តើអ្នកមានញាណទី ៦ អត់? តើក្រសែចិត្តអ្នកខ្លាំងប៉ុណ្ណា? តោះទៅតេស្តមើល ដើម្បីដឹងថា អ្នកមានជំនាញពិសេសនេះឬអត់

កុំទាន់គិតថា វាគ្រាន់តែជារឿងមិនអត់ប្រយោជន៍ វាមានតែនៅក្នុងខ្សែភាពយន្តប៉ុណ្ណោះ! ដោយសារតែនៅក្នុងជីវិតពិតយើងអាចមានញាណទី ៦ វាអាស្រ័យលើថា តើវាខ្លាំងប៉ុណ្ណា? ហើយវាមិនតែងតែមានអ្នកឃើញខ្មោច និងវិញ្ញាណ ដូចជាពេលអ្នកទៅកន្លែងណាមួយជាលើកដំបូងនោះទេ ប៉ុន្តែយើងបែរជាមានអារម្មណ៍ថាស្គាល់កន្លែងនោះទៅវិញ ។ ឬបើមានអ្នកណាកុហក អ្នកតែងតែអាចចាប់បាន នេះហើយជាអារម្មណ៍ទី ៦ ឬញាណទី ៦ ។ ដូច្នេះយើងទៅតេស្តមើល ថាតើអ្នកមានអារម្មណ៍ទី ៦ ខ្លាំងប៉ុណ្ណា?

1540398

កម្រងសំណួរ តើអ្នកមានក្រសែចិត្តឬអត់ទេ?

១. បើមីងរបស់អ្នក បានបាត់កូនសោរ បន្ទាប់មកសុំឱ្យអ្នកជួយខ្ញុំរក តើអ្នកនឹងរកឃើញទេ?

ក. កូនសោត្រូវបានរកឃើញស្ទើរតែភ្លាមៗ អ្នកតែងតែទាយដឹងពីកន្លែងរបស់វា

ខ. ស្វែងរកបន្ទប់នីមួយៗ ដោយស្ងប់ស្ងាត់ រហូតដល់ទីបំផុតក៏រកឃើញ

គ. ជ្រែកដី រកពេញផ្ទះទាំងមូលនៅតែរកមិនឃើញ

២. ចំណាប់អារម្មណ៍ដំបូងរបស់អ្នកចំពោះនរណាម្នាក់ជារឿយៗ វានឹងបញ្ចប់ដោយ…

ក. ដូចការរំពឹងទុក! ខ្ញុំមើលមនុស្សមិនដែលខុសឡើយ

ខ. ក៏ល្មមៗអាចស្មានដឹង អាចមានខុសខ្លះ ប៉ុន្តែភាគច្រើននោះគឺដូចអ្វីដែលខ្ញុំបានគិត

គ. ខ្ញុំមិនដែលមើលមនុស្សត្រូវម្តងណា! មនុស្សដែលគិតថាល្អ ត្រលប់មកជាធ្វើបាប រីឯមនុស្សដែលយើងគិតថាមិនល្អ បែរជាមិនអី

៣. ចុងក្រោយបំផុតដែលអ្នកបានទិញកាដូសម្រាប់នរណាម្នាក់ តើគាត់មានប្រតិកម្មយ៉ាងដូចម្តេច?

ក. អូហូ! ខ្ញុំចង់បានយូរហើយ ម៉េចដឹងថាខ្ញុំចូលចិត្តវា?

ខ. ស្អាតណាស់ សូមអរគុណ

គ. ដូចជា មិនគួរលំបាកទៅទិញវាសម្រាប់ខ្ញុំទេ

៤. នៅពេលមានអ្វីធ្ងន់ធ្ងរកើតឡើងចំពោះមនុស្សនៅជុំវិញអ្នក ឧទាហរណ៍មិត្តម្នាក់ត្រូវបានផ្អាក់ពីសាលា ឬនរណាម្នាក់របួស ប្រតិកម្មរបស់អ្នកគឺ...

ក. វាហាក់ដូចជាអ្នកដឹងរួចហើយ ប្រហែលជាអ្នកបានព្យាយាមដាស់តឿនពួកគេផងដែរ

ខ. ភ្ញាក់ផ្អើលបន្តិច អ្នកមានអារម្មណ៍ថាធ្លាប់ដឹងខ្លះៗពីព្រឹត្តិការណ៍នេះ តែមិននឹកស្មានថាវាកើតឡើងទេ

គ. តក់ស្លុត ដកដង្ហើមញាប់ៗ តើនេះមានអ្វីកើតឡើង? ខ្ញុំមិនដែលគិតថា វានឹងក្លាយជាបែបទេ

៥. អ្នកមានអារម្មណ៍ថាធ្លាប់ស្គាល់កន្លែងណាមួយ ទោះបីជាអ្នកបានទៅទីនោះជាលើកដំបូងក៏ដោយ?

