បើមនុស្សស្រី ហៅអ្នកនូវ ឃ្លាទាំង ៣ នេះ​បញ្ជាក់ថា អ្នកពិសេសណាស់សម្រាប់នាង

ពេលដែលចូលចិត្ត ឬស្រលាញ់មនុស្សម្នាក់ ច្បាស់ណាស់មនុស្សម្នាក់នេះគ្មាននរណាអាចជំនួសបានឡើយ ស្របពេលនោះដែរ យើងក៏សង្ឃឹមផងដែលថា គេក៏គិតដូចយើងដែរ។ ពេលដែលមនុស្សស្រីមានអ្នកនៅក្នុងចិត្ត ហើយនាងនឹងសម្តែងអាការៈចេញមកឱ្យយើងដឹងថា នៅក្នុងចិត្តនាងកំពុងតែមានយើង អ្វីដែលគួរឱ្យកត់សម្គាល់ ពេលដែលនាងនិយាយជាមួយអ្នកដទៃ គឺមានការគួរសម តែពេលដែលនិយាយជាមួយយើងវិញ គឺបង្ហាញភាពទន់ភ្លន់ និងអារម្មណ៍ស្និទ្ធស្នាល់យ៉ាងខ្លាំង ដូច្នេះពេលដែលមនុស្សស្រីហៅអ្នកនូវនាមស័ព្ទ ៣ ខាងក្រោមនេះ តាមពិតទៅគេបានទុកអ្នកជាមនុស្សពិសេសនៅក្នុងចិត្តគេបាត់ទៅហើយ។

៣

១. មនុស្សល្ងង់

បើមនុស្សស្រីចូលចិត្តហៅអ្នកថា “មនុស្សល្ងង់” តាមពិតទៅអ្នកមិនមែនល្ងង់ដូចពាក្យនាងហៅនោះទេ គឺនាងចង់បង្ហាញពីអារម្មណ៍សិទ្ធិស្នាល និងការចូលចិត្តមកលើអ្នក អាចនិយាយបានថានាងចូលចិត្តចរិត ភាពស្មោះត្រង់ និងអាប្បកិរិយារបស់អ្នកជាដើម។

មានពេលខ្លះទៀតនាងហៅអ្នកថា “មនុស្សល្ងង់” នៅអាចបង្ហាញថា អ្នកបានប្រឹងប្រែងបង្ហាញចិត្តស្រលាញ់ចំពោះនាង ហើយនាងក៏អាចទទួលអារម្មណ៍ដឹងដែរ ជាពិសេសមានពេលខ្លះព្រោះតែនាងអ្នកសុខចិត្តខកខានរឿងផ្ទាល់ខ្លួនជាច្រើន ដើម្បីនាងសុខចិត្តបង្ហាញភាពឆោតល្ងង់ប្រាប់ទៅនាង។ ដោយសារតែក្តីស្រលាញ់មួយនេះ ទើបមនុស្សប្រុសក្លាយទៅជាល្ងីល្ងើ ជួនខ្លះខ្លួនជាមនុស្សរហ័សវាងវៃទេ តែពេលដែលបានជួបស្នេហាហើយក៏មិនដឹងបង្ហាញក្តីស្រលាញ់នោះចេញយ៉ាងដូចម្តេចដែរ។ ហើយនៅក្នុងពេលនេះ មនុស្សស្រីថាអ្នកល្ងង់ គីបានបង្កប់នូវអារម្មណ៍ដែលនាងបានទទួលពីអ្នក។

1

២. ដាក់រហ័សនាមឱ្យអ្នក

មានមនុស្សស្រីមួយចំនួន ចូលចិត្តដាក់រហ័សនាមឱ្យមនុស្សប្រុសណាស់ ដោយយោងតាមអត្តចរិត និងលក្ខណៈពិសេសរបស់គេ។ ហើយរហ័សនាមនេះទៀតសោត គឺគ្មាននរណាហៅអ្នកទេ មានតែនាងទេដែលហ៊ានហៅអ្នក ទង្វើររបស់នាងនេះបានបង្កប់នូវភាពហួងហែងនៅក្នុងនោះ។ ដូច្នេះសូមអ្នកកុំយល់ថាពេលដែលនាងដាក់ឈ្មោះអ្នកមិនពីរោះ ធ្វើឱ្យអ្នកអាម៉ាស់ តាមពិតទៅនាងចង់បង្ហាញពីអ្វីដែលខុសពីគេ និងភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរ។

ពេលខ្លះ យើងអាចមើលដឹងតាមរយៈ Messager ដែលនាងបាន Save ឈ្មោះរបស់អ្នក នេះក៏អាចបញ្ជាក់ដឹងពីចំណែករបស់អ្នកនៅក្នុងចិត្តនាងដែរ តាមពិតទៅរហ័សនាមដែលនាងដាក់ឱ្យនេះ វាមានប្រភពចេញមកពីការស្រលាញ់ និងការ Care ទៅវិញទេ។

2

៣. ឈ្មោះហៅក្រៅ

តាមពិតទៅឈ្មោះហៅក្រៅនេះភាគច្រើនមានតែក្រុមគ្រួសាររបស់អ្នកទេ ដែលហ៊ានហៅអ្នក វាបង្ហាញពីទំនាក់ទំនង និងភាពស្និទ្ធស្នាល តែបើមនុស្សស្រីម្នាក់នាងហ៊ានហៅឈ្មោះហៅក្រៅរបស់អ្នកដែលនោះ ច្បាស់ណាស់នៅក្នុងចិត្តរបស់នាងបានចាត់ទុកអ្នកជាសាច់ញាត្តិរបស់នាងហើយ ភាគច្រើនបើមនុស្សស្រីម្នាក់មិនហៅឈ្មោះពិតអ្នកទេ បែរជាហ៊ានហៅឈ្មោះហៅក្រៅរបស់អ្នកដូចអ្នកផ្ទះរបស់អ្នកដែលនោះ អាចនិយាយបានថានាងបានកំណត់តំណែងរបស់នាងនៅក្នុងចិត្តអ្នកបាត់ទៅហើយ ឬក៏អ្នកជាមនុស្សដែលសិទ្ធស្នាលជាងគេ នាងហៅអ្នកបែបនេះគិតចង់ទាញគន្លាតរបស់អ្នកទាំងពីរឱ្យកាន់តែស្និទ្ធស្នាលគ្នា។

បើមានមនុស្សស្រីហៅអ្នកដោយនាមស័ព្ទដែលបានរៀបរាប់ខាងលើនេះ ប្រហែលជាអ្នកអាចជួបនឹងឱកាសស្នេហាឆាប់ៗនេះហើយ ដូច្នេះបើអ្នកក៏ចាប់អារម្មណ៍អ្នកម្ខាងទៀតដែរនោះ សូមអ្នកកុំកំណាញ់បង្ហាញអារម្មណ៍របស់ខ្លួនឱ្យសោះ៕

អត្ថបទ ៖ បក្សី ទេព / Knongsrok