យោងតាមការស្ទង់មតិរបស់ទីប្រឹក្សា Forbes ដែលធ្វើការស្ទង់មតិលើជនជាតិអាមេរិកចំនួន 1,000 នាក់ដែលបានលែងលះគ្នា ឬកំពុងលែងលះគ្នានោះ មូលហេតុកំពូល ៣ ដែលធ្វើឱ្យមនុស្សជ្រើសរើសបញ្ចប់អាពាហ៍ពិពាហ៍គឺ ខ្វះការចែករំលែកក្នុងគ្រួសារ។ មិនស្មោះត្រង់ និងមិនត្រូវគ្នា។ ទោះជាយ៉ាងណាក៏ដោយ ស្ទើរតែគ្រប់គ្នាដែលបានស្ទង់មតិជឿថា អាពាហ៍ពិពាហ៍របស់ពួកគេអាចត្រូវបានរក្សាទុកដោយកត្តាមួយ ឬកត្តាផ្សេងទៀត។ តាមពិតទៅ មានអ្នកឆ្លើយតបតែ 5% ប៉ុណ្ណោះដែលបាននិយាយថា ពួកគេមិនគិតថាមានអ្វីអាចផ្លាស់ប្តូរទំនាក់ទំនងអាពាហ៍ពិពាហ៍របស់ពួកគេបានឡើយ។
យ៉ាងណាក៏ដោយ មូលហេតុនៃការលែងលះកើតឡើងដោយសារតែកត្តាកំពូលទាំង ៥ ចំណុចនេះហើ់យ ដែលមិនបានគិតគូរឱ្យបានមត់ចត់មុននឹងសម្រេចចិត្តរៀបការ។
១. យល់ចិត្តអ្នកដទៃឱ្យបានល្អ និងមានការតាំងចិត្តក្នុងអាពាហ៍ពិពាហ៍មុនពេលរៀបការ !
២. យល់ច្បាស់ពីគុណតម្លៃ និងសីលធម៌របស់ដៃគូ មុនពេលរៀបការ!
៣. កុំប្រញាប់រៀបការលឿនពេក!
៤. ស្វែងរកដំបូន្មានប្រកបដោយវិជ្ជាជីវៈពីអ្នកចិត្តវិទ្យា ឬអ្នកប្រឹក្សាអាពាហ៍ពិពាហ៍ និងអ្នកដែលមានគ្រួសាររួច!
៥. រៀបចំខ្លួនឱ្យបានហ្មត់ចត់ កុំប្រញាប់មានកូនក្រោយរៀបការរួច!៕