ចង់បានស្បែកស្អាត កុំភ្លេចប្រើប្រាស់រមៀតធម្មជាតិ!

មនុស្សជុំវិញពិភពលោកបានប្រើប្រាស់រមៀតក្នុងការព្យាបាលជម្ងឺមួយចំនួនដូចជាជម្ងឺផ្តាសាយជាដើម ប៉ុន្តែតើអ្នកដឹងទេថារមៀតមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពស្បែករបស់អ្នក ដោយក្នុងនោះមានដូចជា៖

1

១.ជួយឲ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិ

រមៀតមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាក។ ដោយលក្ខណៈទាំងនេះហើយវាអាចផ្តល់អោយស្បែករបស់អ្នកភ្លឺថ្លា និងរលោងតាមបែបធម្មជាតិ។

2

២.រមៀតអាចព្យាបាលរបួសលើស្បែក

សារធាតុ Curcumin ដែលមាននៅក្នុងរមៀតអាចជួយឱ្យរបួសជាសះស្បើយលឿនដោយកាត់បន្ថយការរលាក និងអុកស៊ីតកម្ម។ វាក៏បន្ថយការឆ្លើយតបនៃរាងកាយរបស់អ្នកចំពោះរបួសសើរស្បែកផងដែរ។

3

៣.វាអាចជួយកាត់បន្ថយស្នាមមុន

រមៀតមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដែលអាចកំណត់គោលដៅរន្ធញើសរបស់អ្នក ធ្វើឱ្យស្បែកមានសភាពល្អប្រសើរ និងកាត់បន្ថយស្នាមមុនបានយ៉ាងល្អ។ រមៀតក៏ត្រូវបានគេស្គាល់ថាអាចកាត់បន្ថយស្នាមសង្វារផងដែរ។

4

៤.រមៀតអាចព្យាបាលកមរមាស់បាន

នៅក្នុងការសិក្សាដំបូងដែលធ្វើឡើងក្នុងប្រទេសឥណ្ឌាបានរកឃើញថា ការរួមបញ្ចូលគ្នានៃរមៀត និង neem ដែលជារុក្ខជាតិម្យ៉ាងរបស់ប្រទេសឥណ្ឌាគឺមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកមរមាស់ ដោយជម្ងឺកមរមាស់មួយនេះ ត្រូវបានគេស្គាល់ថាជាជំងឺដែលបង្កឡើងដោយមីក្រូទស្សន៍ដែលបន្សល់ទុកនូវកន្ទួលលើស្បែករបស់យើង៕

5

ប្រភព ៖ បរទេស