ខ្លួន​ឯង អ្នក​នឹង​មាន​ជំនាញ​មើល​ថែ​អ្នក​ដទៃ។ មិន​បាច់​និយាយ​ទេ មនុស្ស​ស្រី​ដែល​ស្រលាញ់​ខ្លួន​ឯង​តែង​តែ​ស្អាត​ក្មេង​ជាង​វ័យ ហើយ​មិន​ដែល​ធ្វេស​ប្រហែស​ដល់​សម្រស់​ ទោះបី​​រៀបការ ឬ​មាន​កូនហើយក៏ដោយ៕