១. កុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ
កុំច្រណែន បើគេមានផ្ទះ គេមានឡាន គេមានដើមទុន យើងគួរតែផ្តោតលើគោលដៅរបស់យើងវិញ ជឿជាក់លើដំណើរការនៃជីវិតខ្លួនង។ ពួកគេក៏បានឆ្លងកាត់ការលំបាកមុននឹងឈានទៅដល់គោលដៅ។ យើងក៏បែបហ្នឹងដែរ គ្មានអ្វីងាយស្រួលទេ គ្រប់យ៉ាងត្រូវប្រឹងប្រែង បន្តទៅមុខទៀត!
២. វិនិយោគលើខ្លួនឯង
ទទួលយកវគ្គសិក្សាតាមអ៊ីនធឺណិត។ អានសៀវភៅ ជឿទៅ វានឹងក្លាយជាការត្រឡប់មកវិញដ៏ធំមួយសម្រាប់អ្នក ប្រសិនបើអ្នកអាន និងមើលជំនាញអប់រំ និងហិរញ្ញវត្ថុណាមួយដែលអ្នកនឹងរីកចម្រើន។ អ្វីដែលខ្ញុំសូមណែនាំគឺ "ឪពុកអ្នកមាន ឪពុកអ្នកក្រ" របស់ Robert Kiyosaki ។ នៅពេលអានសៀវភៅនេះហើយ ខ្ញុំជឿថា អ្នកនឹងញញឹមយ៉ាងមានក្ដីសុខ!
៣. ហ៊ានផ្លាស់ប្ដូអាជីព
មិនអីទេក្នុងការផ្លាស់ប្តូរអាជីព។ ខ្លួនខ្ញុំផ្ទាល់ ក៏ធ្លាប់ដើរលើផ្លូវមួយនេះដែរ ប្រភេទដែលខ្ញុំមិនចូលចិត្ត អ្វីដែលខ្ញុំកំពុងធ្វើ ខ្ញុំសុទ្ធតែធ្លាប់សាកក្បង។ បន្តរុករករហូតដល់អ្នករកឃើញអ្វីដែលអ្នកចង់ធ្វើ។ កុំខ្លាចអី ព្រោះអារម្មណ៍គឺខុសគ្នាពេលការងារអ្នកសប្បាយចិត្ត។ អ្នកត្រូវបានជម្រុញចិត្តឱ្យទៅធ្វើការជារៀងរាល់ថ្ងៃ ហើយអ្នកមិនមានភាពតានតឹងគ្រប់ពេលវេលាឡើយ!
៤. មើលថែខ្លួនឯងឱ្យល្អ
ការថែរក្សាខ្លួនឯង គឺជារឿងសំខាន់ ផ្តល់ឱ្យខ្លួនអ្នកនូវការសម្រាកឱ្យបានគ្រប់គ្រាន់។ កុំគិតតែពីធ្វើការ ចូរឆ្លៀតពេលសម្រាកលម្ហែខ្លះផង។ មើល Netflix កំដរអារម្មណ៍។ រក្សាតុល្យភាពការងារ និងជីវិត។ យើងមិនបានរស់នៅដើម្បីតែធ្វើការទេ។
៥. សន្សំ និងវិនិយោគសម្រាប់អនាគត
ចាប់ផ្តើមបង្កើតមូលនិធិសង្គ្រោះបន្ទាន់របស់អ្នកជាមុនសិន។ ត្រូវចេះផ្នែកហិរញ្ញវត្ថុ ចាយវាងឱ្យតិចជាង ការសន្សំ និងការវិនិយោគកាន់តែច្រើន។ មិនមែនមានន័យថា អ្នកត្រូវលុបបំបាត់ភាពប្រណីតរបស់អ្នកនោះទេ។ អ្នកគ្រាន់តែមានតុល្យភាព និងអនុវត្តជាក់ស្តែង។ ដោយសារសព្វថ្ងៃនេះវាពិបាកណាស់ នៅពេលដែលយើងគ្មានលុយ។
"ក្នុងវ័យ 20 ឆ្នាំ ជីវិតគឺនិយាយអំពីការសប្បាយ ដែលមនុស្សតិចណាស់ ដែលខ្វល់គិតពីអនាគត"៕
ប្រភព ៖ បរទេស / Knongsrok