មានលុយតែ ១០០០០រៀល ចង់រកកន្លែងទំនើបទាន់សម័យ រសជាតិក៏ឆ្ងាញ់ អាចសាកហាងអាហារបួសសុខភាពមួយនេះបាន! (មានវីដេអូ)

ភ្នំពេញ៖ ការទទួលទានអាហារបួស ម្ហូបបួស មិនមែនសម្រាប់តែអ្នកដែលកាន់សីល ឬធម៌អារ្យប៉ុណ្ណោះទេ តែម្ហូបបួស ត្រូវបានគេដឹងថាជាអាហារសុខភាព ដែលផ្តល់ប្រយោជន៍ជាច្រើនចំពោះរាងកាយទាំងមូល ជាពិសេសក្រពះ ថែមទាំងធ្វើឱ្យអ្នកស្រកទម្ងន់ថែមទៀតផង។

បើទោះបីជាសព្វថ្ងៃមានហាងអាហារបួសច្រើនស្អេកស្កេះយ៉ាងណាក៏ដោយ តែការរកកន្លែងទទួលទានម្ហូបបួស បែបទំនើប និងតម្លៃសមរម្យសម្រាប់អ្នកមិនសូវធូរធារពិតជាពិបាករកណាស់។ តែអ្វីដែលពិសេស នៅទីក្រុងភ្នំពេញយើង មានហាងអាហារបួសមួយកន្លែងមានភាពល្បីល្បាញខ្លាំងមែនទែន ព្រោះតែទីកន្លែងទទួលទានពិតជាស្រស់ស្អាតខ្លាំងណាស់ និយាយរួមតុបតែងបែបរសនិយមអ្នកលំដាប់ តែតម្លៃអាហារវិញអាចនិយាយថាមានត្រឹមតែ ១០០០០រៀល ក៏អាចចូលហាងបានដែរ នោះគឺហាងអាហារបួស ​​Vitking House។

ក្រៅពីមុខម្ហូបនីមួយៗសុទ្ធតែមានតម្លៃថោកសមរម្យអាចទទួលយកបានហើយ រសជាតិអាហារសុខភាពទីនោះ គឺសុទ្ធឈ្ងុយឆ្ងាញ់ទាំងអស់ មានទាំងប្រភេទបាយឆា មីឆា មីឆាបន្ទះដែក មីស៊ុប តៅហ៊ូ ផ្សិត រួមទាំងភេសជ្ជៈជាច្រើនមុខទៀតគឺសុទ្ធតែផ្លែឈើស្រស់បែបធម្មជាតិទាំងអស់។

សម្រាប់អ្នកចង់ទទួលទាន អាចទៅហាង Vitking House បានទាំង៤សាខា ៖

-សាខាទី១ ស្ថិតនៅផ្ទះលេខ ៣១៥ ផ្លូវ ៤៣០ សង្កាត់ទូលទំពូង២ ខណ្ឌចម្ការមន ក្រុងភ្នំពេញ។

-សាខាទី២ ស្ថិតនៅផ្ទះលេខ ៣៧០ ផ្លូវ ១៦៣ ជិតវត្តមហាមន្ត្រី។ និង២ទីតាំងទៀតគឺស្ថិតនៅក្នុងខេត្តសៀមរាប៕

រក្សាសិទ្ធអត្ថបទ និងរូបភាព៖ ក្នុងស្រុក

22

23

17

16

21

20

15

2

3

24

25

19

18

14

13

12

11

10

9

8

7

6

5

4

1