តើគួរធ្វើបែបណា នៅពេលដែលការសារភាពស្នេហ៍ ឬមនុស្សដែលយើងស្រឡាញ់ គេបដិសេធនឹងយើង

ជាការពិត នៅពេលដែលមាននរណាម្នាក់បដិសេធនឹងយើង ជាពិសេសគឺ ក្រាស់គេបដិសេធការស្រឡាញ់របស់យើង វាគឺជារឿងមួយដែលពិបាកនឹងទទួលយកបំផុត។ ប៉ុន្តែការពិតវានៅតែជាការពិត ទោះយើងធ្វើបាបចិត្តខ្លួនឯង មិនព្រមទទួលស្គាល់ការពិត ក៏មិនអាចកែប្រែអ្វីបានដែរ ផ្ទុយទៅវិញ បើយើងមិនព្រមទទួលស្គាល់ការពិតទេ នោះមានន័យថា យើងជាមនុស្សទន់ជ្រាយទៅវិញទេ។

វិធីសាស្ត្រដើម្បីតទល់ ឆ្លើយតបទៅនឹងការបដិសេធរបស់ក្រាស់ នោះគឺយើងត្រូវតែ បើកចិត្ត ព្រមទទួលស្គាល់ការពិត ត្រូវដឹងថា ជារឿងធម្មតាទេ ព្រោះអាចមិនមែនត្រឹមតែគេម្នាក់ដែលបដិសេធនឹងយើង ហើយក៏មិនមែនគ្រប់គ្នា សុទ្ធតែបដិសេធនឹងយើងនោះឡើយ ដូច្នេះហើយ ត្រូវរៀនទទួលស្គាល់ការពិត ជីវិតនេះ គឹវាបែបហ្នឹងឯង។

104459191_3192800077612566_8740181791558014889_n

ម្យ៉ាងវិញទៀត កុំធ្វើខ្លួនទន់ជ្រាយ កុំខ្លាចនឹងការប្រឈមមុខជាមួយនឹងគេ កុំចេះតែគេចមុខពីគេ ព្រោះតែភាពអៀនខ្មាស កុំបង្ហាញឱ្យគេដឹងថា យើងបាក់ទឹកចិត្ត ឬអស់សង្ឃឹម ព្រោះតែការបដិសេធរបស់គេឱ្យសោះ ព្រោះបើយើងបង្ហាញពីភាពទន់ជ្រាយឱ្យគេបានឃើញ នោះគេរឹតតែគ្មានអារម្មណ៍ថាស្ដាយស្រណោះ ព្រោះតែបាត់បង់យើង។ លើសពីនេះ ត្រូវធ្វើខ្លួនឱ្យមានភាពរីករាយ ស្រស់ស្រាយ ព្រោះជីវិតនេះ យើងត្រូវតែស្រស់ថ្លាជានិច្ច ត្រូវចាំថា ទោះមនុស្សខ្លះបញ្ចប់ទំនាក់ទំនងជាមួយយើង ទោះមនុស្សខ្លះ បដិសេធនឹងយើង ទោះមនុស្សខ្លះ គ្រាន់តែដើរឆ្លងកាត់ជីវិតយើងក៏ពិតមែន តែជាក់ស្ដែង ជីវិតយើងនៅតែបន្ត ដូច្នេះហើយ កុំអស់សង្ឃឹម និងចុះចាញ់ឱ្យសោះ ជួនកាល គេបដិសេធយើងនៅពេលនេះ ក៏ព្រោះតែគេមើលមិនឃើញពីគុណសម្បត្តិរបស់យើង ដូចពាក្យគេថា មនុស្សមិនស្គាល់ទំនិញល្អ ដូច្នេះហើយ យើងត្រូវតែធ្វើខ្លួនឯងឱ្យមានតម្លៃ ថ្ងៃណាមួយ គេប្រាកដជាព្រមទទួលស្គាល់ការពិតពីយើងវិញម្ដង៕

103456965_3192800120945895_92189103934255930_n

104076287_3192800157612558_429209923250225525_n

អត្ថបទ ៖​ ភី អេក

ក្នុងស្រុករក្សាសិទ្ធ