អាថ៌កំបាំង ‘រាងដូចនាឡិកាខ្សាច់’ របស់នារីជនជាតិវៀតណាម ម្ចាស់ចង្កេះតូចតែ ១៨ អ៊ីញ ធ្វើឲ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គម

នាងមានថាឈ្មោះ An Ky ដែលមានចង្កេះត្រឹមតែ ៤៦ សង្ទីម៉ែត្រ ឬប្រហែល ១៨.១ អ៊ីញប៉ុណ្ណោះ បច្ចុប្បន្ននាងមានអាយុ ២៦ ឆ្នាំ និងមានទំងន់ត្រឹមតែ ៣៧ គីឡូក្រាម ។

Screenshot_8

An Ky បាននិយាយថា នៅពេលនាងមានអាយុ ១៨ ឆ្នាំ មានទំហំចង្កេះជាង ៦០ សង្ទីម៉ែត្រ (២៣,៦ អ៊ីញ) និងមានប្រហែល ៥០ គីឡូក្រាម និងដូច្នេះនាងក៏សំរេចចិត្តផ្លាស់ប្តូរខ្លួនឯង។

Small Waist

នាងចាប់ផ្តើមដោយកាត់បន្ថយការទទួលទានអាហារ ពីដើមធ្លាប់បរិភោគអាហារ ៣ ពេល ត្រូវបានកាត់បន្ថយមកជា បរិភោគតែមួយពេលក្នុងមួយថ្ងៃ ថ្ងៃខ្លះអាចឈានដល់ ២ ថ្ងៃទើបហូបម្តង ។ រីឯអាថ៌កំបាំងសំខាន់មួយទៀតគឺ នាងតែតែ ពាក់ហ្គែនរឹតជុំវិញចង្កេះរបស់នាងជារៀងរាល់ថ្ងៃ ហើយនាងនឹងដោះវាចេញតែពេលគេងប៉ុណ្ណោះ ។

Screenshot_4

ជាការពិតណាស់ សម្រាប់ការបង្អត់អារហារដូច្នេះ វាពិតជាអាចប៉ះពាល់ដល់សុខភាព និងអវយវផ្នែកខាងក្នុង តែនាង An Ky បានបែរជានិយាយថា នាងបរិភោគតែអាហារប្រភេទបន្លែ សាច់ទ្រូងមាន់ និងផ្លែឈើ ។ ហើយរយៈពេល ២ ឆ្នាំមកនេះ នាងមិនដែលបរិភោគ អាហារមានជាតិម្សៅទេ ដូច្នេះនាងប្រាកដចិត្តណាស់ ថា រាងកាយរបស់នាងមានសុខភាពល្អ មិនមានរោគសញ្ញានៃជំងឺណាមួយគួរឲ្យបារម្ភឡើយ ។

Screenshot_3

តែអ្វីដែលជាបញ្ហាសម្រាប់នាងពេលនេះគឺមិនមែនទាក់ទងនឹងសុខភាពទេ ព្រោះនាងពិបាកស្វែងរកខោសម្រាប់ស្លៀកទៅវិញទេ ។

តែទោះយ៉ាងណា តាមរយៈវិធីសាស្រ្តនេះ មានអ្នកអ្នកលេងអ៊ីនធឺណិតជាច្រើន មិនសូវជាគាំទ្រនាងនូវអ្វីដែលនាងធ្វើប៉ុន្មានទេ ។

Screenshot_6

មានមតិភាគច្រើនបានលើកឡើងថា រាងរបស់នាងខុសប្លែកពីធម្មតាពេក ខណៈពេលដែលអ្នកខ្លះនិយាយថា មានចង្កេះតូចបែបនេះ វាអាចប៉ះពាល់ដល់សរីរាង្គខាងក្នុងរយៈពេលវែង ៕

S 1

ប្រភព: odditycentral, Thuý Nga Entertainment/ Knongsrok