ក. ញឹកញាប់ណាស់! ហើយអ្នកថែមទាំងអាចរៀបរាប់ពីកន្លែងនោះយ៉ាងច្បាស់ទៀតផង

ខ. ធ្លាប់មានអារម្មណ៍ចម្លែកៗ ជាមួយកន្លែងណាមួយ ប៉ុន្តែគ្មានអ្វីច្បាស់លាស់ទេគ្រាន់តែដឹងៗ

គ. ខ្ញុំបានឃើញវានៅលើទូរទស្សន៍ ហេតុអ្វីមិនអាចចងចាំបាននោះ

៦. សុបិនរបស់អ្នកជារឿយៗគឺ...

ក. សុបិន្តច្បាស់ និងចងចាំយ៉ាងលម្អិតភាគច្រើន ពេលខ្លះវាថែមទាំងក្លាយជាការទស្សន៍ទាយហេតុការណ៍ទុកមុនទៀតផង

ខ. វាជារូបភាពព្រាលៗ មិនច្បាស់លាស់ពេកទេ ពេលខ្លះភ្ញាក់ឡើងអាចចាំមិនបាន លុះដល់ពេលជួបហេតុការណ៍នោះ ខ្ញុំក៏មានអារម្មណ៍ថាដូចធ្លាប់ដឹង រកប្រាប់មិនត្រូវ

គ. អូយ! ជាសុបិនឆ្កួតៗ វាដូចជាធ្លាក់ចូលក្នុងរឿងមួយ ដែលមានសកម្មភាពការផ្សងព្រេង និងស្នេហាលាយឡំជាមួយគ្នា

៧. ភាពយន្តចំនួន ៣ ខាងក្រោមនេះ តើអ្នកចង់មើលមួយណាជាងគេ?

ក. ភាពយន្តអាថ៌កំបាំង មានមនុស្សអច្ឆរិយៈអស្ចារ្យ មានអំណាចពិសេស ត្រូវបានដេញចាប់តាមដោយអង្គភាពផ្សេងៗ

ខ. ភាពយន្តភ័យរន្ធត់ លាយជាមួយវេជ្ជសាស្ត្រ និងអាថ៌កំបាំង

គ. ភាពយន្តរវើរវាយ ដំណើរផ្សងព្រេងនៅក្នុងពិភពបីសាច

 

សូមមើលចម្លើយរបស់អ្នក

ភាគច្រើនឆ្លើយចម្លើយ ក (តបចម្លើយ ក ចាប់ពី ៤ ឡើងទៅ)

អារម្មណ៍ទី ៦ ឬញាណទី ៦ ខ្លាំង

Magic 4495623_1280

អ្នកមានអំណាចចិត្តសាស្ត្រច្រើនណាស់ ដែលអ្នកនឹកស្មានមិនដល់ ពេលខ្លះអ្នកសឹងមិនដឹងថាខ្លួនមានសមត្ថភាពអស្ចារ្យម្លឹងផង ។ ទេពកោសល្យនេះអាចជួយអ្នកដឹងពីព្រឹត្តិការណ៍ និង ទស្សន៍ទាយបានត្រឹមត្រូវ ដូច្នេះហើយ យើងសង្ឃឹមថាអ្នកនឹងមិនប្រើទេពកោសល្យនេះ ដើម្បីធ្វើរឿងអាក្រក់ទេ ។

ភាគច្រើនឆ្លើយចម្លើយ ខ (តបចម្លើយ ខ ចាប់ពី ៤ ឡើងទៅ)

ប៊ិះប៊ិះ! ស្ទើរតែមានញាណទី ៦ ហើយ

2467788 Bigthumbnail

អ្នកមានសមត្ថភាពធ្វើការស្មានបានខ្លះៗ ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ដើម្បីយកវាចេញមក សម្រាប់ការប្រើប្រាស់បានច្រើនទេ អ្នកគ្រាន់តែតែស៊ាំជាមួយព្រឹត្តិការណ៍ ឬទីកន្លែងនោះ ដែលពេលខ្លះ វាអាចជួយអ្នកឱ្យរួចផុតពីគ្រាដ៏អាក្រក់បានផងដែរ។

ភាគច្រើនឆ្លើយចម្លើយ គ (តបចម្លើយ គ ចាប់ពី ៤ ឡើងទៅ)

អ្នកជាមនុស្សសាមញ្ញ មិនមានញាណទី ៦ ទេ

Fantasy 4033796_960_720

អ្នកគឺជាមនុស្សធម្មតា ដែលមិនមានញាណទី ៦ ទេ នោះគឺដោយសារតែអ្នកមិនជឿលើវា ឬប្រហែលដោយសារតែអ្នកខ្លាចអាថ៌កំបាំងខ្លាំងពេក។ ពេលខ្លះវាត្រូវបានគេចាត់ទុកថា អ្នកជាមនុស្សមានសំណាង ដែលបានរស់នៅក្នុងជីវិតធម្មតា ដឹងពីអ្វីដែលគួរដឹង និងធ្វើឱ្យបានល្អបំផុតជារៀងរាល់ថ្ងៃ នោះគឺគ្រប់គ្រាន់ហើយសម្រាប់អ្នក ៕

ប្រភព៖ Knongsrok