ចរិតលក្ខណៈ កំណត់ជោគវាសនា និងអនាគតរបស់ម្នាក់ៗ យ៉ាងណាមិញ មនុស្សដែលមានលក្ខណៈទាំង ៣ ចំណុចនេះ ជីវិតមិនល្អឡើយ ទោះប្រឹងយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចមានបាននឹងគេដែរ មានតែធ្លាក់ចុះងើបមុខមិនរួច។
១. ឃោរឃៅចំពោះមនុស្សជាទីស្រឡាញ់
បុគ្គលដែលរស់នៅយ៉ាងឃោរឃៅជាមួយសមាជិកគ្រួសារខ្លួន នឹងមិនមានអនាគតឡើយ។ ព្រោះតែចិត្តអាក្រក់ សេចក្ដីប្រមាថបន្សាបនូវគុណធម៌ ហើយនាំគ្រោះដល់ខ្លួន។ មនុស្សដែលល្អចំពោះអ្នកដទៃ តែអាក្រក់ចំពោះគ្រួសារ គ្រាន់តែជាមនុស្សល្អក្លែងក្លាយតែប៉ុណ្ណោះ។
បុរសម្នាក់ដែលទន់ខ្សោយចំពោះមនុស្សខាងក្រៅ តែបែរជាយកកំហឹងមកជះលើសមាជិកគ្រួសារ ប្រើប្រាស់ពាក្យសម្តីឃោរឃៅ មិនមែនជាមនុស្សថ្លៃថ្នូរ ក៏គ្មានតម្លៃអ្វីឱ្យអ្នកដទៃគោរពដែរ។ មនុស្សស្រីគួរចងចាំ មានពាក្យមួយឃ្លាថា មិនដែលខុស «បុរសក្លាហាននឹងការពារគ្រួសារ បុរសកំសាកនឹងធ្វើបាបគ្រួសារ»។
២. គ្មានទំនួលខុសត្រូវ
បុគ្គលដែលរស់នៅដោយគ្មានទំនួលខុសត្រូវ តែងតែព្យាយាមគេចវេសពីការទទួលខុសត្រូវ នោះគឺជាប្រភេទមនុស្សកំសាក គេមិនដែលចង់ទទួលខុសត្រូវចំពោះអ្វីឡើយ មិនថារឿងតូច ឬធំនោះទេ។ មនុស្សប្រភេទនេះ មានតែធ្វើឱ្យគ្រួសាររងទុក្ខតែប៉ុណ្ណោះ ព្រោះមិនអាចពឹងពាក់បាន ហើយថែមទាំងនាំគ្រោះដល់ខ្លួនទៀតផង។ មនុស្សកំសាកប្រភេទនេះពិតជាមិនអាចសម្រេចអ្វីបានឡើយ។
៣. ឃោរឃៅជាមួយអ្នកដទៃ
មនុស្សប្រុសដែលតែងតែមានចរិតមើលងាយអ្នកដទៃ មានអំនួតលើខ្លួនឯងខ្លាំងពេក ត្រូវបានព្រះកំណត់ថា ជាមនុស្សដែលគ្មានអនាគតឡើយ។ មនុស្សប្រុសប្រភេទនេះតែងតែចាត់ទុកខ្លួនឯងជាមនុស្សល្អបំផុត ហើយអ្នកដទៃទាបជាង និងគ្មានប្រយោជន៍ តែងតែរស់នៅដោយគំនិតអាត្មានិយមខ្លាំង។ សេចក្ដីអំនួតនេះហើយដែលធ្វើឱ្យអ្នករាល់គ្នានៅជុំវិញខ្លួន មានការមិនពេញចិត្តចំពោះគេយ៉ាងខ្លាំង។ មិនចុះសម្រុងជាមួយមិត្តរួមការងារនៅកន្លែងធ្វើការ ពិបាកក្នុងការឈានទៅមុខខ្លាំងណាស់៕