តេស្ដចិត្តសាស្ត្រ ដឹងពីជម្រៅចិត្តអ្នក “ខ្លាច” អ្វីបំផុត? ទៅអានចម្លើយ ជាមួយរូបដែលអ្នកឃើញដំបូងបង្អស់ ដៃ កប៉ាល់លិច ឬមុខ?

ថ្ងៃនេះយើងមានរូបភាព ដែលអាចបញ្ជាក់ថា  តើការភ័យខ្លាចដ៏ជ្រាលជ្រៅរបស់អ្នកគឺជាអ្វី?  តោះសាកល្បងជាមួយការធ្វើតេស្តនេះ ដើម្បីដឹងថាតើវានឹងឆុតប៉ុណ្ណា?

សំណួរ

Screenshot_20210811 153206_Samsung Internet

សូមមើលរូបភាពខាងក្រោម បន្ទាប់មកឆ្លើយអ្វីដែលអ្នកឃើញនៅក្នុងរូបភាពនេះមុនគេបង្អស់ បន្ទាប់មកទៅអានចម្លើយខាងក្រោមនេះ ៖

អ្នកឃើញរូបភាពដៃ

Screenshot_20210811 155216_Gallery

ប្រសិនបើអ្នកឃើញរូបដៃដំបូងបង្អស់ មានន័យថា នៅក្នុងជម្រៅចិត្តរបស់អ្នកមានជំនឿក្នុងផ្លូវងងឹត ហើយខ្លាចអាថ៌កំបាំង ជាអ្វីៗដែលវិទ្យាសាស្ត្រមិនអាចបញ្ជាក់បាន ដូចជាវិញ្ញាណ ច្បាប់កម្មផល វាសនា ជោគជតាជាដើម ។

រូបកប៉ាល់លិច

1_KvBdieOH02NQ2fc0r8YZ1Q.jpeg

ប្រសិនបើអ្នកឃើញកប៉ាល់លិច មានន័យថា អ្វីដែលអ្នកឱ្យតម្លៃ ហើយអ្វីដែលអ្នកខ្លាចបំផុតនោះគឺ ខ្លាចបាត់បង់មនុស្សសំខាន់ពីក្នុងជីវិតរបស់អ្នក ។ អ្នកនឹងមិនអាចទទួលយកបានទេ ប្រសិនបើគ្រួសារសាច់ញាតិ គូស្នេហ៍ ឬបងប្អូនរបស់អ្នកឃ្លាតឆ្ងាយពីខ្លួន ឬបាត់លែងទាកទង់មកអ្នក។ ព្រោះសម្រាប់អ្នក ពួកគេគឺជាជំរកដ៏មានន័យ ហើយប្រសិនបើនរណាម្នាក់បានលាចាកលោក អ្នកនឹងពិបាកក្នុងការធ្វើចិត្តខ្លាំងណាស់ ។

រូបភាពមុខរបស់មនុស្ស

Screenshot_20210811 155208_Gallery

ប្រសិនបើរូបដំបូងដែលអ្នកឃើញគឺជាមុខរបស់មនុស្ស មានន័យថាក្នុងជម្រៅចិត្តរបស់អ្នកគឺភ័យខ្លាចជំងឺឈឺស្កាត់ នឹងមកឆក់យកជីវិតអ្នក និងមនុស្សជុំវិញខ្លួន ។ អ្នកមានអារម្មណ៍តក់ស្លុតដែលឃើញនរណាម្នាក់រងទុក្ខដោយសារជំងឺ ហើយខ្លាចថាថ្ងៃណាមួយខ្លួននឹងជួបរឿងបែបនោះដែរ ៕

ប្រភព៖ Knongsrok