ប្រុសៗសួរខ្លួនឯងនូវសំណួរទាំងអស់នេះសិន មុននឹងចង់យកកូនស្រីគេមកធ្វើជាប្រពន្ធរបស់អ្នក

ភាគច្រើននៃប្រុសៗ ចង់រៀបការព្រោះហេតុផលចម្បងតែមួយគត់គឺ ខ្លាចមនុស្សស្រីម្នាក់នោះបានទៅអ្នកដទៃ តែមិនសូវខ្វល់ពីភាពជាប្ដី និងទំនួលខុសត្រូវទៅថ្ងៃមុខនោះឡើយ។

កុំចង់បាននាង ព្រោះតែខ្លាចនាងបានទៅគេ ព្រោះថាបើអ្នកបាននាងមក ទាំងអ្នកគ្មានការងារធ្វើច្បាស់លាស់ គ្មានប្រាក់ចំណូលត្រឹមត្រូវ គ្មានលទ្ធភាពផ្ដល់ក្ដីសុខ គ្មានសមត្ថភាពផ្ដល់ឱ្យនាងនូវអ្វីៗគ្រប់យ៉ាង គ្មានគោលជំហជីវិតរឹងមាំ អាចដឹកនាំជីវិតនាងបាន គ្មានភាពម្ចាស់ការ ក្នុងការមើលថែ ការពារនាងបាន កុំដណ្ដើមនាងពីឪពុកម្ដាយនាងអី កុំធ្វើឱ្យនាង មកពិបាក វេទនា ជាមួយនឹងភាពមិនច្បាស់លាស់ក្នុងជីវិតអ្នក។ ពេលខ្លះ អនាគតនាងអាចនឹងបានល្អ តែក៏ព្រោះភាពអាត្មានិយមមិនចេះគិតរបស់អ្នក បានទាញទម្លាក់ជីវិតមនុស្សស្រីម្នាក់ ធ្លាក់ក្នុងនរកទៅវិញ។

Cover Copy

បើអ្នកពិតចិត្តជាកូនប្រុស មានទំនួលខុសត្រូវ អ្នកត្រូវគិតដល់អនាគត គិតពីក្ដីសុខ និងភាពមានបានទៅថ្ងៃមុខ មិនមែនគិតត្រឹមក្ដីសុខ និងចំណង់តែមួយពេលនោះទេ។

ត្រូវចាំណាប្រុសៗ មុននឹងចង់បានប្រពន្ធ មុននឹងចង់រៀបការ អ្នកត្រូវគិតឱ្យដល់នូវចំណុចទាំងអស់នេះ ៖

- ត្រូវមានចំណេះដឹង និងជំនាញច្បាស់លាស់

- មានមុខរបរនឹងធឹង និងការងារប្រាកដប្រជា

- មានគោលជំហទៅថ្ងៃមុខត្រឹមត្រូវ

- មានបង្អែក ឬឫសគល់ជីវិតខ្លួនឯងជាមុនសិន

- មានមហិច្ឆតា និងអាចរកលុយបានដោយខ្លួនឯង មិនមែនលុយចាយត្រឹមមួយរស់ខ្លួនឯងទេ

- ច្បាស់ថា មិនពឹងអ្នកណា ដើម្បីឱ្យចិញ្ចឹមខ្លួន ជាពិសេសគឺ ឪពុកម្ដាយ និងមិនត្រូវទៅពឹងបងប្អូនរស់ឡើយ

- បើអាច គួរតែមានលុយ មានឡាន ជាពិសេស គឺមានផ្ទះជារបស់ខ្លួនឯង

- មិនគិតមិត្តភក្តិជាធំជាងក្រុមគ្រួសារ មិនសាវា អាចកាត់បន្ថយការដើរលេង និងធ្វើខ្លួនផ្ដេសផ្ដាសបាន

- មិនញៀនស្រី ស្រា និងល្បែង។

7e89e712673ae2c8af91fe49e49826a2

អ្នកត្រូវដឹងថា ការរៀបការ បង្កើតគ្រួសារវាអាចជារឿងងាយ តែការពិត ការប្រើជិវិតរួមជាមួយគ្នា វាមិនមែនស្រួលទេ ព្រោះយើងមិនមែននៅត្រឹមពីរនាក់ អ្នកត្រូវមានប្រពន្ធ មានកូនត្រូវរ៉ាប់រងបន្ត មានកូនត្រូវគិតអនាគតកូន កូនតូច កូនធំ គ្រប់យ៉ាងពុំមែនអាចលេងសើចបានទេ ចូរគិតឱ្យមែនទែន មុននឹងចង់បាននារីណាម្នាក់មករួមរស់ជាមួយ៕