ឧស្សាហ៍អស់កម្លាំងដោយមិនដឹងខ្លួន អាចបណ្តាលមកពីបញ្ហាទាំងនេះ

តើអ្នកដែលជួបប្រទះនឹងបញ្ហាអស់កម្លាំងគ្រប់ពេលទោះបីជាគេងបានគ្រប់គ្រាន់ដែរឬទេ? នេះគឺអាចបណ្តាលមកពីកត្តាផ្សេងៗដូចជាបញ្ហាដំណេក ការបាក់ទឹកចិត្ត ជំងឺទឹកនោមផ្អែមនិងបញ្ហាតំរងនោមជាដើម។ នេះគឺរាល់មូលហេតុដែលនាំឱ្យអ្នកមានអារម្មណ៍ថាអស់កម្លាំងគ្រប់ពេល៖

1

១.ខ្វះគ្រាប់ឈាមក្រហម

អ្នកដែលខ្វះគ្រាប់ឈាមក្រហមអាចនឹងជួបប្រទះនឹងបញ្ហាអស់កម្លាំងនេះញឹកញាប់។ កោសិកាគ្រាប់ឈាមក្រហមមានមុខងារក្នុងការដឹកនាំអុកសុីសែនទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ប្រសិនបើកង្វះកោសិកាឈាមក្រហមនេះ វានឹងនាំឱ្យអ្នកខ្សោយនិងបាក់កម្លាំង។

2

២.ជំងឺថប់ដង្ហើមពេលគេង

ការថប់ដង្ហើមនៅពេលគេងអាចនាំឱ្យរំខានដល់ដំណេកថែមទាំងអាចនាំឱ្យមានបញ្ហាសុខភាពផ្សេងៗទៀតដូចជាសម្ពាធឈាមឡើងខ្ពស់ ទឹកនោមផ្អែមនិងគាំងបេះដូង។ ជាទូទៅ មនុស្សពេញវ័យត្រូវបានគេតម្រូវឱ្យគេងរយៈពេល៨ម៉ោង។

3

៣.ទឹកនោមផ្អែម

រោគសញ្ញាចម្បងមួយនៃជំងឺទឹកនោមផ្អែមគឺភាពអស់កម្លាំង។ ប្រសិនបើអ្នកចាប់ផ្តើមដឹងថាខ្លួនឯងអស់កម្លាំងញឹកញាប់ជាងធម្មតា ចូរធ្វើការត្រួតពិនិត្យទៅលើជាតិស្ករក្នុងឈាមព្រោះវាអាចបណ្តាលមកពីជំងឺទឹកនោមផ្អែម។

4

៤.ជំងឺបាក់ទឹកចិត្ត

មនុស្សដែលមានជំងឺបាក់ទឹកចិត្តតែងគ្មានកម្លាំងចិត្តនិងកម្លាំងកាយធ្វើអ្វីសោះឡើយនិងសោះកក្រោះគ្រប់ពេល។ វាថែមទាំងនាំឱ្យប៉ះពាល់ដល់ដំណេកនិងរបបអាហារទៀតផង។

5

៥.ក្រពេញទីរ៉ូអ៊ីតមានបញ្ហា

ក្រពេញទីរ៉ូអុីតមានមុខងារក្នុងការបញ្ចេញអរម៉ូនផ្សេងៗដើម្បីបំពេញតម្រូវការក្នុងរាងកាយរួមទាំងមេតាបូលីស។ ប្រសិនបើប្រព័ន្ធមេតាបូលីសរបស់អ្នកចាប់ផ្តើមចុះខ្សោយនិងដំណើរការយឺតជាងមុន នេះអាចបណ្តាលមកពីក្រពេញទីរ៉ូអុីតមានបញ្ហា ដែលនាំឱ្យអ្នកតែងតែមានអារម្មណ៍ថាអស់កម្លាំង៕

6