ទៅដឹងពីចរិតលក្ខណៈរបស់ណាស់ តាមរយៈការជ្រើសរើសមនុស្សនៅក្នុងរូបម្នាក់ដែលអ្នកគិត ឆោតបំផុតនៅក្នុងរូបភាពនេះ ។ ការធ្វើតេស្តនេះនឹងបញ្ជាក់ពីនសតិសម្បជញ្ញៈ (ស្មារតី និងសេចក្ដីដឹងខ្លួន) ឬចំណុចខ្លាំង ចំណុចខ្សោយ ដែលកប់ជ្រៅនៅក្នុងខ្លួនរបស់អ្នកគឺបែបណា ?
សំណួរ
តើអ្នកគិតថា មនុស្សនៅក្នុងរូបនេះ ម្នាក់ណាដែលមើលទៅ "ឆោត" ជាងគេបង្អស់?
សូមទៅមើលរបស់អ្នក
បុគ្គលទី 1៖ អ្នកកើតមកដើម្បីក្លាយជាអ្នកដឹកនាំ
ដូច្នេះវាមិនចម្លែកទេដែលនៅជុំវិញអ្នក នឹងមានមនុស្សមករកឲ្យអ្នកជួយ ម្យ៉ាងវិញទៀត អ្នកជាមនុស្សចូលចិត្តចូលសង្គម ពូកែទ្រឹស្តី និងមានមិត្តភក្តិច្រើន ប៉ុន្តែនោះមិនបានបន្ថយភាពរឹងចចេសរបស់អ្នកទេ។ លើសពីនេះ អ្នកមិនសូវជាចេះអត់ធ្មត់ និងហើយឆាប់សម្រេចចិត្តណាស់ យល់ល្អអ្នកគួរព្យាយាមរក្សាចិត្តឲ្យស្ងប់ និងមានសមាធិឲ្យបានច្រើនជាងនេះ ។
បុគ្គលទី ២៖ អ្នកជាមនុស្សមានចិត្តល្អ
ភាពចិត្តល្អរបស់អ្នក ពេលខ្លះត្រូវបានអ្នកផ្សេងបោកប្រើ ខនេះសុំឱ្យអ្នកគិតអំពីវាហើយបង្កើននិងការប្រុងប្រយ័ត្នបន្តិច។ អ្នកគឺជាមនុស្សត្រង់ មានចិត្តសប្បុរស តែងតែជួយយកអាសារអ្នកដទៃ ដោយការអាណិតអាសូរ តែពេលខ្លះវាបែរជាមានមនុស្សចូលចិត្តឆ្លៀតឱកាសយកភាពល្អរបស់អ្នកមកធ្វើបាបអ្នកទៅវិញ ។ ថីឯចំណុចមួយទៀតដែលអ្នកគួរកែតម្រូវនេះគឺ អ្នកចូលចិត្តបញ្ជូនបន្ទុក និងការទទួលខុសត្រូវផ្ទាល់ខ្លួនទៅឲ្យអ្នកដទៃ ព្រោះវាអាចធ្វើឲ្យអ្នករងគ្រោះបាន ។
បុគ្គលទី ៣៖ អ្នកគឺជាមនុស្សពូកែស្រមៃ
ប៉ុន្តែក្តីសុបិន្តរបស់អ្នក មិនមែនជាសុបិនធម្មតាទេ វាជាសុបិនដែលអ្នកខិតខំធ្វើឱ្យវាកើតឡើងពិត ហើយបើទោះបីជាមនុស្សនៅជុំវិញអ្នកឃើញថា អ្នកមិនអាចជោគជ័យទេ ប៉ុន្តែអ្នកនៅតែជឿជាក់លើខ្លួនឯង ហើយតែងតែខិតខំធ្វើឱ្យសុបិននោះក្លាយជាការពិតឲ្យទាល់តែបាន ។
បុគ្គលទី ៤៖ អ្នករឹងមាំ និងយុត្តិធម៌
អ្នកតែងតែមានទស្សនៈថ្មីៗក្នុងការងារ ថែមទាំងពូកែច្នៃប្រឌិតទៀតផង តែមនុស្សជាច្រើនបែរជាគិតថាអ្នកជ្រុលនិយម ដោយសារតែពួកគេមិនយល់ពីអ្វីដែលអ្នកគិត តែទោះយ៉ាងណានៅពេលអ្នកធ្វើអ្វីមួយ សូមបង្កើនការប្រុសប្រយ័ត្ន និងពិចារណាឱ្យបានល្អសិន ដើម្បីបញ្ជាក់ឲ្យបានថា អ្នកមិនមែនជាមនុស្សជ្រុលនិយមដូចការគិតរបស់គេទេ ៕
ប្រភព៖ Brightside/ Knongsrok