ភ្នែករបស់យើងធ្វើការពេញមួយថ្ងៃ ហើយពេលវេលាតែមួយគត់ ដែលវាត្រូវការពេលសំរាកគឺនៅពេលយើងគេង។ ហើយខណៈពេលដែលភ្នែករបស់យើងមានសកម្មភាពពេញមួយថ្ងៃ យើងមានទម្លាប់ខុសឆ្គងខ្លះដែលធ្វើឱ្យភ្នែកយើងមានគ្រោះថ្នាក់។
មែនហើយទម្លាប់ទាំងនេះគឺមានជាទូទៅ ដោយធ្វើបាបយើងដោយប្រយោល។ គ្មាននរណាម្នាក់ក្នុងពិភពលោកទាំងមូល បាត់បង់ភ្នែកដោយជ្រើសរើសទេ វាតែងតែកើតឡើងដោយចៃដន្យ។ នៅទីនេះយើងបានបង្ហាញពីទម្លាប់រស់រវើកមួយចំនួននៃទម្លាប់ប្រចាំថ្ងៃ ដែលកំពុងធ្វើឲ្យភ្នែករបស់យើងមានគ្រោះថ្នាក់។
ខាងក្រោមនេះគឺជា ១២ទម្លាប់ដែលបំផ្លាញភ្នែករបស់អ្នក។ សូមព្យាយាមថែរក្សាភ្នែករបស់យើង មុនពេលវាមានបញ្ហា។
ការសម្លឹងមើលព្រះអាទិត្យ គឺជាគ្រោះថ្នាក់ជាក់ស្តែង។ វាធ្វើឱ្យខូចខាតដល់កែវភ្នែក នៅពេលដែលកាំរស្មីអ៊ុលត្រាវីយូអេសនៃព្រះអាទិត្យ ដែលវានឹងធ្វើឲ្យខូចខាតដល់ភ្នែក។ អ្នកគួរតែការពារភ្នែករបស់អ្នកពីកាំរស្មីយូវី។
ក្រៅពីជំងឺសួត វាអាចធ្វើឲ្យប៉ះពាល់ភ្នែកនាំឲ្យគ្រោះថ្នាក់ផងដែរ។ វាបន្ថយនូវសមត្ថភាពក្នុងការផ្តល់អាហាររូបត្ថម្ភគ្រប់គ្រាន់ និងអុកស៊ីសែនដល់ជាលិកាសាច់ដុំ និងជាពិសេសចំពោះជាលិកាភ្នែក។
ការសិក្សាមួយបានបង្ហាញថា គ្រឿងសំអាងចាស់ជាង ៣ខែគឺមិនល្អសម្រាប់ភ្នែកទេ។ ហើយមុនពេលតុបតែង អ្នកត្រូវតែតុបតែងមុខដោយប្រុងប្រយ័ត្ន និងហ្មត់ចត់។ សារធាតុគីមីដែលត្រូវបានរកឃើញនៅក្នុងត្របកភ្នែក ម៉ាស្ការ៉ា និងស្រមោលភ្នែកគឺមានគ្រោះថ្នាក់ខ្លាំងណាស់។
ប្រសិនបើភ្នែករបស់អ្នក កំពុងធ្វើឱ្យអ្នកមានការឈឺចាប់ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ។ ចូរកុំប្រើប្រាស់ថ្នាំបណ្តក់ភ្នែកមួយចំនួនដែលអ្នកមាននៅផ្ទះ។ ការប្រើប្រាស់ថ្នាំបណ្តក់ភ្នែកស្តង់ដារ មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ។
ការអានគឺប្រាកដជាទម្លាប់ល្អ ប៉ុន្តែមិនមែននៅពេលអ្នកស្ថិតនៅក្នុងរថយន្តដែលកំពុងធ្វើដំណើរទេ។ ការអាននៅក្នុងយានយន្តដែលកំពុងធ្វើចលនា នាំឱ្យមានភាពតានតឹងព្រោះវាត្រូវការ ការផ្តោតអារម្មណ៍ល្អដើម្បីអាន។
