មនុស្សម្នាក់ ប្រែជាស្ងៀមស្ងាត់ ហេតុផលព្រោះ ទី១ គឺ ហត់នឿយនឹងបញ្ហាជីវិត ទី២ គឺឆ្អែតចិត្តនឹងយើងខ្លាំង

មានរឿងមួយដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នា ប្រសិនបើថ្ងៃណាមួយ មនុស្សដែលធ្លាប់ខ្វល់ខ្វាយពីយើង យកចិត្តទុកដាក់ចំពោះយើង ស្រឡាញ់យើងខ្លាំង តែងតែអភ័យឱ្យយើងគ្រ​ប់យ៉ាង តាមចិត្តយើងគ្រប់រឿង ហើយក៏ជាមនុស្សដែលតែងតែទុកយើងសំខាន់បំផុតចំពោះគេ​ នៅសុខៗ ស្រាប់តែគេប្រែប្លែកមិនដូចមុន ប្រែជាមនុស្សស្ងប់ស្ងាត់ លែងរអ៊ូ លែងរករឿង ហើយក៏លែងសួរនាំ ដេញដោល លែងឈ្លោះជាមួយនឹងយើង គេប្រែជាមនុស្សថ្មីម្នាក់ កុំបន្ទោសគេថាគេប្លែក កុំថាឱ្យគេលែងដូចមុន កុំរករឿងគេ ថាគេផ្លាស់ប្ដូរ តែសួរគេតែ ២ សំណួរបានហើយ ៖

283074332_402861765029098_3716177363898939632_n

១. តើមានរឿងអ្វីកើតឡើងចំពោះគេ? មានបញ្ហាអ្វីកើតឡើង ដែលធ្វើឱ្យគេរងសម្ពាធ និងប្រែជាស្ងប់ស្ងាត់បែបហ្នឹង?

២. តើខ្លួនយើងនេះ បានធ្វើអ្វីខុសចំពោះគេ? បានធ្វើអ្វីឱ្យគេអន់ចិត្តខ្លាំង រហូតដល់លែងនិយាយស្ដីបែបហ្នឹង?

មនុស្សដែលធ្លាប់តែស្រឡាញ់យើងខ្លាំង បារម្ភពីយើងគ្រប់រឿង យកចិត្តទុកដាក់នឹងយើងគ្រប់ពេល តែនៅសុខៗ គេស្រាប់តែស្ងាត់ លែងនិយាយស្ដី មិនមែនគេចង់បែបហ្នឹងទេ តែមានតែហេតុផលពីយ៉ាងប៉ុណ្ណោះ « ទី១ គឺ ហត់នឿយនឹងបញ្ហាជីវិត ទី២ គឺឆ្អែតចិត្តនឹងយើងខ្លាំង ទើបគេប្រែជាបែបហ្នឹង »

283123045_402861708362437_3375805455426599408_n

តាមពិតទៅ មនុស្សដែលធ្លាប់តែទុកយើងសំខាន់សម្រាប់គេ មនុស្សដែលតែងតែខ្វល់ខ្វាយពីយើង គេក៏ពិបាកនឹងធ្វើចិត្តដែរ នៅពេលដែលត្រូវរក្សាគម្លាតជាមួយនឹងយើង ត្រូវកាត់ចិត្ត ហើយព្យាយាមបំភ្លេចយើង តែគ្មានជម្រើស ព្រោះថា បញ្ហាជីវិតគេច្រើនពេក គេមិនអាចដោះស្រាយបាន ដូច្នេះ គេក៏មិនមានកម្លាំងឯណា មកតាមហួងហែង តាមទ្រ ផ្គាប់ចិត្តយើងបន្តដែរ។ មួយវិញទៀត អាចថាមកពីទង្វើយើងកន្លងមកនេះ បានធ្វើឱ្យគេមានអារម្មណ៍ថា ឆ្អែតចិត្តគ្រប់គ្រាន់ គេគ្មានតម្លៃនៅក្នុងក្រសែភ្នែកយើង ដូច្នេះហើយ ទោះបីជាគេនៅបន្ត ក៏គ្មានន័យអ្វីដែរ មានតែដើរចេញ ជាជម្រើសល្អបំផុត។

283178170_402861888362419_7758428387500776426_n

ជាក់ស្ដែងមែនទែនទៅ កន្លងមកនេះ គេបានធ្វើគ្រប់យ៉ាងដើម្បីយើងអស់ពីលទ្ធភាពហើយ ហើយយើងក៏ជាក្ដីសង្ឃឹមតែមួយគត់នៅក្នុងជីវិតគេ តែជាលទ្ធផល យើងតែងតែមើលរំលងគេ យើងតែងតែធ្វើជាបន្ទុក និងបន្ថែមសម្ពាធដល់ផ្លូវចិត្តគេ គេអាចនឹងមានបញ្ហាជីវិតច្រើន ហើយត្រូវយើងមិនទុកគេសំខាន់ យើងមិនដែលជឿជាក់ មិនដែលទុកចិត្ត រឹតតែមិនដែលឱ្យតម្លៃគេ មិនដែលផ្ដល់ក្ដីសង្ឃឹម និងកម្លាំងចិត្តអ្វីសោះដល់គេ នេះហើយជាមូលហេតុ ដែលធ្វើឱ្យគេប្រែជាមនុស្សម្នាក់ផ្សេងទៀត ប្រែជាមនុស្សស្ងៀមស្ងាត់ ដែលសូម្បីតែយើង ក៏មិនអាចយល់ពីគេបានដែរ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / Knongsrok ( ក្នុងស្រុករក្សាសិទ្ធ )

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: