តើអ្នកចូលចិត្តនៅបន្ទប់មួយណា នៅក្នុងផ្ទះ? រើសមួយដែលអ្នកចូលចិត្តបំផុត ដើម្បីដឹងពីខ្លួនឯងឲ្យកាន់តែច្បាស់

មកទាយទម្លាប់របស់អ្នក តាមរយៈបន្ទប់ដែលចូលចិត្តនៅ ទៅមើលថា តើបន្ទប់ដែលអ្នកចូលចិត្តនៅ នឹងបង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់អ្នក?

១. បន្ទប់គេង

1585408925_484862c2a3f281c8e9d283727af474da

អ្នកមានការស្រមើលស្រមៃខ្ពស់ ហើយមានបុគ្គលិកលក្ខណៈរីករាយ អ្នកជឿលើស្នេហាពិត ប៉ុន្តែមុននឹងអ្នករកឃើញស្នេហាពិត អ្នកប្រហែលជារីករាយនឹងការចែចង់ឆ្អែតហើយ ។

អ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សបាន តាមវិធីដែលអ្នកនិយាយ ហើយក៏មានមនុស្សមួយចំនួនច្រណែននឹងអ្នកដែរ ។

២. បន្ទប់ទទួលភ្ញៀវ

W644.jpeg 9

អ្នកពិតជាចូលចិត្តចូលសង្គម និងរួសរាយរាក់ទាក់ណាស់ នៅពេលណាដែលមានឱកាសអ្នកនឹងជួយអ្នកដទៃ។ ជានិច្ចជាកាល អ្នកមិនដែលបដិសេធការទទួលខុសត្រូវឡើយ ហើយអ្នកពិតជាចូលចិត្តភាពជាអ្នកដឹកនាំផងដែរ តែអ្នកជាមនុស្សចិត្តទូលាយណាស់ ។

៣. បន្ទប់ទទួលទានអាហារ

Shutterstock_627662975

អ្នកគឺជាអ្នកអភិរក្សនិយម មានការប្រុងប្រយ័ត្នខ្ពស់ មិនភ័យស្លន់ស្លោក្នុងគ្រាអាសន្ន លើសពីនេះអ្នកជាមនុស្សចិត្តទូលាយ និងចូលចិត្តធ្វើជំនួញ ប៉ុន្តែអ្នកនៅតែចង់មានពេលវេលានៅម្នាក់ឯង ដើម្បីផ្តោតអារម្មណ៍លើការងារផ្ទាល់ខ្លួនដែរ ។

៤. បន្ទប់ទឹក

Image_35634810 4144 11e7 8608 Df2d3fdaaea1

អ្នកយកចិត្តទុកដាក់ថែរក្សាខ្លួនឯងបានយ៉ាងល្អ ហើយអ្នកក៏យកចិត្តទុកដាក់អំពីសុខភាពដែរ ប្រសិនបើអ្នកឮដំណឹងអំពីជំងឺថ្មីណាមួយ អ្នកនឹងចាប់ផ្តើមកត់សម្គាល់ពីរោគសញ្ញារបស់អ្នកភ្លាមៗ ដែលពេលខ្លះអាចរំខានផ្លូវចិត្តដែរ តែទោះយ៉ាងណាក៏ដោយ អ្នកមិនដែលមើលពិភពលោកក្នុងផ្លូវអាក្រក់ឡើយ ។

៥. ផ្ទះបាយ

Download.jpeg 5

អ្នកជាមនុស្សងាយៗ សាមញ្ញៗ និងមិនគិតតែពីខ្លួនឯងទេ អ្នកសប្បាយចិត្តបំផុតនៅពេលមើលថែអ្នកដទៃ ។ តែពេលខ្លះអ្នកអាចមានអារម្មណ៍ឆេវឆាវបន្តិចដែរ ប៉ុន្តែអ្នកពូកែធ្វើឱ្យអ្នកដទៃមានសេចក្តីសុខ ពេលនៅក្បែរអ្នក ហើយពួកគេតែងតែសុំយោបល់ពីអ្នកនៅពេលមានបញ្ហា ។

៦. យ៉រមុខផ្ទះ

Terrace Idea 12 620x446

អ្នកស្រឡាញ់សេរីភាព ហើយស្អប់ការកៀបសង្កត់ខ្លាំងបំផុត អ្នកចង់ដើរចេញពីទម្លាប់ដដែលៗ ហើយអនុញ្ញាតឱ្យការស្រមើលស្រមៃរបស់អ្នកដឹកនាំជីវិត លុះនៅពេលអ្នកត្រូវការបញ្ចូលថាមពលឲ្យខ្លួនឯង អ្នកនឹងចង់ទៅសមុទ្រ ឬព្រៃ ។

៧. បន្ទប់ធ្វើការងារ

จุดมุมทำงานเล็กๆ (1)

អ្នកយកចិត្តទុកដាក់ចំពោះជីវិត ហើយចង់ឱ្យអ្វីៗមានសណ្តាប់ធ្នាប់ អ្នកមានមោទនភាពនិងមានបុណ្យស័កិ្ត អ្នកនឹងមិនចូលចិត្តត្រូវគេសើចចំអក ឬមាក់ងាយទេ លើសពីនេះអ្នកគឺជាអ្នកស្តាប់ដ៏ល្អម្នាក់ ទោះបីជាអ្នកមិនយល់ស្របនឹងអ្វីដែលអ្នកដទៃគិតក៏ដោយ។

៨. គ្មានបន្ទប់ដែលចូលចិត្ត

800028

អ្នកយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញអ្នកជាជាងសម្ភារៈ អ្នកចូលចិត្តជួយអ្នកដទៃ និងយកចិត្តទុកដាក់ចំពោះគ្រួសារ ធ្វើឱ្យពួកគេស្រឡាញ់អ្នកខ្លាំង ៕

ប្រភព៖ Knongsrok