នេះគឺជារឿងគ្រោះថ្នាក់បំផុតមួយ ដែលមនុស្សជាច្រើនមិនដឹងពីហានិភ័យដែលនៅពីក្រោយវា។ ភ្នែកត្រូវការអុកស៊ីហ៊្សែន ហើយវាបញ្ឈប់ការផ្គត់ផ្គង់អុកស៊ីសែនថេរ នៅពេលយើងមានកញ្ចក់ភ្នែកអស់រយៈពេលយូរ។ ជាមួយនឹង contact lenses នៅពេលកំពុងដេកអ្នកក៏បង្កើនឱកាសនៃការឆ្លងជំងឺដទៃទៀត ដែលអាចបណ្តាលឱ្យមានបញ្ហាភ្នែកជាអចិន្ត្រៃយ៍។
ញីភ្នែកហាក់ដូចជាធម្មតាទេ ប៉ុន្តែវាគឺជាកំហុសធំបំផុត។ ការញីភ្នែកខ្លាំងពេកអាចធ្វើឱ្យខូចសរសៃឈាមនៅក្រោមត្របកភ្នែក។
របបអាហារដើរតួនាទីយ៉ាងសំខាន់សម្រាប់ភ្នែក។ ផ្លែឈើ និងបន្លែមួយចំនួនមានសារៈសំខាន់ សម្រាប់សុខភាពភ្នែកល្អបំផុត ជាពិសេសសម្រាប់វីតាមីន C និង E, ស័ង្កសី និងអាស៊ីតខ្លាញ់អូមេហ្គា៣។
ភ្នែករបស់អ្នកត្រូវការការសម្រាក ពីការផ្តោតអារម្មណ៍លើទូរស័ព្ទដៃ កុំព្យូទ័រ។ ប្រសិនបើអ្នកកំពុងធ្វើការ សូមរក្សាចម្ងាយឆ្ងាយរវាងភ្នែក និងអេក្រង់។ សម្រាក២០ វិនាទីបន្ទាប់ពីរាល់២០នាទីនៅពេលអាន ឬប្រើទូរស័ព្ទ។ ចូលសម្លឹងមើលទៅឆ្ងាយ ហើយត្រលប់ទៅសកម្មភាពរបស់អ្នកវិញ។
ការរងរបួសភ្នែកស្ទើរតែទាំងអស់ ដែលកើតឡើងនៅផ្ទះ គឺដោយសារតែមិនពាក់វ៉ែនតាសុវត្ថិភាព។ ត្រូវប្រាកដថាអ្នកពាក់វ៉ែនតាសុវត្ថិភាព នៅពេលដែលលាងសំអាតផ្ទះ ឬធ្វើការលើគម្រោងកែលម្អផ្ទះ។
ការទស្សនាខ្សែភាពយន្តពេញមួយថ្ងៃ ឬការមិនគេងពេញមួយយប់អាចធ្វើឱ្យភ្នែកអ្នកប្រឈមមុខនឹងបញ្ហា។ ជាការប្រសើរដែលអ្នកត្រូវគេង ឱ្យបានយ៉ាងហោចណាស់ ៧ម៉ោងជារៀងរាល់យប់ ពីព្រោះការខ្វះការគេងអាចធ្វើអោយភ្នែករបស់អ្នក អស់កំលាំងនៅព្រឹកបន្ទាប់។
មនុស្សជាច្រើនបានណែនាំឱ្យយើងលុបលាងជម្រះទឹកស្អាត នៅពេលយើងមានអារម្មណ៍ថាងងុយគេង ឬរោយភ្នែក ប៉ុន្តែការស្រាវជ្រាវលម្អិតបង្ហាញថា នេះអាចប៉ះពាល់ដល់ភ្នែករបស់អ្នក។ ទឹកភ្នែកគឺមានសារៈសំខាន់ដោយសារ តែវាមានជាតិខ្លាញ់ដើម្បីអោយរំអិលផ្ទៃ និងអេឡិចត្រូលីត្រដើម្បីរក្សា pH របស់ភ្នែក។
ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល