បុរសណាដែលទទួលបានរបស់ដ៏វិសេសទាំង ៣ នេះពីមនុស្សស្រី មានន័យថា នាងស្រឡាញ់អ្នកលើសពីអ្វីទាំងអស់ អ្នកសំខាន់ខ្លាំងបំផុតនៅក្នុងចិត្តរបស់នាង ដូច្នេះហើយ កុំធ្វើឱ្យនាងខកចិត្ត ឈឺចាប់ឱ្យសោះ។
១. តែងតែប្រាប់រាល់គំនិត និងអាថ៌កំបាំងតិចតួចរបស់នាង
មនុស្សគ្រប់រូបមានអាថ៌កំបាំងផ្ទាល់ខ្លួន។ ប៉ុន្តែប្រសិនបើមនុស្សស្រីម្នាក់នាងប្រាប់អ្នកពីអ្វីដែលនាងគិត ដោយមិនលាក់បាំងអ្វីទាំងអស់ វាបង្ហាញថានាងទុកចិត្ត និងស្រលាញ់អ្នកខ្លាំងណាស់។ នៅពេលនេះ អ្នកត្រូវចេះឱបនាងឱ្យជាប់ ហើយនិយាយពាក្យផ្អែមល្ហែម ជាមួយនឹងការសន្យាអំពីអនាគតរបស់អ្នកផងដែរ។
២. រឿងតូចតាចក្នុងជីវិត
ស្ត្រីតែងតែមិនចង់លាក់បាំងអ្វីពីគូស្នេហ៍របស់ពួកគេឡើយ។ សញ្ញាដែលថាមនុស្សស្រីពិតជាស្រលាញ់អ្នក គឺនាងនឹងប្រាប់អ្នកអំពីរឿងតូចៗក្នុងជីវិត ដូចជាការទិញឧបករណ៍ផ្ទះបាយ ស្បែកជើង កាបូប ឬការសម្រេចចិត្តធំៗ ដូចជាការទិញរថយន្ត ឬការផ្លាស់ប្តូរការងារដើម។ នាងនឹងចង់ពិភាក្សាអ្វីមួយ ហើយសុំយោបល់ពីអ្នក។
ដូច្នេះ ចូរកុំមានអារម្មណ៍មិនស្រួលនៅដែលនាងនិយាយប្រាប់អ្នក ឬសុំយោបល់ពីអ្នក ហើយប្រាប់អ្នកពីរឿងតូចតាចក្នុងជីវិត។ ព្រោះពេលនេះនាងគ្រាន់តែចង់ឱ្យអ្នកយកចិត្តទុកដាក់ ផ្តល់ដំបូន្មាន និងការគោរពដល់នាងតែប៉ុណ្ណោះ។
៣. ពេលវេលា និងយុវវ័យរបស់នាង
មនុស្សគ្រប់រូបមានបទពិសោធន៍ពីយុវវ័យ ប៉ុន្តែយុវជនឆ្លងកាត់យ៉ាងលឿន។ បើមនុស្សស្រីសុខចិត្តបោះបង់ភាពជាយុវវ័យរបស់នាង ដើម្បីចាប់ផ្ដើមជាមួយអ្នក ហើយចំណាយពេលភាគច្រើនជាមួយអ្នក នោះប្រាកដជានាងស្រលាញ់អ្នកខ្លាំងណាស់។ នាងមិនខ្វល់ពីរឿងអ្វីឡើយ គ្រាន់តែខ្វល់ពីអ្នកប៉ុណ្ណោះ។ មិនថាអ្នកទៅណាក៏នាងត្រៀមខ្លួនទៅជាមួយអ្នកដែរ។
នៅពេលដែលអ្នកត្រូវការនាង នាងនឹងបង្ហាញខ្លួនភ្លាមៗ។ ទោះលំបាកយ៉ាងណាក៏នាងសុខចិត្តជួយ។ ដូច្នេះហើយមិនបាច់គិតអីច្រើនទេ នាងស្រលាញ់អ្នកខ្លាំងណាស់។ បើបុរសណាទទួលវត្ថុដ៏វិសេសទាំង ៣ នេះហើយ គប្បីចេះរក្សាឱ្យកាន់ខ្ជាប់ខ្ជួន។ ក្នុងជីវិតនេះមិនងាយរកនារីម្នាក់ដែលលះបង់ចំពោះអ្នកបាននោះឡើយ៕